ឪពុក​​ម្តាយ​​សិស្ស​​បារម្ភ​​កូន​​ធ្លាក់​ខ្លួន​​ចូល​​ក្រុម​​គ្រឿង​ញៀន​​ពេល​​សាលា​​បន្ត​​បិទ​ទ្វារ​​

ឪពុក​ម្តាយ​មួយចំនួន​នៅ​តាម​ជនបទ​ដែល​កូន​រៀន​សាលា​រដ្ឋ​ បង្ហាញ​ក្តី​បារម្ភ​ថា កូន​ពួក​គាត់​រៀន​តាម​ទូរទស្សន៍​ ឬតាម​ទូរសព្ទ​មិនបាន​ផល​ល្អ​ទេ ហើយ​តែង​នាំគ្នា​លេង​ច្រើន​តាម​ក្រុម​ ដែល​បារម្ភ​ខ្លាច​ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន ខណៈ​នៅ​តាម​ស្រុកភូមិ​ពួក​គាត់​មាន​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ស្រាប់។

គណៈ​សង្ឃ​​ជាន់​ខ្ពស់​​ប្រតិកម្ម​​នឹង​​ការ​​បង្រៀន​​តាម​​អន​​ឡា​ញ​រ​បស់​​គ្រូ​បង្រៀន​​ម្នាក់​​

គណៈសង្ឃ​នាយក​កម្ពុជា ស្នើ​ទៅ​ក្រសួង​អប់រំ​ឱ្យធ្វើ​ការណែនាំ​សាស្ត្រា​ចារ្យ​មួយ​រូប​ដែល​ផ្ដល់​ការអប់រំ​តាម​អន​ឡា​ញនៅ E-School Cambodia ដោយ​ថា ការ​បង្រៀន​របស់​សាស្ត្រាចារ្យ​រូប​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​ព្រះសង្ឃ​គណៈមហានិកាយ​យ៉ាង​«ធ្ងន់ធ្ងរ»។

ឪពុក​ម្តាយ​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​ចំនួន​៣​តវ៉ា​សុំ​បញ្ចុះ​តម្លៃ​

ឪពុកម្តាយ និងអាណាព្យាបាលសិស្សរៀននៅសាលាឯកជនលំដាប់អន្តរជាតិចំនួន៣ នៅក្នុងរាជធានីភ្នំពេញ បានតវ៉ាទាមទារឱ្យមានការបញ្ចុះតម្លៃ ដោយសារ ពួកគាត់បាត់បង់ចំណូល ព្រោះមេរោគកូវីដ១៩ ឆ្លងរាលដាល។​

ឪពុក​ម្តាយ​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​ CIA FIRST ស្នើ​បញ្ចុះ​តម្លៃ​រៀន​តាម​អន​ឡាញ ​

អាណាព្យាបាល​សិស្ស​ដែល​រៀន​នៅ​សាលា​អន្តរជាតិ CIA FIRST (អន្តរជាតិ ស៊ី អាយ អេ ហ្វី​សត៍​) ប្រមាណ​ជា​ជិត ២០០នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលា ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​នាយក​សាលា​បញ្ចុះតម្លៃ​សិក្សា ៥០ភាគរយ អំឡុង​ពេល​រៀន​តាម​អន​ឡាញ។

ក្រសួង​អប់រំ​ផ្ដើម​បង្រៀន​សិស្ស​ពី​ចម្ងាយ​ចំពោះ​មុខ​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩​

សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​អប់រំ​ចេញពី​ថ្ងៃម្សិលមិញ លើកឡើង​ថា ​កម្ម​វិ​ធីសិក្សា​ពី​ចម្ងាយ ពី​ថ្ងៃទី២០ ខែមេសា រហូត​តទៅ​ដោយ​មិនទាន់​កំណត់​ថេរវេលា​បញ្ចប់​ឡើយ។ ការ​បង្រៀន​នេះ​ផ្សាយ​តាមរយៈ​ទូរទស្សន៍​ខ្សែកាប​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស ទូរទស្សន៍​ជាតិ​កម្ពុជា​ទី២ TVK2 ដែល​ផ្សាយ​សាកល្បង​តាម​ប្រព័ន្ធ​ផ្កាយរណប DTV ប៉ុស្តិ៍​លេខ២២ ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ យូ​ធូប​ផ្លូវការ ​និងមជ្ឈមណ្ឌល​សិក្សា​អេ​ឡិច​ត្រូ​និច​របស់ក្រ​សួង​អប់រំ។

សាលា​បឋម​សិក្សា​យុគន្ធរ

ក្រសួង​ប្រកាស​ពន្យារ​ពេល​ចូល​រៀន​វិញ​ទូ​ទាំង​ប្រទេស​

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពន្យារពេលចូលរៀនវិញសម្រាប់ការសិក្សាគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស ដោយមិនកំណត់ពេលរហូតដល់មានការប្រកាសថ្មី ដើម្បីបង្ការជំងឺឆ្លងកូវីដ១៩។​

សិស្សមើលឈ្មោះប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងខែ សីហា ២០១៨។

ក្រសួង​​អប់​រំ​​ពន្យារ​ពេល​ប្រលង​ថ្នាក់​​ជាតិ​ចំនួន​​២​​

ក្រសួង​អប់រំ​បាន​សម្រេច​ពន្យា​រពេល​ប្រលង​ថ្នាក់ជាតិ​ចំនួន​២ ដែលក្នុងនោះ​មាន​ការ​ប្រលង​មធ្យមសិក្សា​បឋមភូមិ (ឌីប្លូម) និង​មធ្យមសិក្សា​ទុតិយភូមិ​ (បាក់ឌុប) ដោយ​ថា​ ដើម្បី​បង្ការ​ និង​ទប់​ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

សមាគម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ស្នើ​ម្ចាស់​ទី​តាំង​ជួល​ឱ្យ​គ្រឹះ​ស្ថាន​សិក្សា​ឯកជន​បញ្ចុះ​​តម្លៃ​

សមាគមគ្រឹះស្ថានឧត្តមសិក្សា បានអំពាវនាវដល់ម្ចាស់អចលនវត្ថុ ដែលបានជួលទីតាំងឱ្យគ្រឹះស្ថានសិក្សាអប់រំឯកជន ជួយសម្របសម្រួលបញ្ចុះតម្លៃឈ្នួល ឬពន្យារពេលបង់ថ្លៃឈ្នួល ខណៈដែល​សាលាត្រូវបានបិទដោយសារវិបត្តិកូវីដ១៩​។

សមត្ថកិច្ច​ចោទ​គ្រូ​បង្រៀន​ម្នាក់​នៅ​កំពង់ឆ្នាំង​ថា ញុះ​ញង់​ឱ្យ​មាន​អំពើ​ក្បត់​ជាតិ​

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា គ្រូបង្រៀនម្នាក់ដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ខ្លួន កាលពីម្សិលមិញ ធ្វើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើញុះញង់។

សាលា​រៀន​មួយ​នៅ​ក្រុង​តា​ខ្មៅ​រៀប​ចំ​សម្រាប់​ព្យា​បាល​អ្នក​ផ្ទុក​កូវីដ​១៩​

លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យមន្ត្រីរៀបចំសាលារៀន និងសណ្ឋាគារត្រៀមសម្រាប់ព្យាបាល និងរក្សាអ្នកផ្ទុកមេរោគកូវីដ១៩ ឱ្យនៅដាច់ដោយឡែក។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ