លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​។

លោក ហ៊ុន សែន ប្ដេជ្ញា​​មិនឱ្យ​មាន​អ្នករបួស​ឬ​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​ខាងមុខ

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្ដេជ្ញាមិនឱ្យមានអំពើហិង្សា ជម្លោះ ឬមានអ្នករបួសនិងស្លាប់ ដោយសារការបោះឆ្នោតឆ្នាំ២០២២និង២០២៣ខាងមុខ ខណៈគណបក្សប្រឆាំងធំមួយត្រូវបានបាត់ចេញពីឆាកនយោបាយរួចទៅហើយនោះ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គណបក្ស​នយោបាយ​ទាំង៦​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​គ.ជ.ប​ដែល​រក្សាទុក​ទម្រង់​១១០២

គណបក្សនយោបាយទាំង៦ ដែលតស៊ូមតិទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតរក្សា​​ទុក​​ «ទម្រង់១១០២» នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានហៅការ​​សម្រេ​​ច​ចិត្ត​​របស់ គ.ជ.ប នៅពេល​នេះថា ជាដំណោះស្រាយមួយដ៏ល្អដែលអាចឈានទៅបញ្ចប់ការ​​ខ្វែង​​គំនិតគ្នាលើផ្នែកខ្លះនៃនីតិវិធីនិងបទបញ្ជានៃការបោះឆ្នោត។

គ.ជ.ប ទុក​ពេល​៤​ខែ​ឱ្យ​អ្នក​សារព័ត៌មាន​ធ្វើ​បណ្ណ​សម្គាល់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ទុករយៈពេល៤ខែដើម្បីឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទៅដាក់ពាក្យសុំចុះឈ្មោះធ្វើបណ្ណសម្គាល់ខ្លួន ចេញដោយ គ.ជ.ប សម្រាប់ចុះយកព័ត៌មានពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ។

គ.ជ.ប ដាក់​ឱ្យ​ដំណើរការ​បោះឆ្នោត​តាម​បច្ចេកវិទ្យា ខណៈ​រដ្ឋាភិបាល​បង្កើត​អនុក្រឹត្យ​ស្ដីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់​ជំហរ​ថា ការ​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​​តាម​គន្លង​ថ្មី​ ដោយ​ប្រើ​ប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាការដាក់ឱ្យ​តាមដានព័ត៌​មាន ឬ​ធ្វើឱ្យប៉ះពាល់​ទៅ​ដល់​លទ្ធ​​​ផលឆ្នោតទេ ខណៈ​សង្គម​ស៊ីវិល​ដាក់​ការ​ព្រួយ​បារម្ភ​អំពី​វិធាន​ការ​ថ្មី​នេះ​។

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា ក្នុងពិធីប្រកាសសុពលភាពជូនគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តកំពង់ចាម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

គណបក្ស​ចំនួន​៦​មិនទាន់​ប្រាកដ​ក្នុង​ការ​សម្រេច​ចិត្ត​ចូលរួម​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២

គណបក្សនយោបាយចំនួន៦ ដែលកំពុងតស៊ូមតិប្រឆាំង​ការ​​សម្រេចចិត្តរបស់គណៈកម្មាធិការជាតិ​​​​​​​​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដែលកែនីតិវិធីខ្លះនៃទម្រង់១១០២ កំពុង​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្តចូលរួម​​នៅ​​ក្នុងការ​​បោះ​​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែ​​មិថុនា​ខា​ង​​​​​មុខនេះ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

បក្សនយោបាយ​៦​ដាក់ញត្តិ​រួមគ្នា​បដិសេធ​ការ​បកស្រាយ​របស់ គ.ជ.ប. ពាក់ព័ន្ធ​ការ​កែ​នីតិវិធី​លើ​ទម្រង់​១១០២

គណបក្សនយោបាយចំនួន៦ បានដាក់ញត្តិរួមគ្នាដោយបដិសេធនូវការបកស្រាយរបស់គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) អំពីមូលហេតុនៃការកែប្រែនីតិវិធីដែលលុបបំបាត់ព័ត៌មានសំខាន់លើកំណត់ហេតុនៃការរាប់សន្លឹក​ឆ្នោត ឬ «ទម្រង់១១០២»។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គណបក្ស​ចំនួន​៦​បន្ត​ដាក់ញត្តិ​ជាថ្មីទៀត​ជំរុញ​ឱ្យ គ.ជ.ប រក្សា​ទុក​ទម្រង់​១១០២

គណបក្សនយោបាយចំនួន៦បានដាក់ញត្តិជាថ្មីទៀត ដើម្បីទាមទារ​ឱ្យស្ថាប័នជាតិរៀបចំការ​​បោះ​ឆ្នោតរក្សា​​​ទុកទម្រង់១១០២ ខណៈ គ.ជ.ប នៅតែបន្តរក្សា​គោល​ជំហរ​របស់​ខ្លួនដែល​បដិ​សេធ​មិន​ទទួល​យក​សំណើ​ពី​គណបក្សទាំងនោះ។

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំដែលជារចនាសម្ព័ន្ធថ្នាក់ខេត្តនិងស្រុក នៃខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

ព្រះអង្គម្ចាស់ ចក្រាវុធ ប្រកាស​ស្វាគមន៍​អ្នកនយោបាយ​ដែល​ចង់​ជ្រកក្រោម​ដំបូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

ប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ មានព្រះរាជបន្ទូលប្រកាស​ស្វាគមន៍​​ចំពោះអតីត​ថ្នាក់​ដឹក​នាំ​បក្ស ឬអ្ន​កនយោបាយគណបក្សផ្សេងដែលចង់មករួមរស់ក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីនាំមក​នូវសុខសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជា។

ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកសវនាការជាសាធារណៈ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០០១ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

គ.ជ.ប លុបឈ្មោះ​ពលរដ្ឋ​៥នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត ខណៈ​ពួកគេ​តវ៉ា​ការ​សម្រេច​នេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះប្រជាពលរដ្ឋ៥នាក់ចេញពីបញ្ជីបោះឆ្នោត នៅសង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ ខណៈពួកគេប្ដឹងតវ៉ាចំពោះសេចក្ដីសម្រេចនេះ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

បក្សនយោបាយ​៣ ប្រកាស​បន្ត​ទាមទារ​ជាថ្មីទៀត​ប្រឆាំង​សេចក្ដី​របស់​គ.ជ.ប​លើ​ទម្រង់​១១០២

គណបក្សនយោបាយចំនួន៣ បាន​ប្រកាសរួមគ្នា​ជា​ថ្មី​ទៀត​ថា នឹង​បន្ត​ទាម​ទារ​​​​ឱ្យ​​ស្ថា​​ប័ន​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (​​​​​គ.ជ.ប) ត្រូវ​ទទួល​យក​សេចក្ដីស្នើអំពី​ទម្រង់​១១០២ ដែលជាក្ដីកង្វល់របស់​​គណបក្ស​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិ​បាល ​ដាក់​បញ្ចូលទៅ​​ក្នុង​​ដំ​​ណើរ​ការបោះឆ្នោតឡើងវិញ ខ​​ណៈ ​​​​​គ.ជ.ប ធ្លាប់​បាន​​ច្រាន​ចោល​សេចក្ដីស្នើនោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ