​អតីតបក្សប្រឆាំងធ្វើបាតុកម្មនៅក្រៅប្រទេស​ស្នើអន្ដរជាតិកុំទទួលស្គាល់រដ្ឋាភិបាលកើតក្រោយបោះឆ្នោត

អតីតគណបក្សប្រឆាំងបាន និងកំពុងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅតាមបណ្ដាប្រទេសនានា ដោយសុំកុំឲ្យពួកគេទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាច និង គ.ជ.ប ហាក់មិនចាប់អារម្មណ៍នឹងការអំពាវនាវនេះនោះទេ។

ពលរដ្ឋ​​ចេញទៅបោះឆ្នោតអាណត្តិនេះច្រើនជាងអាណត្តិទី៥

ប្រជាពលរដ្ឋ​កម្ពុជាចំនួន៨០,៤៩ភាគរយ បាន​នាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរបស់ខ្លួននៅថ្ងៃនេះ បើប្រៀបធៀបទៅនឹងអាណត្តិទី៥កើនឡើង១០ភាគរយ។​

អាជ្ញាធររខេត្តស្ទឹងត្រែង ផ្ដល់ទូកសម្រាប់ជួយដឹកប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទៅបោះឆ្នោត

អាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរបានផ្ដល់ទូកចំនួន ១៦ គ្រឿង សម្រាប់ជួយដឹកប្រជាពលរដ្ឋរងគ្រោះដោយសារ ទឹកជំនន់ទៅបោះឆ្នោតនៅថ្ងៃនេះ ខណៈទឹកជំនន់មិនទាន់ស្រកចុះដែលអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅបោះឆ្នោតបាន។

ទស្សនៈគណបក្ស​នយោបាយនានាជុំវិញ​ទិដ្ឋភាពនៃការបោះឆ្នោត​ព្រឹក​នេះ

គណបក្សនយោបាយនយោបាយមួយចំនួន យល់ឃើញថា​ទិដ្ឋភាព​ការបោះឆ្នោតនៅព្រឹកនេះមានលក្ខណៈ​ល្អ ស្របពេល​ដែល​គណបក្សខ្លះអះអាងថា​មាន​ភាពមិនប្រក្រតី។​

គ.ជ.ប អះអាងថា អ្នកទៅបោះឆ្នោតមានចន្លោះ៥០ទៅ៦០%

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា អ្នកទៅបោះឆ្នោតនៅទូទាំងប្រទេសមានប្រមាណពីរ៥០ទៅ៦០% គិតត្រឹមម៉ោង១១ព្រឹក។​

សម រង្ស៊ី

សង្គ្រោះជាតិបដិសេធព័ត៌មានថា ខ្លួនអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោត

អតីតគណបក្សសង្គ្រោះជាតិប្រកាសច្រាលចោលព័ត៌មានដែលផ្សាយថា អតីតបក្សប្រឆាំងមួយនេះ អំពាវនាវឲ្យពលរដ្ឋចេញទៅចូលរួមការបោះឆ្នោតថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ។

សមត្ថកិច្ច​នៅតែបន្តឃុំខ្លួនអនុប្រធានការិយាល័យបោះឆ្នោតដែល​លួចផ្ទេរទឹកខ្មៅ

ស្រ្តីម្នាក់​ជា​អនុប្រធានការិយាល័យបោះឆ្នោត​មួយ​ក្នុងរាជធានីភ្នំពេញ​នៅតែត្រូវ​សមត្ថកិច្ច​បន្តឃុំខ្លួនដដែល​ដោយសារតែគាត់​បាន​លួចផ្ទេរទឹកខ្មៅជ្រលក់ដៃ។​

គ.ជ.ប ផ្លាស់ប្ដូរការិយាល័យបោះឆ្នោត២០​នៅទូទាំងប្រទេសដោយសារបញ្ហាទឹកជំនន់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា គ.ជ.ប បានផ្លាស់ប្ដូរទីតាំង​ការិយាល័យបោះឆ្នោតចំនួន​ ២០ ការិយាល័យនៅទូទាំងប្រទេស​ ដោយសារមានទឹកជំនន់។

ក្រុម​អ្នកគាំទ្រអតីតបក្សសង្រ្គោះ​​តាមប្រទេសនានាធ្វើបាតុកម្ម​ប្រឆាំងការបោះឆ្នោតនៅកម្ពុជា

ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេស កំពុងនាំគ្នាប្រមូលផ្ដុំតវ៉ាប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដែលកំពុងធ្វើឡើងនៅថ្ងៃអាទិត្យនេះ។

ចិនសង្ឃឹមថាសហគម​ន៍អន្តរជាតិ​នឹងជួយកម្ពុជារៀបចំការបោះឆ្នោតឲ្យបាន​​ជោគជ័យ​​​

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក​Geng Shuang បានថ្លែងក្នុងសន្និសិទការសែត​ប្រចាំថ្ងៃដែលរៀបចំដោយក្រសួងការបរទេសប្រទេសនេះកាលពីម្សិលមិញ ថា ​ចិនសង្ឈឹម​ថា​សហគមន៍អន្តរជាតិ ​នឹងដើរតួនាទីចូលរួមជាអ្នក​ស្ថាបនា​ក្នុងការជួយកម្ពុជាឲ្យមានការបោះឆ្នោតមួយប្រកបដោយជោគជ័យ ដើម្បីឲ្យកម្ពុជាទទួលបាន​នូវបានការអភិវឌ្ឍបន្តទៀត…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ