ទិដ្ឋភាពនៅពីមុខក្រសួងមហាផ្ទៃ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងមហាផ្ទៃ​ស្នើ​គណបក្ស កម្ពុជានិយម កែ​លក្ខន្តិកៈ​និង​រៀបចំ​កម្មវិធី​នយោបាយ​ឡើង​វិញ

ក្រសួងមហាផ្ទៃ ប្រាប់ទៅគណបក្សកម្ពុជានិយម ឱ្យកែសម្រួល​ខ្លឹមសារ​ក្នុង​​លក្ខន្តិកៈនិងរៀប​ចំ​កម្មវិធី​នយោបាយសំខាន់ៗរបស់ខ្លួនឡើងវិញ បើពុំនោះទេ ក្រសួងនឹងមិនអនុញ្ញាត​ចុះឈ្មោះ​គណបក្សនេះក្នុងបញ្ជីគណបក្សនយោបាយនោះទេ។

ក្រសួងមហាផ្ទៃ

អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​ស្នើ​សុំ​បង្កើត​បក្សថ្មី

អតីតតំណាងរាស្រ្តគណបក្សសមរង្ស៊ី មណ្ឌលខេត្តកណ្ដាល និងជា​សមាជិក​គណៈកម្មាធិការ​នាយក ​និង​ជា​ស​មាជិក​ក្រុម​កា​រងារ​ខេត្តមួយនេះ គឺលោក ឃឹម ឡាគី បានដាក់ពាក្យសុំបង្កើតគណបក្សថ្មីនៅក្រសួងមហាផ្ទៃ បន្ទាប់ពីលោកបានសិទ្ធិធ្វើន​យោបាយឡើងវិញនៅខែសីហា។ 

លោក អ៊ូ ច័ន្ទរ័ត្ន លោក ប៉ុល ហំម និងសហការី បានចុះមកផ្តិតស្នាមមេដៃពីបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រ ដែលស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្សកែទម្រង់កម្ពុជា Cambodia Reform Party)

គណបក្ស​កែទម្រង់​កម្ពុជា លើក​ពេល​សមាជ​ទៅ​ដើម​ឆ្នាំ​ក្រោយ

គណបក្សកែទម្រង់កម្ពុជា នឹងធ្វើសមាជប្រកាសសមាសភាពថ្នាក់ដឹកនាំនៅ​ដើមឆ្នាំក្រោយវិញ ដោយសម្អាងលើ​មូលហេតុមួយចំនួន រួមទាំងភាពយឺតយ៉ាវផ្ដល់សុពលភាពពីក្រសួងមហាផ្ទៃ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់ខេត្ត នាឱកាសចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃពុធ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

លោក​ ស ខេង​ បញ្ជា​ទៅ​អាជ្ញាធរ​ត្រៀម​ទប់ស្កាត់​ក្រុម​ប្រឆាំង​ដែល​រារាំង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាទៅអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រៀមទប់ស្កាត់ក្រុមប្រឆាំងដែល​ចេញ​ទៅ​រារាំងការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពាក់កណ្ដាលឆ្នាំក្រោយ​ ដើម្បីរក្សាសន្តិសុខជាតិជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គ.ជ.ប បន្ថែម​ថ្ងៃពិនិត្យ​និង​ចុះឈ្មោះ​បោះឆ្នោត​ច្រើន​ជាង​អាណត្តិ​មុនៗ​រហូត​ដល់​៥០​ថ្ងៃ

​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចប្រើប្រាស់​ពេលវេលា​នៃ​ការពិនិត្យនិង​ចុះ​​ឈ្មោះបោះឆ្នោត បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់​អាណត្តិ​​ទី៥ ដែ​​ល​​​​​​​នឹងប្រ​​ព្រឹត្តទៅពេលខាងមុខ ត្រូវប្រើពេល​​ច្រើន​​ថ្ងៃដែលពុំធ្លាប់មាន បើប្រៀបធៀប​​ទៅនឹង​​ការ​​​បោះ​​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពី​៤​​អាណត្តិកន្លង​ទៅ។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

លោក​ ស ខេង ថា​ជម្លោះ​ដី​ធ្លី​នឹង​ប៉ះពាល់​សន្លឹក​ឆ្នោត​ បើ​មិន​ប្រមូល​មក​ដោះស្រាយ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកំពុងគ្រប់គ្រងអំ​ណា​​​ច លោក​ ស ខេង បានក្រើនរំឭកមន្ត្រីថា បញ្ហា​ជម្លោះដីធ្លីនឹងជះឥទ្ធិពលដល់ការបាត់បង់​សន្លឹក​ឆ្នោតនៅ​ពេ​​​​លខាង​មុខ បើមិន​ព្យាយាមដោះ​ស្រាយ​ដោយ​តម្លា​ភាព​ទេ​នោះ។

ក្រសួង​មហាផ្ទៃ​ព្រមាន​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ​ បើ​មិន​អនុលោម​តាម​ច្បាប់

ក្រសួងមហាផ្ទៃ ព្រមានជាថ្មីទៀតថានឹងមិនចុះបញ្ជីគណក្សនយោបាយ​ឱ្យ «គណបក្សបេះដូងជាតិ» ដែល​ជាគណបក្សមួយ​បង្កើតឡើង​ដោយ​សមាជិ​កនៃអតីតគណបក្សសង្រ្គោះជាតិ ប្រសិន​បើ​គណបក្សនេះមិនអនុលោមឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

បោះឆ្នោត

គ.ជ.ប​ នឹង​ទទួល​ពាក្យ​​ចុះ​ឈ្មោះ​​​អ្នក​សង្កេត​ការណ៍​លើ​​ការ​ចុះ​ឈ្មោះ​​បោះ​​ឆ្នោត​​​ចាប់​​​​​ពី​​សប្តាហ៍​​ក្រោយ​​ទៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ រួមទាំងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ពីថ្ងៃអាទិត្យក្រោយទៅ។

អតីតអ្នកនយោបាយបក្សប្រឆាំងដែលបង្កើតបក្សថ្មីៗ កំពុងរកវិធីរួបរួមគ្នាមុនការបោះឆ្នោត

ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​ដែលទើប​បង្កើត​ថ្មីៗ ​និង​ជា​អតីតអ្នក​នយោបាយ​មកពី​គណបក្ស​ប្រឆាំង​ លើកឡើង​អំពីលទ្ធភាព​ដែល​មិន​អាច​ទៅរួច​ ប្រសិនបើសំឡេង​បក្សនយោបាយ ដែល​ទើបតែ​កកើត​ទាំង​នេះ​ មិ​ន​​រួមកម្លាំង​គ្នា​ជា​បក្សនយោបាយ​តែមួយ​ នៅមុន​ការ​បោះឆ្នោត​​ឃុំសង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​ទេនោះ​។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «លទ្ធផល​រក​ឃើញ​នៃ​ការអង្កេត​ការ​ចុះឈ្មោះ និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០» នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សង្គម​ស៊ីវិល​រិះគន់ថា​ ការ​គ្រប​ដណ្ដប់​​​ឥទ្ធិពល​នយោបាយ​នៅ​កម្ពុជា​នាំឱ្យ​​​ គ.ជ.ប​ មិន​ឯករាជ្យ

ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើល​ការបោះឆ្នោត មើលឃើញថា ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ប្រ​​ទេស​​​ដែល​​​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ សេរីពហុបក្ស នៅតែ​មានសារៈសំខាន់ និង​​មិនអាចខ្វះ​បានឡើយ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យស្ថាប័ននេះត្រូវរងនូវការទិទៀន​នោះ​ គឺ​ដោយ​​សារ​​តែ​​ការ​គ្រប​​ដណ្តប់ឥ​ទ្ធិពលពីអ្នកនយោបាយហួសប្រមាណ និងកង្វះ​យន្តការ​ច្បាប់​ស្តីពីកា​​រកំ​​ណត់​​​​អាណត្តិមេដឹកនាំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ