រដ្ឋប្រមូលពន្ធបានជាង១៦០០លានដុល្លារក្នុងឆមាសទី១

អគ្គនាយកដ្ឋានពន្ធដារប្រកាសថា ក្នុងរយៈពេល៦ខែឆ្នាំ២០២០នេះនេះ ចំណូលពន្ធអាករដែលប្រមូលបានហើយដាក់បញ្ចូលក្នុងថវិកាជាតិ មានចំនួន​ជាង១៦០លានដុល្លារ ដែលចំនួននេះកើនឡើង១២ភាគរយ។​

GMAC ស្នើ ILO និង​​អ្នក​​ពាក់​ព័ន្ធ​​ឱ្យ​​គាំ​ទ្រ​​ការ​​ទាម​ទារ​​ទៅ​​អឺរ៉ុប​​ឱ្យ​​ពន្យារ​ពេល​​ដក​ EBA​ ពី​​កម្ពុជា​​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) ស្នើ​ទៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO​) និង​អង្គការ​ពាក់ព័ន្ធ ឱ្យ​ជួយ​គាំទ្រ​ដល់​ការ​អំពាវនាវ​របស់​ខ្លួនដែល​ទាមទារ​ទៅ​គណៈកម្មការ​អឺរ៉ុប​ឱ្យ​ពន្យា​រពេល​ដកហូត​ពី​កម្ពុជា​នូវ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ឬ EBA។

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។

ADB ផ្តល់​​កម្ចី​២៥០​លាន​​ដុល្លារ​​ដល់​​កម្ពុជា​​ដើម្បី​​ស្រោច​ស្រង់​​សេដ្ឋកិច្ច​ សង្គម​ និង​​កូ​វីដ​១៩​​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB​) អនុម័ត​កម្ចី​ថវិកា ២៥០លាន​ដុល្លារ​ជូន​ប្រទេស​កម្ពុជា​ ដើម្បី​ឆ្លើយតប និង​ទប់ស្កាត់​កូ​វីដ១៩ ក៏ដូចជា​ដោះស្រាយ​បញ្ហា​សង្គម និង​ដំណើរ​សេដ្ឋកិច្ច​មិន​ប្រក្រតី។

ទេសចរ​​អន្តរ​ជាតិ​​ចូល​​ទស្សនា​​តំបន់​​អង្គរ​​ធ្លាក់​ចុះ​​ជិត​៧៦​​ភាគ​រយ​​នៅ​​ពាក់​កណ្ដាល​​ឆ្នាំ​នេះ​

​តួលេខ​ពី​ស្ថាប័ន​គ្រប់គ្រង​លើ​ចំណូល​តំបន់​ទេសចរណ៍​អង្គរ បាន​បង្ហាញថា ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​ធ្លាក់ចុះ​ខ្លាំង​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ។

ការិយាល័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។

សមាគមមីក្រូហិរញ្ញកម្ពុជាថា អង្គការសិទ្ធិមនុស្សកំពុងបង្កការរំខាន

សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជាអះអាងថា របាយការណ៍ចោទប្រកាន់របស់អង្គការលីកាដូ (LICADHO)ពាក់ព័ន្ធនឹងបំណុល​គ្រឹះស្ថានមី​ក្រូ​ហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែនរបស់ពលរដ្ឋកម្ពុជាហាក់ខុសប្រក្រតី និងកំពុងធ្វើឱ្យរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

កម្ពុជា​​ត្រៀម​​សណ្ឋាគារ​៩​កន្លែង​​ទៀត​​នៅ​​ភ្នំពេញ​​សម្រាប់​​អ្នក​ដំណើរ​​បរទេស​​ចូល​​មក​​កម្ពុជា​​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល អះអាង​ថា កម្ពុជា​ត្រៀម​សណ្ឋាគារ​ចំនួន ៩កន្លែង​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ​ សម្រាប់​រៀបចំ​ដាក់​អ្នកដំណើរ​បរទេស​ឱ្យស្ថិតនៅ​ដាច់ដោយឡែក​នៅពេល​ពួក​គេ​ធ្វើដំណើរ​មកដល់​កម្ពុជា បន្ទាប់ពី​ចំនួន​អ្នកដំណើរ​បរទេស​ចូល​មក​ប្រទេស​កម្ពុជាបាន​កើនឡើង​ចន្លោះ​ពី ១០០នាក់ ​ទៅ ៩០០នាក់​ក្នុង​មួយថ្ងៃ។

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

អេ​ស៊ី​​លីដា​​អំពាវ​នាវ​​ឱ្យ​​ចាត់​ការ​​លើ​​អ្នក​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​ដល់​​អ្នក​​ផ្ញើ​​លុយ​​នៅ​​ធនា​គារ​

​អេ​ស៊ី​លីដា ប្រតិកម្ម​វាយបក​លើ​បណ្តុំ​អង្គការ​ដែល​បង្ហាញ​របាយការណ៍​ថា ពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​បំណុល ហើយ​ធនាគារ​នេះ​ក៏​អំពាវនាវ​ឱ្យ​មាន​វិធានការ​ច្បាប់​ករណី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​អ្នក​ដាក់លុយ​ផ្ញើ​នៅ​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ។

របាយ​ការណ៍​​អះ​អាង​​ថា​ កម្មករ​កម្មការិនី​​ជួប​​ការ​​លំបាក​​ខ្លាំង​​ក្នុង​​ការ​​សង​បំណុល​​មីក្រូ​ហិរញ្ញ​វត្ថុ​​

កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ​រាប់​ម៉ឺន​នាក់​ដែល​ប្រឈម​នឹង​ការ​កាត់​ប្រាក់ឈ្នួល និង​ម៉ោង​ការងារ​ចំ​ពេល​មានការ​រីក​រាលដាល​វីរុស​កូ​រ៉ូ​ណា និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នោះ នឹង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​សងបំណុល​មីក្រូហិរញ្ញវត្ថុ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ក្រុម​សង្គម​ស៊ីវិល។

សាលា​បឋម​សិក្សា​យុគន្ធរ

លោក ហ៊ុន សែន ព្រមាន​​ចាត់​វិធាន​ការ​​មន្ត្រី​​បើ​​រក​​ឃើញ​​ភាព​​មិន​​ប្រក្រតី​​លើ​​ការ​ឧបត្ថម្ភ​​ប្រាក់​​អ្នក​​ក្រី​ក្រ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់វិធានការ​លើ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅក្នុង​ដំណើរការ​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ទៅដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន។

ហ៊ុន សែន មកពីចូលរួមវេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ»

លោក ហ៊ុន សែន ថា​បក្ស​​កាន់​អំ​ណា​ច​កំ​ពុង​​បន្ត​​មាគ៌ា​​សន្តិភាព​​ប្រជា​ធិប​តេយ្យ​​

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន យក​ថ្ងៃខួប ៦៩ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​គណបក្សប្រជាជន​កម្ពុជា ផ្ញើ​សារ​ថា បក្ស​​កាន់អំណាច​មួយ​នេះ កំពុង​បន្តដំណើរ​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និង​អភិ​វឌ្ឍន៍ ដើម្បី​បុព្វហេតុ​ជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ