អ្នក​ឃ្លាំ​មើល​ថា​ ការ​បោះឆ្នោត​ខាង​មុខ​អាច​មិន​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ 

សង្គមស៊ីវិលយល់ថា ការបោះឆ្នោតថ្នាក់ជាតិខាងមុខ ដែលគ្មានអតីតបក្សប្រឆាំងចូលរួម នឹងមិនឆ្លុះបញ្ចាំងគោលការណ៍ប្រជាធិបតេយ្យនោះទេ ដោយសារ ពលរដ្ឋពិបាកជ្រើសរើសគណបក្សនយោបាយ ដែលពួកគេពេញចិត្ត។

គ.ជ.ប ពន្យល់ពីរបៀបគូសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

របៀបនៃការគូសសន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ ត្រូវបានគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​លើកយកមកធ្វើការពន្យល់​ដើម្បីកុំឲ្យប្រជាពលរដ្ឋ​មានការ​យល់ត្រឡំ ……..

អូស្ត្រាលីថាការ​ដាក់​ទណ្ឌ​កម្ម​មន្រ្តីកម្ពុ​ជានិងការទទួលស្គាល់លទ្ធផលបោះឆ្នោតស្ថិតក្នុងការពិចារណា

មន្រ្តីក្រសួងកា​របរទេស​អូស្រ្តាលី លោកស្រី ជូលី ហិចឆ័រ បានថ្លែងថាការដាក់ទណ្ឌកម្មណាមួយប្រឆាំងមន្រ្តីកម្ពុជារួមទាំងថាតើអូស្រ្តាលីទទួលស្គាល់លទ្ធផលបោះឆ្នោតនាខែកក្កដាកំពុងស្ថិតនៅក្នុងដំណាក់កាលពិចារណានៅឡើយ។

គ.ជ.ប.ថា មិន​បារម្ភ​ពី​សម្ពាធ​ពី​អន្តរជាតិ​ក្រោយ​ការ​បោះ​ឆ្នោត​ដូច​នៅ​វេណេហ្សូអេឡា

ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​អះ​អាង​ថា ខ្លួន​​មិន​បារម្ភ​អំពី​ការ​ទទួល​ស្គាល់ ឬ​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នោះ​ឡើយ បើទោះបី​ជា​សហគមន៍​អន្តរជាតិ​ ថ្មីៗ​នេះ មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​វេណេហ្សូអេឡា​ក៏​ដោយ។

លោក ហ៊ុន សែន ថា បក្ស​លោក​​នៅ​លេខ​រៀង​ទី​២០ ពលរដ្ឋ​ងាយ​ស្រួល​ចំណាំ

មេដឹកនាំ​បក្ស​កាន់​អំណាច បាន​អះ​អាង​ថា លេខ​រៀង​ចុង​ក្រោយ​គេ​នៅ​លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​បក្ស​នេះ។

បក្ស​កាន់​អំណាច​ឈរ​​លេខ​រៀង​ចុង​ក្រោយ​គេ ខណៈ GDP បាន​លេខ​រៀង​ទី​៧​របស់​អតីត​បក្ស​ប្រឆាំង

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​សម្រេច​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​ក្នុង​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ហើយ ដោយ​គណបក្ស​កាន់​អំណាច​ស្ថិត​នៅ​លេខ​រៀង​ចុង​ក្រោយ​គេ។

លោក ហ៊ុន​ សែន ហៅ​កា​រ​អំពាវ​នាវ​កុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោតថា​នឹ​ង​ប​រា​ជ័យ​

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ហៅការអំពាវនាវ របស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កុំឲ្យព​លរដ្ឋ​ចេ​ញ​ទៅ​​បោះ​​ឆ្នោតនោះ ថានឹងបរាជ័យ ដោយថាខ្លួនមានសមាជិកជាង៦០ភាគរយនៅក្នុងដៃរួចទៅហើយ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

អ្នកគាំទ្រអតីតបក្សប្រឆាំងគ្រោងធ្វើបាតុកម្មស្នើជប៉ុនផ្ដាច់ជំនួយបោះឆ្នោត

ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មដើម្បីសុំឲ្យជប៉ុនដកខ្លួន និងផ្ដាច់ជំនួយបោះឆ្នោតដល់កម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យ​ គ.ជ.ប ឆ្លើយតបថា ក្រុមនេះកំពុងបង្កការរំខានដល់ការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។​

គ.ជ.ប៖ ១៦គណបក្សបានទទួលស្គាល់ និង៤ទៀតកំពុងជូនដំណឹង

គិតត្រឹមថ្ងៃម្សិលមិញនេះ គណបក្សនយោបាយចំនួន ១៦ ត្រូវបានទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៤ ទៀតកំពង់បំពេញបែបបទបន្ថែមសម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ខាងមុខខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

គ.ជ.ប អំពាវនាវឲ្យពលរដ្ឋនៅក្រៅប្រទេសវិលមកបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអំពាវនាវឲ្យពលរដ្ឋរស់នៅ និងធ្វើការនៅក្រៅប្រទេសឲ្យ​វិលត្រឡប់មកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ខាងមុខ ……

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ