រដ្ឋា​ភិបាល​​បន្ត​​លើក​លែង​​ពន្ធ​​ដល់​​វិស័យ​​ចំនួន​២​ក្នុង​រយៈ​៣​ខែ​​បន្ថែម​​ទៀត​

​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បន្ត​ផ្អាក​ការ​បង់ពន្ធ​ប្រចាំខែ​ចំពោះ​វិស័យ​ទេសចរណ៍ វិស័យ​អាកាសចរណ៍ និង​ជួយ​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ក្រោម​ហេតុផល​ដើម្បី​ជួយ​ជំរុញនិង​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​វិបត្តិ​កូ​វីដ១៩។

ធនាគារពិភពលោក

ធនាគារពិភពលោក៖ អត្រាភាពក្រីក្រ​នៅ​កម្ពុជាទំនងជានឹងកើនឡើងវិញ​

ធនាគារពិភពលោកព្យាករថាភាពក្រីក្រនៅកម្ពុជាទំនងជា​កើនឡើងវិញ​ព្រោះ​កំណើនសេដ្ឋកិច្ចមាន​សភាព​មិនសូវល្អដោយសារ​តែការរីករាលដាលជាសកលនៃជំងឺកូវីដ១៩។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្តឹង​សហភាព​អឺរ៉ុប​រឿង​ព្យួរ​EBA​

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហភាពអឺរ៉ុបដោយទាម​ទារឱ្យតំណាងក្រុមប្រទេសបញ្ជាទិញមួយនេះផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មដល់កម្ពុជាឡើងវិញ។

សាលា​បឋម​សិក្សា​យុគន្ធរ

ADB ផ្តល់​កម្ចី​ជាង​២៩​លាន​ដុល្លារ​គាំ​ទ្រ​​​​​​ផ្នែក​​​ផ្តល់​សេវា​សាធារ​ណៈ​នៅ​កម្ពុជា​

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់កម្ចីជាង២៩លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បី​គាំទ្រ​ការ​​ធ្វើ​ឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈកំណែទម្រង់សំខាន់ៗក្នុងការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទដែលភាគច្រើនមានពលរដ្ឋក្រីក្ររស់នៅ។

បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃភ្ញៀវទេសចរដើរកំសាន្តនៅទូទាំងប្រទេសជាង១លាននាក់

ក្រសួងទេសចរណ៍បង្ហាញរបាយការណ៍បឋមថា រយៈពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិចំនួន៣ថ្ងៃ មានភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដើរកំសាន្តនៅទូទាំងប្រទេសជាង១លាននាក់។

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

អាម​រិក​​ផ្តល់​​ហិរញ្ញ​ប្បទាន​​បន្ថែម​​ជាង​៦​លាន​​ដុល្លារ​ អនុវត្ត​​កម្មវិធី​​មួយ​ចំនួន​​នៅ​​កម្ពុជា​ ​

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្តល់​ហិរញ្ញប្បទាន​បន្ថែមចំនួន៦,២៥លាន​ដុល្លារ​អាមេរិក លើ​កិច្ច​ព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក សម្រាប់​អនុវត្ត​កម្មវិធី​សុខាភិបាល អប់រំ កសិកម្ម និង​បរិស្ថាន។

រដ្ឋបាល​​ខេត្ត​​ព្រះ​សីហនុ​​ថា​ មាន​​ជន​ជាតិ​​ចិន​​ប្រមាណ​៥០០០​នាក់​ទៅ​កាន់​​ខេត្ត​​នេះ​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឱ្យ​ដឹង​ថា ក្នុង​ខែសីហា មាន​ជនជាតិ​ចិនប្រមាណ​ជាង៥០០០នាក់ ដែល​បាន​ហោះហើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើជំនួញ។

សមត្ថ​កិច្ច​​ដោះ​លែង​​បុរស​​ម្នាក់​​ដែល​​ថត​​សកម្ម​ភាព​​តវ៉ា​​ទាម​ទារ​​ឱ្យ​​បើក​​ច្រក​​ប៉ោយ​ប៉ែត

សមត្ថកិច្ចខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​រយៈពេល​ខ្លី ខណៈ​ដែល​រូប​គាត់​បាន​ថត​សកម្មភាពនិង​ចូូល​រួម​ប្រមូល​ផ្តុំ​តវ៉ា​ជាមួយ​អាជីវករ​ប្រមាណ៣០នាក់ ទាមទារ​ឱ្យ​មានការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

រដ្ឋា​ភិបាល​​រៀប​ចំ​ផែន​ការ​​មេ​​អភិវឌ្ឍន៍​​ទេស​ចរណ៍​​ខេត្ត​សៀមរាប​សម្រាប់​​រយៈ​ពេល​១៥​ឆ្នាំ​​

គណៈកម្មាធិការ​អន្តរក្រសួង បាន​និង​កំពុង​រៀបចំផែនការ​មេ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២០​-២០៣៥ ដែល​ជា​យន្តការ​ចាំបាច់​មួយ​សម្រាប់​ឆ្លើយតបទៅនឹង​ឥទ្ធិពល​នៃ​ជំងឺឆ្លង​កូ​វីដ១៩ នា​ពេល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត។

ពលករចំណាកស្រុកទៅថៃវិលវិញអស់ផ្ទះរស់នៅដោយម្ចាស់បំណុលរឹបអូស

ពលករចំណាកស្រុកធ្វើការនៅប្រទេសថៃមួយគ្រួសារចោទអាជ្ញាធរឃុំមួយនៅខេត្តកំពង់ធំថា បាន​ឃុបឃិតគ្នាជាមួយម្ចាស់បំណុល យកផ្ទះ​និងដីរបស់ខ្លួន លក់ទៅឲ្យអ្នកដទៃខុសច្បាប់ ធ្វើឱ្យគ្រួសារគាត់សុំផ្ទះគេរស់នៅ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ