រយៈ​ពេល​៨​ខែ​ អគ្គ​នាយក​​ដ្ឋាន​​ពន្ធ​ដា​រ​ប្រមូល​​ពន្ធ​​អាករ​​បាន​​ជាង​២​ពាន់​​លាន​​ដុល្លារ​​

អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ បង្ហាញ​របាយការណ៍​ថា ក្នុងរយៈពេល៨ខែ​ឆ្នាំនេះ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​អាករបាន​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង៦ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោកសុខ ទូចលើកឡើងពីមន្ត្រីវៀតណាម​និងថៃធ្វើការងារសកម្ម

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា មូលហេតុដែលប្រទេសថៃនិងវៀតណាម ទទួលបានការវិនិយោគច្រើន ដោយសារតែមន្ត្រីរបស់ពួកគេធ្វើការងារសកម្មតាមការសម្រេចរបស់ថ្នាក់ដឹកនាំ។​

ប្រទេស​​មហា​​អនុ​​តំបន់​​ទន្លេ​មេគង្គ​ ពិភាក្សា​​គ្នា​​ពី​​ការ​​ស្ដារ​​វិស័យ​​ទេស​ចរណ៍​​ពេល​​មាន​​វិបត្តិ​​កូ​វីដ​​

បណ្តា​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ បាន​ជួបគ្នា​ពិភាក្សានិង​ចែករំលែក​បទពិសោធន៍​គ្នា ក្នុង​ការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្នុង​អំឡុង​ពេលនិង​ក្រោយ​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

លោក ហ៊ុន សែន ថា​រក​​ដំណោះ​ស្រាយ​​ទឹក​ទន្លេ​​មេគង្គ​​ជា​​ជោគ​ជ័យ​​នៃ​​កិច្ច​សហការ​​មេគង្គ​​-​ឡាន​​ឆាង​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​មេដឹកនាំ​ចិន​ថា ការ​ស្រុះស្រួល​គ្នា​រក​ដំណោះស្រាយ​ទឹកទន្លេ​មេគង្គ ដែល​លោក​ហៅថា «ទឹក​ឆ្លងដែន» គឺជា​ជោគជ័យ​ដ៏​សំខាន់​បំផុត​មួយទៀត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង។

ដំឡូងមី

រដ្ឋា​ភិបាល​​អនុម័ត​​គោល​នយោ​បាយ​​ជាតិ​​ដំឡូង​មី​​ឆ្នាំ​២០២០​​-​២០២៥​

​រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​គោលនយោបាយ​ជាតិ​ដំឡូងមី​ឆ្នាំ២០២០​-២០២៥ ដោយ​ថា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចនិង​កាត់បន្ថយ​ភាព​ក្រីក្រ។

ក្រសួង​ទេស​ចរណ៍៖ ជំងឺ​​កូ​វីដ​១៩​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​បុគ្គ​លិក​​ផ្នែក​​ទេស​ចរណ៍​​ជាង​៥​ម៉ឺន​​នាក់​

​ក្រសួងទេសចរណ៍បានឱ្យ​ដឹង​ថា វិបត្តិ​ជំងឺ​កូ​វីដ១៩បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ទេសចរណ៍​ចំនួន៣ពាន់​កន្លែងនិង​ប៉ះពាល់​ដល់​បុគ្គលិក​ជាង៥ម៉ឺន​នាក់នៅក្នុង​ប្រទេស​កម្ពុជា។

លោ​ក ស ខេង៖ កម្ពុជា​​នៅ​​រក្សា​​ទំនាក់​ទំនង​​ល្អ​ជា​​មួយ​EU​ទោះ​​មាន​ការ​​ផ្តាច់​EBA​២០​ភាគ​រយ​​

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាលបាន​គូសបញ្ជាក់​ថា កម្ពុជានៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​សហគមន៍​អឺរ៉ុប ​(EU​) បើ​ទោះជា​សហគមន៍​អឺរ៉ុប​បាន​ចាប់ផ្តើម​អនុវត្ត​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ» (EBA​) ចំនួន២០ភាគរយពី​កម្ពុជា​ជា​ផ្លូវការ​ក៏ដោយ។

សហភាព​អឺរ៉ុប​​ជំរុញ​​កម្ពុជា​​ឱ្យ​​ស្ដារ​​លំហ​​សេរី​ភាព​​និង​​សិទ្ធិ​​មនុស្ស​​ឡើង​​វិញ ​ក្រោយ​ដក​​ហូត​​ផ្នែក​​ខ្លះ​​នៃ​ EBA

សហភាពអឺរ៉ុបនៅតែដាក់លក្ខខណ្ឌឱ្យបក្សកាន់អំណាច​បើកការសន្ទនា​នយោបាយឱ្យអតីតបក្សប្រឆាំងបានដំណើរការឡើងវិញ ដោយឈរលើយន្តការប្រជាធិបតេយ្យ បើទោះបីប្រកាសពី​ការ​ចាប់​ផ្ដើម​អនុវត្ត​ការ​ដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ EBA ពីកម្ពុជាជាផ្លូវការនៅថ្ងៃនេះក៏ដោយ។

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។

វិបត្តិ​​កូ​វីដ​១៩​តម្រូវ​​ឱ្យ​​កម្ពុជា​​ប្ដេជ្ញា​​បង្កើន​​ចំណូល​ជាតិ​​ដើម្បី​​ស្ដារ​​សេដ្ឋកិច្ច​

សារាចរ​ណែ​នាំ​ស្ដីពី​ការ​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០២០​-២០២៣ ចេញផ្សាយ​កាលពី​ខែមិថុនា បង្ហាញថា ​មុន​កូ​វីដ១៩ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២០ រង​នូវ​ហានិភ័យដែល​បណ្ដាលមកពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

កម្ពុជា​ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​ចិន​​មិន​មែន​ជំនួស​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ​របស់​អឺរ៉ុប​ឡើយ​

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ហៅកាត់ជាភាសាអង់គ្លេសថា FTA មិនមែនធ្វើឡើងដើម្បីជំនួសឱ្យការបាត់បង់ចំណែក២០​ភាគរយ​នៃ​ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA នោះទេ ប៉ុន្តែជាការជំរុញពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែប្រសើរនិងសម្បូរបែបបន្ថែមទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ