ព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ថ្លែងព្រះរាជ​សុន្ទរកថា ក្នុង​មហាសន្និបាត​លើកទី៤១ របស់អង្គការយូណេស្កូ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១​ នៅឯ​ទីក្រុងប៉ារីស ប្រទេស​បារាំង។

ព្រះមហាក្សត្រ​ថ្លែង​ព្រះ​រាជសុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការ​យូណេស្កូ​ដោយ​មាន​តំណាង​២០​ប្រទេស​ចូលរួម

ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ឡើង​ថ្លែង​ព្រះរាជ​សុន្ទរកថា ក្នុង​មហាសន្និបាត​អង្គការ​យូណេស្កូ កាលពី​យប់មិញ​នេះ នាទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រមុខ​រដ្ឋ​ចំនួន​ជាង​២០​ប្រទេស។

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

WFP ថា​កម្មវិធី​ផ្ដល់​អាហារ​ពេលព្រឹក​តាម​សាលា​នៅ​ជនបទ​បាន​ត្រលប់​មកវិញ ស្របពេល​សាលារៀន​ទូទាំង​ប្រទេស​បើក​ដំណើរការ

មន្ត្រីអង្គការ​​កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅកម្ពុជា លើកឡើងថា កម្មវិធីផ្ដល់អាហារ​ពេលព្រឹកដល់​​កុមារនៅតាមសាលារៀននៅតំបន់ជនបទ បានចាប់ផ្ដើមដំណើរការឡើងវិញ ស្រប​ពេល​ដែល​សាលា​រៀន​នៅ​ទូទាំងប្រទេស​​បើកដំណើរការឡើងវិញ។

កូនសិស្ស​ម្នាក់​ត្រៀម​ធ្វើដំណើរ​ត្រឡប់ទៅ​ផ្ទះ​វិញ ក្រោយពី​ចប់​ម៉ោង​សិក្សា​នៅ​សាលារៀន​ថ្ងៃ​ដំបូង នា​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ចាប់តាំងពី​ក្រសួង​ប្រកាស​បិទ​ដំណើរការ​សិក្សា​ដោយសារ​វិបត្តិ​កូ​វីដ១៩។

ក្រសួង​ពន្យារពេល​ដំណើរការ​សិក្សា​នៅ​កម្រិត​មត្តេយ្យ​សិក្សា​និង​សេវា​អប់រំ​កុមារតូច

ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា ប្រកាស​​ពន្យារពេលដំណើរការរៀន​និង​បង្រៀននៅកម្រិត​មត្តេយ្យ​សិក្សា​គ្រប់ប្រភេទ និងសេវាអប់រំកុមារតូច ខណៈកុមារក្រោមអាយុ៦ឆ្នាំនៅមិនទាន់​ចាក់​​វ៉ាក់​សាំង​​នៅ​ឡើយ។

ក្រុម​យុវជន​ប្រមូល​ប្រាក់​បាន​ជាង​៣​ពាន់​ដុល្លារ​ជួយ​ដល់​ការ​សិក្សា​កុមារ​ក្រីក្រនៅ​ខេត្ត​សៀមរាប​និង​ភ្នំពេញ

យុវជន​មួយ​ក្រុម​បង្កើត​មូលនិធិ​១ដុល្លារ​ដើម្បីការ​សិក្សា​របស់​កុមារ​ក្រីក្រ ក្នុង​រយៈពេល​ជិត​២ឆ្នាំនេះប្រមូល​បាន​ជាង​៣​ពាន់ដុល្លារ ហើយពួកគេ​មាន​បំណង​ពង្រីក​កម្មវិធីនេះ​ឱ្យកាន់​តែធំ​ដើម្បីជួយ​វិស័យ​អប់រំ​ និង​បង្ហាញ​ពី​សាមគ្គីភាព​ជួយគ្នា​ដែល​ធ្វើឡើង​ទៀងទាត់​ជា​ប្រចាំ។​

សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ក្រសួង​អប់រំ​​កំណត់​កាល​បរិច្ឆេទ​​ប្រឡង​​បាក់ឌុប​ថ្មីនៅ​​​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

រសួង​អប់រំ យុវជន និងកីឡា បាន​សម្រេច​រំកិល​កាលបរិច្ឆេទ​នៃការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សាទុតិយភូមិ ឬ បាក់ឌុប ពីថ្ងៃទី៦​ទៅធ្វើ​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វិញ។

សិស្សមើលឈ្មោះប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងខែ សីហា ២០១៨។

ក្រសួងអប់រំ​កំពុង​ពិចារណា​លើក​ពេល​ប្រឡង​បាក់ឌុប​ទៅ​ដើម​ឆ្នាំ​២០២២​វិញ

ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលើកពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ ឬបាក់ឌុប ទៅដើមឆ្នាំ២០២២វិញ​ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២មាន​ពេលវេលាបន្ថែមសម្រាប់រៀនសូត្រត្រៀមប្រឡង។

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។

ក្រសួង​ស្នើ​សមត្ថកិច្ច​ស្រាវជ្រាវ​ជុំវិញ​ការ​ផ្សព្វផ្សាយ​មិនពិត ដែលថា​សិស្ស​ត្រូវ​ប្រឡង​ឆ្នាំ​នេះ​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានស្នើទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យស្រាវជ្រាវជុំវិញការផ្សព្វផ្សាយព័ត៌មានមួយដែលអះអាងថា​ជាព័ត៌មានក្លែងក្លាយ ដោយថា សិស្សប្រឡងសញ្ញាបត្របឋមភូមិ ឬឌីប្លូម សម្រាប់ថ្នាក់ទី៩ និងសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ ឬ​បាក់ឌុប សម្រាប់ថ្នាក់ទី១២ នៅឆ្នាំនេះ ជាប់ដោយស្វ័យប្រវត្តិ។

យុវសិស្សម្នាក់ធ្វើការវាស់កម្ដៅនិងលាងសម្អាតដៃនឹងអាល់កុល មុននឹងធ្វើដំណើរចូលទៅថ្នាក់រៀននៅសាលារៀនមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សង្គម​ស៊ីវិល​និង​អាណា​ព្យាបាល​ខ្លះ​នៅ​តែ​បារម្ភ​ចំពោះ​ការ​ដាក់​ឱ្យ​ដំណើរការ​រៀន​ក្នុង​ថ្នាក់​ឡើង​វិញ

សង្គមស៊ីវិលនិងអាណាព្យាបាលសិស្សមួយចំនួននៅមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​រៀន​ក្នុង​ថ្នាក់​ឡើងវិញ បើទោះបី​ជាការរៀន​ក្នុងថ្នាក់​ផ្ទាល់មាន​ប្រសិទ្ធភាពជាង​ការ​រៀនតាមអនឡាញយ៉ាងណាក្ដី​។

យុវសិស្សជាច្រើនរូបធ្វើដំណើរចូលបរិវេណសាលារៀន ដោយមានទាំងការវាស់កម្ដៅ និងលាងសម្អាតដៃនឹងអាល់កុល ស្ថិតនៅសាលារៀនមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

កម្ពុជា​នឹង​បើកសាលា​រៀន​គ្រប់​កម្រិត​ឡើង​វិញ​​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​​ខែ​ក្រោយ

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា នឹង​ពង្រីក​វិសាលភាព​នៃ​ការ​បើក​សាលារៀន​គ្រប់កម្រិត​ឡើងវិញ​ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែ​ត្រូវ​ធ្វើឡើង​ដោយ​ប្រយ័ត្នប្រយែង​បំផុត។

អង្គការភ្លែន ថា​កុមារ​អាយុ​ក្រោម​១៧​ឆ្នាំ​ប្រមាណ ៧២% រងគ្រោះ​ដោយសារ​ខ្វះ​អាហារូបត្ថម្ភ​និង​គុណភាព​អប់រំ​ទាប

អង្គការភ្លែនអន្តរជាតិកម្ពុជា (PIC) អះអាងថា កុមារកម្ពុជាដែលមានអាយុក្រោម១៧ឆ្នាំ ប្រមាណ ៧២% រងគ្រោះដោយសារកង្វះអាហារូបត្ថម្ភ គុណភាពអប់រំ​នៅមានកម្រិតទាប ខ្វះទឹកស្អាត និងខ្វះអនាម័យ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ