នាយក​​រដ្ឋ​មន្ត្រី​​អំពាវ​នាវ​​កុំ​ឱ្យ​​រឹប​អូស​​ទ្រព្យ​សម្បត្តិ​​កូន​បំណុល​​ដែល​​រង​គ្រោះ​​ដោយ​​ទឹក​ជំនន់​និង​​វិបត្តិ​​កូ​វីដ​១៩​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ជាថ្មី​ទៀតទៅ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី កុំឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​កូនបំណុលដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដោយ​ថា បញ្ហា​នេះ​វា​ជា​ការ​ឈឺ​ចាប់​ផ្ទួន​ៗរបស់​ប្រជាពលរដ្ឋ​កម្ពុជាក្រោយពី​ការវាយប្រហារ​ដោយ​កូ​វីដ១៩។

រដ្ឋា​ភិបាល​​សម្រេច​​លុប​និង​​ព្យួរ​​អាជ្ញា​ប័ណ្ណ​​ប្រតិបត្តិ​​ករ​​ទូរ​គមនា​គមន៍​១៧​ក្រុមហ៊ុន​

​រដ្ឋាភិបាល​បានសម្រេច​លុបចោលនិង​ព្យួរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍១៧ក្រុមហ៊ុន ដោយ​ថា ក្រុមហ៊ុន​ទាំងនេះមិន​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ។

ប្រទេស​​ស៊ុយ​អែ​ត​ប្រកាស​អនុវត្ត​​សកម្ម​ភាព​​សាច់​ប្រាក់​​ពលកម្ម​​នៅ​​កម្ពុជា​

​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​ចាប់ផ្តើម​អនុវត្ត​នូវ​កម្មវិធី​សាច់ប្រាក់​ពលកម្ម​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​សកម្មភាព​ដាំ​ដើមឈើ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ១៩។

រយៈ​ពេល​៩​ខែ​ កម្ពុជា​​ប្រមូល​​ពន្ធ​-អាករ​​បាន​​ជាង​២​ពាន់​​លាន​​ដុល្លារ ​

អគ្គនាយក​ដ្ឋាន​ពន្ធដារ​កម្ពុជា បាន​ប្រកាស​ថា ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​-អាករ បាន​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត៤​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោកហ៊ុន សែន​មិនស្នើទៅម្ចាស់បំណុលពន្យារបង់សងប្រាក់កម្ចីទេ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរនៅក្នុងពេលឆ្លងរាលដាលមេរោគកូវីដ១៩នេះ ហើយនៅមានលទ្ធភាពបង់សងបំណុលបរទេសតាមការកំណត់​។​

UNDP​ ប៉ាន់​ប្រមាណ​​ថា​ កំណើន​​សេដ្ឋ​កិច្ច​​កម្ពុជា​​អាច​​ថយ​​ពី​៦,៥​​%​ដែល​​បាន​​ព្យាករ​​ដំបូង​​សម្រាប់​​ឆ្នាំ​នេះ​​មក​ -៤,១​%​

របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ចនិង​សង្គម​ដោយសារ​ជំងឺ​កូ​វីដ១៩ របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP​) បាន​ប៉ាន់ប្រមាណ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​ថមថយ​ពី៦,៥ភាគរយ ដែល​បាន​ព្យាករ​ពី​ដំបូង​សម្រាប់​ឆ្នាំ២០២០ មក​នៅ​-៤,១ភាគរយ។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធីសម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «ព្រីនស៍ ម៉ា​ណ័រ» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

លោក ​ហ៊ុន​ សែន​ សុំទោស​​មន្ត្រី​​រាជការ​​ដែល​​មិន​​អាច​​ដំឡើង​​ប្រាក់​ខែ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សុំទោស​មន្ត្រី​រាជការ​ទុកជាមុន​ចំពោះ​ការ​មិន​អាច​ដំឡើង​ប្រាក់ខែ​ឱ្យ​បាន​នៅ​ឆ្នាំក្រោយ​នេះ ព្រោះ​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់។

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។

កម្ពុជា​​​​ខ្ចី​ប្រាក់​​ពី​​បរទេស​​ជិត​៤៨០​លាន​​ដុល្លារ​​ក្នុង​​ឆមាស​​ទី​១​ឆ្នាំ​២០២០​

កម្ពុជា​បាន​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប​ជិត៤៨០លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី១ក្នុង​ឆ្នាំនេះ ឬស្មើនឹង២៥ភាគរយ​នៃ​គម្រោង​កម្ចី​ទំហំ១ ៤០០លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​បាន​គ្រោងឡើង​សម្រាប់​ឆ្នាំ២០២០នេះ។ នេះ​បើ​តាម​តួលេខ​ចេញ​ដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅដើម​ខែតុលា​នេះ។

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

អា​ល្លឺម៉ង់​​ផ្តល់​​ហិរញ្ញ​ប្បទាន​​ឥត​​សំណង​៧​លាន​​អឺ​រ៉ូ​ដល់​​កម្ពុជា​ ឆ្លើយ​តប​​បញ្ហា​​កូ​វីដ​១៩​​

រដ្ឋាភិបាល​អា​ល្លឺ​ម៉ង់ប្រកាស​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៧លាន​អឺ​រ៉ូដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្លើយតប​ជាបន្ទាន់​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩។

រទេះលក់ដូរមួយចំនួនរបស់អ្នករកស៊ីលក់ដូរនៅពីមុខរោងចក្រមួយនៅក្រុងភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០។

រដ្ឋា​ភិបាល​​បន្ត​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​៣​ខែ​​ទៀត​​ដល់​​កម្មករ​​វិស័យ​​កាត់​ដេរ​និង​​ទេស​ចរណ៍​ ខណៈ​​ជំងឺ​​កូ​វី​ដ​មិន​​ទាន់​​បញ្ចប់​

​រដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ប្រាក់​ឧប​ត្ថ​ម្ភរ​យៈ​ពេល៣ខែ​ទៀត ​ទៅដល់​បុគ្គលិក​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរនិង​កម្មករ​វិស័យ​ទេសចរណ៍ ក្រោយ​ពិនិត្យ​ឃើញថា វិស័យ​ទាំងនេះ​នៅ​បន្ត​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ