សកម្មជន​ដីធ្លី​នៅ​ភ្នំពេញ​ចោទ​អាជ្ញាធរ​រើសអើង​ពួក​គាត់​មិន​ព្រម​ធ្វើ​បណ្ណ​ក្រីក្រ​ឱ្យ​

សកម្មជនដីធ្លីនៅក្នុងរាជធានីភ្នំពេញអះអាងថា ពួកគាត់ប្រមាណ១០០គ្រួសារកំពុងមានជីវភាពលំបាកខ្លាំង ហើយព្យាយាមសុំបណ្ណបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរ ដើម្បីទទួលបានការឧត្ថម្ភម្ហូបអាហារ និងការព្យាបាលជំងឺ ប៉ុន្តែអាជ្ញាធររើសអើងពួកគាត់មិនព្រមធ្វើឱ្យ។​

សាលា​រៀន​អន្តរជាតិ​ឃីដ​ខាសល​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយ​សារ​ក្ស័យធន​

សាលារៀនអន្តរជាតិឃីដខាសល( Kid Castle International School)នៅថ្ងៃនេះ ប្រកាសបង្ខំចិត្តបិទទ្វារភ្លាមៗក្រោមមូលហេតុថា មិនអាចទ្រាំទ្រនឹងការចំណាយទៅលើថ្លៃជួលអគារ​ (ពេញ១០០%)​ ជារៀងរាល់ខែ​ និងប្រាក់ឧបត្ថម្ភបុគ្គលិកបានទេ។

ក្រុម​​ស្ត្រី​​ធ្វើ​ការ​​ផ្នែក​​សេវា​​កម្សាន្ត​​អះ​អាង​​ថា​ ពួក​​គេ​​នឹង​​ដាច់​​បាយ​​ស្លាប់​ បើ​​រដ្ឋា​ភិបាល​​មិន​​ផ្ដល់​​ស្បៀង​ និង​​ថវិកា​​

ក្រុម​ស្ត្រី​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត អះអាង​ថា ពួក​គេ​នឹង​ដាច់​បាយ​ស្លាប់ បើសិន​រដ្ឋាភិបាល​មិន​ជួយ​ផ្ដល់​ប្រាក់​ឧប​ត្ថ​ម្ភ ៤០ដុល្លារ និង​ស្បៀងអាហារ​ដល់​ពួក​គេ ដែល​កំពុង​បាត់បង់​ការងារ​ដោយសារ វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ១៩។

សមាគម​​តំណាង​ឱ្យ​​ថៅកែ​​រោងចក្រ​​កាត់​ដេរ​​នៅ​​កម្ពុជា​​បន្ត​​ស្នើ​​ទៅ​​អឺរ៉ុប​​ឱ្យពន្យា​រ​ពេល​​ដក​ EBA ពី​​កម្ពុជា​​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) និង​សមាគម​ស្បែកជើង​នៅ​កម្ពុជា (CFA​) បាន​ស្នើ​ជាថ្មី​ទៀត​ទៅ​គណៈកម្មការ​អឺរ៉ុប ឱ្យពន្យារពេល​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ឬ EBA ពី​កម្ពុជា ដោយ​សមា​គមទាំងពីរ​នេះ ព្រួយបារម្ភ​ខ្លាច​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ដួល​រលំក្រោយ​បាត់បង់​ចំណែក ២០ភាគរយ​នៃ​ប្រព័ន្ធអនុគ្រោះពន្ធ។

លោក ហ៊ុន សែន លើក​ទឹក​ចិត្ត​​ឱ្យ​​រឹប​អូស​​ទ្រព្យ​​កូន​បំណុល​​ណា​​ដែល​​ស្តាប់​​តាម​​ការ​ឃោសនា​​របស់​​អតីត​​មេ​​បក្ស​​ប្រឆាំង​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា លោក​មិន​ចង់​ឃើញ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​កូនបំណុលដែល​ជំពាក់​ធនាគារ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា ឬកូ​វីដ១៩នោះ​ឡើយ ប៉ុន្តែ លោក​នឹង​គាំទ្រ​ឱ្យ​មានការ​រឹបអូស​ទ្រព្យ​កូនបំណុល ប្រសិនបើ​ពួក​គេ​ស្តាប់​តាម​ការឃោសនា ឬបន្ត​ឃោសនា​មិន​ឱ្យ​មានការ​សង​ប្រាក់កម្ចី​ទៅ​ធនាគារ​នោះ។

តួលេខ​​រដ្ឋា​ភិបាល​​បង្ហាញ​ថា​ កម្មករ​​ជិត​១៧​ម៉ឺន​​នាក់​​ទទួល​​បាន​​ថវិកា​​ពី​​រដ្ឋា​ភិបាល​​ក្រោយ​​ត្រូវ​​ព្យួរ​ការងារ​​

តួលេខ​របស់​រដ្ឋាភិបាល អះអាង​ថា កម្មករ​-កម្មការិនី និង​បុគ្គលិក​ក្នុង​វិស័យ​សេវាកម្ម​ជាង ១៦ម៉ឺន​នាក់​ដែល​ត្រូវ​បាន​ព្យួរការងារ​នោះ ទទួល​បាន​ប្រាក់​ឧប​ត្ថ​ម្ភពី​រដ្ឋា​ភិបាល​តាមរយៈ​ធនា​គារ​វីង​គិត​ត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រី​​កសិកម្ម​​អះ​អាង​​ថា​ កម្ពុជា​​នាំ​ចេញ​​អង្ករ​​ទៅ​​ទីផ្សារ​​អន្តរ​ជាតិ​​កើន​ឡើង​​ជិត​៥០​ភាគ​រយ​៥​ខែ​​ដើម​ឆ្នាំ​​នេះ​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម បាន​អះអាង​ថា រយៈពេល ៥ខែ​ដើមឆ្នាំ២០២០ ការ​នាំ​អង្ករ​កម្ពុជា​ចេញទៅ​ទីផ្សារ​អន្តរជាតិមានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ​មានការ​កើនឡើង​ជាង ៤២ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩។

គ្រូ​បង្រៀន​​ម្នាក់ និង​​កូន​​ធ្វើ​​អត្ត​ឃាត​​ដោយ​សារ​​បញ្ហា​​ជីវ​ភាព ​និង​​មាន​​ជម្លោះ​​ក្នុង​​គ្រួសារ​​

សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹង​ថា បងស្រី​របស់​គាត់​ជា​គ្រូបង្រៀន និង​កូនប្រុស​របស់​បងស្រី​នោះ រស់នៅ​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើ​អត្តឃាត​បន្តបន្ទាប់​គ្នា​កាលពី​សប្តាហ៍​មុន ដោយសារ​បញ្ហា​ជីវភាព បំណុល​ និង​ជម្លោះ​ក្នុង​គ្រួសារ។

កម្ពុជា​​-​កូរ៉េ​​ខាង​ត្បូង​​ផ្តើម​​ចរចា​​កិច្ច​​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​​សេរី​​ជា​មួយ​គ្នា​​នៅ​​ខែ​ក្រោយ​​

កូរ៉េ​ខាងត្បូង​ អះអាង​ថា ​ខ្លួន​នឹង​ចាប់ផ្តើម​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​នៅ​ខែក្រោយ​នេះ បន្ទាប់ពី​សិក្សា​លើ​សក្តា​នុ​ពល​ពាណិជ្ជកម្ម​ពីគ្នា​ទៅវិញទៅមក​រួច។

អឺរ៉ុបកៀរគរថវិកា៤៨៣លានដុល្លារជួយកម្ពុជាបន្ថយផលប៉ះពាល់សេដ្ឋកិច្ច

ក្រុមអឺរ៉ុបកំពុងកៀគរថវិកា៤៨៣លានដុល្លារដើម្បីជួយគាំទ្រដល់កម្ពុជា កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដែលបណ្តាលមកពីឥទ្ធិពលនៃការឆ្លងរាលដាលមេរោគកូវីដ១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ