ការអប់រំ

សម្តេចម៉ែណែនាំ​ឲ្យ​ផ្សព្វផ្សាយ​​ផ្លូវរថភ្លើងពីភ្នំពេញ-ក្រុងព្រះសីហនុជាសមិទ្ធផលរបស់សម្តេចសីហនុ​

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 4:24 PM | 0 | 4516

ព្រះបរមរាជវាំង​បាន​សរសេរ​លិខិត​មួយ​ទៅ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំ​ទៅក្រសួង​ព័ត៌មានឲ្យ​ផ្សព្វផ្សាយ​ថា​ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ​ នរោត្តមសីហនុក្នុង​សម័យសង្គមរាស្រ្តនិយម។​

សម្តេចម៉ែណែនាំ​ឲ្យ​ផ្សព្វផ្សាយ​​ផ្លូវរថភ្លើងពីភ្នំពេញ-ក្រុងព្រះសីហនុជាសមិទ្ធផលរបស់សម្តេចសីហនុ

ក្រសួង​យុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់​ចំនួន​៣​​ទៀត​​ដើម្បី​កាត់បន្ថយ​ជម្លោះតាម​សាលាជម្រះ​ក្តី​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 7:41 PM | 0 | 3037

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌លើកឡើង​ថាក្រសួង​បាន​ចាប់​ផ្តើម​ធ្វើ​សេចក្តីព្រៀង​ច្បាប់ចំនួន​៣​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​តុលាការ ដោយ​អះអាងថា​ដើម្បីកាត់​បន្ថយ​ជម្លោះ​នៅ​តាម​សាលា​ជម្រះ​ក្តីនិង​លើកកម្ពស់​ទំនុក​​ចិត្ត​របស់​ប្រជាពលរដ្ឋលើ​វិស័យ​ច្បាប់និង​យុត្តិធម៌។

ក្រសួង​យុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់​ចំនួន​៣​​ទៀត​​ដើម្បី​កាត់បន្ថយ​ជម្លោះតាម​សាលាជម្រះ​ក្តី

របាយការណ៍៖សេរីភាពសារព័ត៌មានកម្ពុជា​ប្រសើរជាងប្រទេសសមាជិកអាស៊ាន តែបន្តនៅក្នុងស្ថានភាពអាក្រក់​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:05 PM | 0 | 2732

អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporters Without Borders)បានចំណាត់ថ្នាក់សេរីភាពសារព័ត៌​មានសម្រាប់​ប្រទេសកម្ពុជាប្រសើរ​ជាង​​ប្រទេស​ទាំងអស់​ជាសមាជិកអាស៊ាន​ តែសេរីភាពនេះ​​​ស្ថិតនៅក្នុង​​ស្ថានភាពអាក្រក់​ដដែល។​នៅក្នុងរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ចេញផ្សាយនៅថ្ងៃ​ពុធនេះ​ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចំណាត់ថ្នាក់ប្រទេសចំនួន១៨០នៅក្នុងពិភពលោក អំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ដោយផ្អែកលើសេរីភាពនិងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាពនិងបរិយាកាសបំពេញ​តួនាទីរបស់អ្នកសារព័ត៌មាន។

របាយការណ៍៖សេរីភាពសារព័ត៌មានកម្ពុជា​ប្រសើរជាងប្រទេសសមាជិកអាស៊ាន តែបន្តនៅក្នុងស្ថានភាពអាក្រក់

ក្រសួងវប្បធម៌ព្រមានចាត់វិធានការផ្លូវច្បាប់​លើ​មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ រឿងចាក់បញ្ចាំងភាពយន្ត​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 2:23 PM | 0 | 4056

ក្រសួវប្បធម៌និងវិចិត្រសិល្បៈបានចេញលិខិត​មួយ​ព្រមានចាត់​វិធានការផ្លូវច្បាប់​លើមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍ (Meta House) ប្រសិនបើ​មជ្ឈមណ្ឌល​នេះបន្ត​រំលោភ​​កិច្ចព្រម​ព្រៀង។​ការព្រមាននេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រសួង​បានលើកឡើ​ង​ថា​មជ្ឈមណ្ឌល​គ្រោង​ បញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់អតីតសកម្មជនការពារធន ធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២ ដោយក្រសួង​​ថា​មិន​បាន​ជូនដំណឹង​ទៅ​ក្រសួង​វប្បធម៌។​

ក្រសួងវប្បធម៌ព្រមានចាត់វិធានការផ្លូវច្បាប់​លើ​មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ រឿងចាក់បញ្ចាំងភាពយន្ត

អ្នករាយការណ៍ពិសេសUNស្នើឲ្យដាក់មេរៀនសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំ​

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 11:07 AM | 0 | 3287

អ្នករាយការណ៍ពិសេសរបស់អង្គការ​សហប្រជាជាតិទទួលបន្ទុក​ផ្នែកសិទ្ធិ​មនុស្ស​ប្រចាំកម្ពុជា ស្នើឲ្យរដ្ឋាភិបាលដាក់បញ្ចូលមេរៀនស្តីពីសិទ្ធិមនុស្សទៅក្នុង​កម្ម​វិធី​អប់រំ​របស់​សាលារៀន ដោយអះអាងថាដើម្បីធ្វើឲ្យការគោរពសិទ្ធិមនុស្សមានប្រសិទ្ធិភាព។ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស គឺលោកស្រី រ៉ូណា ស្មីត បាន​លើក​ឡើងបែបនេះ នៅក្នុងរបាយការណ៍មួយ ខណៈលោកស្រីបញ្ចប់ទស្សនៈកិច្ចលើកទី២​នៅ​កម្ពុជា កាលពីថ្ងៃទី៣១ខែមីនា។ លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ការដោះស្រាយបញ្ហាសិទ្ធិមនុស្សត្រូវមានការ​ប្រាស័យទាក់ទងកាន់តែទូលាយឡើង និងមានការពង្រឹង​ការអប់រំក្នុងន័យទូលាយ​បំផុត។​លោកស្រីមានប្រសាសន៍ថា “វាតម្រូវឲ្យមានសិទ្ធិមនុស្ស​ដាក់​បញ្ចូលក្នុងកម្ម​វិធី​សិក្សា​នៅតាម​សាលា ដើម្បីចូលរួម​ចំណែកឲ្យ​កាន់​តែ​មានប្រសិទ្ធិភាពថែមទៀត​ដល់​ការ​យល់​ដឹង និង​ទទួលបាននូវ​សិទ្ធិមនុស្ស​ដែល​កម្ពុជាបានទទួលយកមកអនុវត្តរួចហើយនោះ”។​ បើតាមលោកស្រី រ៉ូណា ស្មីត គឺរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បាន​ស្នើឲ្យ​លោកស្រី​ជួយ​ពិនិត្យ​ឡើងវិញ​នូវ​កម្ម​វិធី​សិក្សា​ដើម្បី​ធានា​ឲ្យ​មានការ​ដាក់​បញ្ចូលនូវធាតុនានានៃការ​អប់រំ​សិទ្ធិមនុស្ស៕

អ្នករាយការណ៍ពិសេសUNស្នើឲ្យដាក់មេរៀនសិទ្ធិមនុស្សទៅក្នុងកម្មវិធីអប់រំ

កម្ពុជា​និង​​អាមេរិកចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​៣៥​លាន​ដុល្លារ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 4:51 PM | 0 | 5691

រដ្ឋាភិបាល​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក នៅព្រឹក​ថ្ងៃ​ពុធនេះ បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​៣៥​លាន​ដុល្លា​រអា​មេ​រិក​សម្រាប់​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍកម្ពុជា។ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៣០ខែ​មីនា ស្ថានទូតអាមេរិក​ប្រចាំកម្ពុជា​ឲ្យ​ដឹង​ថា​​រដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់​ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​(USAID) បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀ​ង​ក្នុង​ការ​ផ្តល់ថ​វិកាចំនួន៣៥លានដុល្លារអាមេរិក​សម្រាប់​វិស័យ​សុខភាព​សាធារ​ណៈ​និង​អប់រំ កម្មវិធី​បរិ​ស្ថាន​និង​កសិ​កម្មនៅកម្ពុជា។​ សេចក្តី​​ប្រកាស​ព័ត៌មាន​​​បន្ត​ថាទឹក​ប្រាក់​នេះ​ជាទឹក​ប្រាក់​ដែល​ផ្តល់​ឲ្យ​កម្ពុជា​ជា​ជំហា​ន​​ដំបូង​ក្នុង​កញ្ចប់​ទឹក​ប្រាក់​ចំនួន​ប្រមាណ១៣៧លាន​ដុល្លារដែល​ផ្តល់​សម្រាប់​ទ្រ​ទ្រង់​ការ​អភិ​វឌ្ឍ​កម្ពុជា​​រយៈពេល​៣ឆ្នាំទៅ​លើ​វិស័យសុខា​ភិបាល អប់​រំ បរិស្ថាននិង​កសិកម្ម។

កម្ពុជា​និង​​អាមេរិកចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​៣៥​លាន​ដុល្លារ

នាយករដ្ឋមន្រ្តីសន្យា​ជួប​ជាមួយ​​អ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ​​

ដោយ លោក ទូច សុខា​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 6:01 PM | 0 | 1708

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យមានជំនួបរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌ក្នុងមួយឆ្នាំម្តង ទៅតាមសំណូមពររបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយថាដើម្បីឲ្យមានភាពជិតស្និទ្ធិរវាងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងអ្នកសារព័ត៌មានជាតិ។ក្នុងពិធីប្រគល់ពានរង្វាន់សន្តិភាពនិងការអភិវឌ្ឍដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានសន្តិភាព នារសៀលនេះ លោកនាយករដ្ឋមន្ត្រីថ្លែងថាលោកយល់ព្រមឲ្យមានជំនួបរវាងប្រមុខរដ្ឋាភិបាលជាមួយ អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជាមួយឆ្នាំម្តង។ លោកបន្តថារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជាអ្នកលើកសំណូមពរនេះ។ ទោះយ៉ាងណា លោកថាសូមកុំឲ្យមនុស្សមួយចំនួនយល់ថាជំនួបនេះជាការទិញទឹកចិត្តអ្នកសារព័ត៌មាន។

នាយករដ្ឋមន្រ្តីសន្យា​ជួប​ជាមួយ​​អ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ​

ក្រសួងអប់រំដាក់ចេញគោលនយោបាយ​អប់រំវិទ្យាសាស្រ្តដើម្បី​ឆ្លើយតប​តម្រូវការទីផ្សារការងារ​

ដោយ លោក ទូច សុខា​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 12:13 PM | 0 | 1563

ក្រ​សួង​អប់រំ យុវជននិង​កីឡា ដាក់ចេញនូវ​គោល​នយោបាយ​អប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិង​គណិត​វិទ្យា ក្នុងគោល បំណងអភិវឌ្ឍធនធានមនុស្សឲ្យ​ស្របតាម​តម្រូវ​ការ​ទីផ្សារការងារទាំងក្នុងស្រុកនិងតំបន់​។ក្នុងពិធីបើកសន្និបាតអប់រំ យុវជននិងកីឡា នៅ​ព្រឹក​ថ្ងៃអង្គារនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ក្រ​សួង​អប់រំបាន​ផ្សព្វផ្សាយ​គោល​នយោបាយ​អប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិង​គណិតវិទ្យារបស់​ខ្លួន។ ក្នុង​ឯក​សារគោល​នយោបាយនោះ ក្រ​សួង​លើកឡើង​ថាតម្រូវ​ការអ្នក​ជំនាញ​ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងគណិតវិទ្យាកាន់តែកើន​ឡើង​ខ្ពស់ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ ក្រសួង​ឲ្យ​ដឹងដែរថាអ្នក​ដែលមាន​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្តអាចរកប្រាក់បៀវត្សបាន​ខ្ពស់និងអត្រាឥតការងារ​របស់ពួកគាត់មាន​កម្រិតទាប។

ក្រសួងអប់រំដាក់ចេញគោលនយោបាយ​អប់រំវិទ្យាសាស្រ្តដើម្បី​ឆ្លើយតប​តម្រូវការទីផ្សារការងារ

ក្រសួងព្រមានចាត់វិធានការម្ចាស់អាជីវកម្មដែល​មិនគោរពតាមតារាងតម្លៃក្នុងឱកាសបុណ្យចូលឆ្នាំ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 11:52 AM | 0 | 3050

ក្រសួងទេសចរណ៍បានចេញសារាចរណែនាំមួយ ដោយតម្រូវឲ្យម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ ត្រូវ​សរ​សេ​រ​តម្លៃ​អា​ហារនិងថ្លៃ​ស្នាក់នៅ​ដាក់ក្នុងតារាង​ឲ្យបានច្បាស់និងត្រូវអនុវត្តតាម ហើយថាបើ​ករណីម្ចាស់​អាជីវ​កម្ម​មិនអនុវត្តតាម ពួក​គេ​ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រសួងព្រមានចាត់វិធានការម្ចាស់អាជីវកម្មដែល​មិនគោរពតាមតារាងតម្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

គ្រូបង្រៀន​និង​នាយក​សាលា​ចំនួន​៨​នាក់​ទទួលបាន​រង្វាន់​ការងារ​ល្អ​ពី​នាយករដ្ឋមន្ត្រី​​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 12:07 PM | 0 | 4232

​​ក្រសួង​អប់រំ យុវជន​និង កីឡា ជ្រើសរើស​គ្រូ​បង្រៀន និង នាយក​សាលា​ចំនួន​៨ នៅ​រាជធានី​ភ្នំពេញ និង តាម​បណ្តា​ខេត្ត ដែល​កំណត់​ថា ជា​អ្នក​បំពេញ​ការងារ​បាន​ល្អសម្រាប់​ទទួលពាន​រង្វាន់​លោកនាយក​រដ្ឋមន្ត្រី​។
​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃ​ទី​២១​ ខែ​មីនា ​ឆ្នាំ​២០១៦ ស្តី​ពី​ការទទួលស្គាល់​សាលារៀន​ល្អ និង គ្រូបង្រៀន​ល្អ ពានរង្វាន់​សម្តេច​តេជោ​ហ៊ុន សែន ឆ្នាំ ២០១៤-២០១៥ បាន​កំណត់​យក​នាយក​សាលារៀន​ចំនួន​៣​រូប និង គ្រូបង្រៀន​ចំនួន​៥​រូប​។​

គ្រូបង្រៀន​និង​នាយក​សាលា​ចំនួន​៨​នាក់​ទទួលបាន​រង្វាន់​ការងារ​ល្អ​ពី​នាយករដ្ឋមន្ត្រី​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required