ចិនអបអរ​ដែល​​ការបោះឆ្នោត​នៅកម្ពុជាធ្វើឡើងដោយជោគជ័យ

ប្រទេសចិន​​ អបអរកម្ពុជា​ដែលបាន​រៀបចំការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តអាណត្តិ​ទី៦ បាន​ដោយជោគជ័យ។

ប្រតិកម្មផ្សេងៗគ្នារបស់គណបក្សចូលរួមបោះឆ្នោត​

គណបក្សមួយចំនួនដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតបង្ហាញប្រតិកម្មពីរផ្សេងគ្នាមួយក្រុមថា ការបោះឆ្នោតដំណើរការល្អអាចទទួលយកបាន និងមួយក្រុមទៀតថា​​​ ដំណើរបោះឆ្នោតនេះមិនទាន់អាចទទួលយកបានទេ។​

តើព័ត៌មានល្បីៗលើពិភពលោកចុះផ្សាយអ្វីខ្លះពីការបោះឆ្នោតនៅកម្ពុជា?​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបញ្ចប់នៅរសៀលថ្ងៃអាទិត្យម្សិលមិញ ហើយសារព័ត៌មានអន្តរជាតិមួយចំនួន​បានចុះផ្សាយទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន។​

បោះឆ្នោតថ្នាក់ជាតិ

ប្រទេសប្រជាធិបតេយ្យហៅការបោះឆ្នោតនៅកម្ពុជាថា​គ្មានទេ​ភាពសេរីនិងយុត្តិធម៌

ក្រុមប្រទេសប្រជាធិបតេយ្យ​ សម្ដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីម្សិលមិញនេះ ដោយបានលើកឡើងថាវាជាកាបោះឆ្នោតមួយដែល​មិនមាន​ភាពសេរីនិងយុត្តធម៌ត្រឹមត្រូវនោះទេ។

លោក ខឹម វាសនា៖ បើបានអាសនៈក្នុងសភានឹងកាត់បន្ថយអំណាចប្រមូលផ្តុំ​

មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលលទ្ធផលមិនផ្លូវការបង្ហាញថា ទទួលបានអាសនៈនៅក្នុងសភានោះ ​អះអាងថា នឹង​ជួយប្រជា​ពលរដ្ឋម្ចាស់ឆ្នោត​ទទួលបានសិទ្ធិសេរីភាពពេញលេញ​ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ​ តាមរយៈកាត់បន្ថយ​អំណាច​ប្រមូលផ្តុំរបស់រដ្ឋាភិបាល។

ព្រឹត្តិការណ៍សំខាន់ៗអំឡុងពេលបោះឆ្នោត

ជិតដល់ថ្ងៃបោះឆ្នោតមានព្រឹត្តិការណ៍មួយចំនួនកើតឡើងដូចជា ករណីប្រទេសលោកសេរីនិងអង្គការអន្តរជាតិមួយបញ្ជាក់ជំហរមិនបញ្ជូនអ្នកអង្កេតណ៍ចូលរួម​ដោយចោទថា ដំណើរការរៀបចំបោះឆ្នោតមិនប្រព្រឹត្តិទៅល្អដូចជា ការរំលាយបក្សប្រឆាំង និងរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយជាដើម។​

គ.ជ.ប៖ ចំនួនអ្នកទៅបោះឆ្នោតឆ្នាំនេះជាការឆ្លើយតបយ៉ាងសមស្របចំពោះអតីតបក្សប្រឆាំង

គ.ជ.ប៖ ចំនួន​អ្នក​ទៅ​បោះឆ្នោតឆ្នាំ​នេះ​​ជា​ការ​ឆ្លើយ​តប​យ៉ាង​សម​ស្រប​ចំពោះ​អតីត​បក្សប្រឆាំង​

គ.ជ.ប បញ្ជាក់ជាថ្មីថា អ្នកទៅបោះឆ្នោតកើនដល់ជាង៨២ភាគរយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គិតត្រឹមម៉ោង ៥​ ល្ងាចនេះ លទ្ធផលបណ្ដោះអាសន្នចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតមាន ៨២,១៧ ភាគរយ  ខណៈដែលមួយម៉ោងមុននេះ គ.ជ.ប បានប្រកាសថា ចំនួនប្រជាប្រជាពលដ្ឋទៅបោះឆ្នោតបានតែ៨០,៤៩ ភាគរយប៉ុណ្ណោះ។

គ.ជ.ប ថាការប្រកាសលទ្ធផល​ត្រូវប្រើ​ពេលដល់ទៅ៦ម៉ោង​ព្រោះ​​មូលហេតុ២យ៉ាង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថាការប្រកាសលទ្ធផលបោះឆ្នោតបឋមត្រូវប្រើពេល​រហូតដល់​៦ម៉ោងដោយសារតែ​ហេតុផលពីរយ៉ាង​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ