ក្រសួង​​អប់រំ​​ថា​ ការ​​បើក​​ដំណើរ​ការ​​សាលា​រៀន​​ឡើង​វិញ​​ក្នុង​​ដំណាក់​កាល​​ទី​២​ប្រព្រឹត្ត​ទៅ​​ដោយ​​រលូន​

​ក្រសួង​អប់រំ យុវជន និងកីឡា បាន​លើកឡើង​ថា ការ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី២នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូននិង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​នូវ​វិធានការ​សុវត្ថិភាព​សុខភាព។

ព្រះ​អង្គ​​ម្ចាស់​​ក្សត្រីថៃ​ បន្ត​​ព្រះ​រាជ​​ឧបត្ថម្ភ​​ដល់​​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​​ចំនួន​២​នៅ​​កម្ពុជា​​

ព្រះអង្គ​ម្ចាស់​ក្សត្រី មហា​ចក្រី សិរិ​នថន នៃ​ប្រទេស​ថៃ បាន​បន្ត​ព្រះរាជ​ឧបត្ថម្ភ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល នៅ​ខេត្តកំពង់ធំ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ នៅ​ខេត្ត​កំពង់ស្ពឺ សម្រាប់​រយៈពេល៥ឆ្នាំ​បន្ថែម​ទៀត។

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

តុលាការ​​កំ​ពូ​ល​ត​ម្កល់​​សេចក្តី​​សម្រេច​​តុលាការ​​ថ្នាក់​ក្រោម​​ករណី​​គ្រូ​១១​នាក់​​ប្តឹង​​ក្រសួង​​អប់រំ​​

តុលាការ​កំពូល​បានសម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ទាត់​ចោល​បណ្តឹង​គ្រូបង្រៀន១១នាក់​ប្តឹង​ក្រសួង​អប់រំ​ករណី​លុបឈ្មោះ​ពួក​គេ​ចេញពី​ក្របខណ្ឌ។

លោក ប៉ា ចន្ទរឿន៖ឃាតកម្មលក្ខណៈសាហាវមួយរយៈនេះពាក់ព័ន្ធបញ្ហាផ្លូវចិត្ត

លោក ប៉ា ចន្ទរឿន លើកឡើងថា ករណីទាំងនេះ ពាក់ព័ន្ធបញ្ហាផ្លូវចិត្តបង្កឡើងដោយគ្រឿងញៀន គ្រឿងស្រវឹង និង បញ្ហាសេដ្ឋកិច្ច ដែលកំពុងរងឥទ្ធិពលដោយសារមេរោគកូវីដ១៩។ លោក ជំរុញឱ្យស្ថាប័នជំនាញស្រាវជ្រាវបញ្ហាទាំងនេះបែបវិទ្យាសាស្ត្ររកបញ្ហាឱ្យឃើញកាន់តែច្បាស់ ​ដើម្បីងាយដោះស្រាយ

ក្រសួង​​អប់រំ​ អនុញ្ញាត​​ឱ្យ​​គ្រឹះស្ថាន​​រដ្ឋ​​គ្រប់​​កម្រិត​​ក្នុង​​ទី​រួម​ខេត្ត​​ចំនួន​៤​បើក​​ដំណើរ​ការ​​ឡើង​វិញ​​

ក្រសួង​អប់រំ យុវជន និងកីឡា អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​រដ្ឋ​ដែល​មាន​សិស្ស​ថ្នាក់​ទី៩និង​ទី១២ និង​គ្រឹះស្ថានសិក្សា​រដ្ឋ​គ្រប់​កម្រិតនៅក្នុង​ទីរួមខេត្ត​ចំនួន៤ បើក​ដំណើរការ​ឡើងវិញនៅ​ខែកញ្ញា​ខាងមុខ។

សិស្សវិទ្យាល័យបាក់ទូក

ក្រសួង​​អប់រំ​អនុញ្ញាត​​ឱ្យ​​វិទ្យាល័យ​​បាក់​ទូក​​បើក​​ដំណើរ​ការ​​ឡើង​វិញ​​នៅ​​ខែ​ក្រោយ​​

ក្រសួង​អប់រំ យុវជន និងកីឡា អនុញ្ញាត​ឱ្យ​វិទ្យាល័យ​បាក់​ទូក បើក​ដំណើរការ​ចូលរៀន​ឡើងវិញក្នុង​ខែកញ្ញា​ខាងមុខនេះ បន្ទាប់ពី​ក្រសួង​សង្កេតឃើញ​ថា វិទ្យាល័យ​មួយ​នេះមាន​អត្រា​នៃ​សិស្ស​ថ្នាក់​ទី១២ច្រើនជាង​គេ​​ទូទាំង​ប្រទេស។

និស្សិត​​ខ្មែរ​​ជាង​៣០​នាក់​សិក្សា​​នៅ​​ប្រទេស​​ថៃ​បាន​​មក​ដល់​​កម្ពុជា​​វិញ​​តាម​​ការ​​ស្នើ​សុំ​​

ក្រុមនិសិត្ស​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ​ជាង៣០នាក់ បាន​មកដល់​មាតុភូមិ​វិញ​ហើយកាលពី​ថ្ងៃម្សិលមិញ ក្រោយពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃបាន​ជួយ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជូន​ពួក​គេ។

ក្រសួង​​ផ្ដល់​​សិទ្ធិ​​ដល់​​សាលា​​ឯកជន​​ក្នុង​​ការ​រៀប​ចំ​​វិញ្ញា​សា​​ប្រឡង​​បាក់​ឌុប​​ដោយ​ខ្លួន​ឯង​

​ក្រសួង​អប់រំ យុវជន និងកីឡា​ បាន​ធ្វើការ​សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​រៀបចំ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដោយសា​ម៉ីសាលា​នី​មួយ​ៗ ប៉ុន្តែ​ត្រូវ​គោរព​តាម​គោលការណ៍​របស់ក្រ​សួង។

ក្រសួង​អប់រំ​បញ្ជាក់​ថា​សាលា​ឯក​ជន​ចំនួន​២០​នឹង​បើក​ដំណើរ​ការ​នៅ​ខែ​សីហា​ខាង​មុខ​នេះ​

អ្នកនាំពាក្យក្រសួងអប់រំអះ​អាងថា ក្នុងខែសីហាខាងមុខនេះ គ្រឹះស្ថានសិក្សាឯកជនចំនួន២០នឹងបើកដំណើរការសាកល្បងក្នុងដំណាក់កាលទី១ បន្ទាប់ពីក្រសួងបានវាយតម្លៃថា គ្រឹះសា្ថនទាំងនោះមានស្តង់ដារផ្នែកសុវត្ថិភាពសុខភាពខ្ពស់។

សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ក្រសួង​អប់រំ​គ្រោង​បើក​សាលា​រៀន​ឡើង​វិញ​បើ​ស្តង់ដា​សុវត្ថិភាព​របស់​សាលា​រៀន​ល្អ​

ក្រសួងអប់រំនឹងបើកសាលារៀនឡើងវិញនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ