គ.ជ.ប ចាប់ផ្តើមចុះឈ្មោះគណបក្សនយោបាយនិងបញ្ជី​បេក្ខជន​ឈរឈ្មោះថ្ងៃនេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ចាប់ផ្តើមទទួលការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោតនិងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ឆ្នាំ២០១៨ ចាប់ពីថ្ងៃនេះ​រហូត​ដល់​ពាក់កណ្តាលខែឧសភា។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។

រដ្ឋាភិបាល​គ្រោង​ពង្រាយ​កម្លាំង​សន្តិសុខ​១០​ម៉ឺន​នាក់​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ

កង​កម្លាំង​សន្តិសុខ​ដល់​ទៅ ១០​ម៉ឺន​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្ដិសុខ និង​សណ្ដាប់​អំឡុង​ពេល​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នេះ ដែល​ជំរុញ​ឲ្យ​មាន​​ក្ដី​បារម្ភ​អំពី​កំណើន​ទំហំ​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ការបោះ​ឆ្នោត​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់។

គ.ជ.ប​ ដាក់វិធានការ៥ចំណុច​ដើម្បីការពារសន្តិសុខ អំឡុង​ពេលបោះឆ្នោតថ្នាក់ជាតិ​

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដាក់វិធានការ៥ចំណុច​ធំៗ ដោយថាដើម្បី​ពង្រឹង​ការពារ​សន្តិ​សុខ​ដល់ភ្នាក់ងារ និងបេក្ខជននៃគណបក្សនយោបាយទាំងអស់​ដែលចូល​រួមបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នៅចុងខែកក្កដា ឆ្នាំ២០១៨នះ ឲ្យ​​មាន​ភាព​ល្អប្រសើរ។

ខុមហ្វ្រែល​ច្រានចោលការ​ចុះផ្សាយ​ថា ស្ថាប័ននេះ​ប៉ុន​ប៉ង​​បំផ្លាញការបោះឆ្នោតនៅកម្ពុជា​

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សារព័ត៌មាន​ពីរ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ជុំ​វិញការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។

អង្គការថ្នាក់តំបន់មួយច្រានចោលព័ត៌មាន Fresh News និង Swift News​

អង្គការបណ្ដាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី ឬ ហៅ ANFREL បានទាត់ចោលការចុះផ្សាយរបស់អង្គភាពព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលចំនួន២ ដែលចុះផ្សាយថា អង្គការថ្នាក់តំបន់មួយនេះ មានជាប់ពាក់ព័ន្ធនឹងបន្ទប់ស្ថានការណ៍បោះឆ្នោត។​

គ.ជ.ប ​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ផ្ដល់​ម៉ោង​ដោយ​ស្មើភាព​ដល់​បក្ស​នយោបាយ

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប បានដាក់ចេញគោលការណ៍សម្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​លក់ឬ​ជួល​ម៉ោង​ផ្សាយ​ទៅ​ដល់​គណបក្ស​នយោបាយ​នានា អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ។

សាកលវិទ្យាល័យមួយប្រកាសជ្រើសរើសអ្នកសង្កេតការណ៍បោះឆ្នោត

​សាកលវិទ្យាល័យបញ្ញាសាស្ត្រដែលជាសមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សា ប្រកាសជ្រើសរើស​អ្នកសង្កេតការណ៍បោះឆ្នោត​ថ្នាក់​ជាតិឆ្នាំ២០១៨ ខណៈអង្គការសង្គមស៊ីវិលមួយចំនួន ដែល​សកម្មការងារ​ឃ្លាំមើល​ការ​​បោះឆ្នោត​នេះ នៅមិនទាន់​ប្រកាស​ពីការចូល​រួម​សង្កេតការណ៍នៅឡើយ។

គ.ជ.ប. ប្រតិកម្ម​នឹង​​លោក សម រង្ស៊ី ខណៈ​អំពាវ​នាវ​ទៅ​ពលរដ្ឋ​កុំឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បាន​អំពាវនាវទៅ​ដល់​បុគ្គល​មួយ​ចំនួន ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​នានា​ដែល​ស្ថាប័ន​នេះ​ហៅ​ថា «ខុស​ពី​គន្លង​ច្បាប់» ដែល​ជា​ការ​ប្រតិកម្ម​ទៅអតីត​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​បាន​ជំរុញ​ពលរដ្ឋ​កុំ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ខុមហ្វ្រែលព្រមានមិនចូលរួមឃ្លាំមើលបោះឆ្នោតបើស្ថានការណ៍មិនធានាយន្តការប្រជាធិបតេយ្យ

អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅខុមហ្វ្រែលព្រមានថាខ្លួននឹងមិនចូលរួមឃ្លាំមើល​ដំណើរការបោះ​ឆ្នោតអាណត្តិទី​៦នេះ​ទេ បើដំណើរការរៀបចំមិនធានាដល់យន្តការប្រជាធិបតេយ្យនោះ…

គ.ជ.ប ឲ្យភាគីពាក់ព័ន្ធចុះឈ្មោះអ្នកសង្កេតការណ៍

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវទៅគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ មកទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួន សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ប៉ុន្ដែ សហគមន៍អន្ដរជាតិ បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតនេះនោះឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ