គ.ជ.ប បង្ហាញថាបក្សប្រជាជនកម្ពុជាឈ្នះអាសនៈព្រឹទ្ធសភាទាំងអស់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បង្ហាញលទ្ធផលបឋមនៃការបោះ ឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ នៅថ្ងៃនេះគឺគណបក្សប្រជាជនកម្ពុជាឈ្នះដាច់គេ។ លទ្ធផលបឋមបង្ហាញថា ទាំង៨ភូមិភាគគឺគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផល ច្រើនជាងគេ ហើយឈ្នះអាសនៈទាំងអស់ក្នុងការប្រកួតប្រជែងចំនួន៥៨អាសនៈ។ គណបក្សចំនួន៤ដែលចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជាទទួលបាន​១១ ២០២ សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិចទទួល២៧៦សំឡេង គណបក្សខ្មែររួបរួមជាតិ​ទទួល១៨២សំឡេង និង គណបក្សយុវជនកម្ពុជាទទួល៣សំឡេង។ សមាជិកព្រឹទ្ធសភាក្នុងអាណត្តិទី៤ មាន៦២រូប ក្នុងនោះ៥៨រូបបោះឆ្នោតអសកល ២រូបជ្រើសតាំង ដោយសមាជិករដ្ឋសភា និង ២រូបទៀតតែងតាំងដោយព្រះមហាក្សត្រ។​

កម្ពុជារៀបចំបោះឆ្នោតព្រឹទ្ធសភាដោយគ្មានវត្តមាន​បក្សប្រឆាំង

ប្រទេស​កម្ពុជា បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ដោយ​ពុំ​មាន​វត្តមាន​ចូល​រួម​របស់​គណបក្ស​ប្រឆាំង ដែល​ជា​គូ​ប្រជែង​នយោបាយ​ដ៏​ធំ​តែ​មួយ​គត់​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ។

គ.ជ.បថា យុទ្ធនាការឃោសនា១៤ថ្ងៃបញ្ចប់ដោយគ្មានអំពើហិង្សា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា​ គ.ជ.បថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភារយៈពេល ១៤ ថ្ងៃ …..

គ.ជ.ប ថា គណបក្សប្រជាជនធ្វើយុទ្ធការឃោសនាបោះឆ្នោតព្រឹទ្ធសភាលេចធ្លោជាងគេ

គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ឲ្យដឹងថា ​រយៈពេល១៣ថ្ងៃនៃយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលពី៤នេះ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយតែ​ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាព ហែក្បួនឃោសនាតាមរាជធានី-ខេត្ត។ 

អ្នកឃ្លាំមើលកម្ពុជា អំពាវនាវទៅប្រជាពលរដ្ឋកុំ​ចេញ​ទៅ​បោះ​ឆ្នោត​ បើ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស បានអំពាវនាវទៅ​ប្រជាពលរដ្ឋ កុំឲ្យ​ទៅបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដោយ​ថា បើគ្មានគណបក្ស​សង្គ្រោះជាតិចូលរួមប្រកួតប្រជែងនោះ។

គ.ជ.ប៖ គ្មានអ្នកណាម្នាក់មានសិទ្ធិ​រារាំងការងារគ.ជ.បបានទេ

ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្តេជ្ញារៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយថា មិនមានអ្នកណាម្នាក់មានសិទ្ធិរារាំងការងារនេះបានទេ។​

គ.ជ.ប​ ហាមមិនឲ្យបក្សនយោបាយហែក្បួឃោសនាបោះឆ្នោតព្រឹទ្ធសភាចំនួន២២ទីតំាងផ្សេងគ្នា​

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឲ្យដឹងថា ទីតាំង ២២​ចំណុច នឹង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យគណបក្សនយោបាយ​ ​​ដង្ហែ​ក្បួន​​ឃោសនា​ ​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ចុងខែកុម្ភៈនេះ​​ ដោយថា ដើម្បី​បញ្ចៀស​ការកកស្ទះចរាចរណ៍។

រដ្ឋាភិបាលប្រាប់មន្ត្រីឲ្យបង្កភាពងាយស្រួលដល់គណបក្សចូលរួមការបោះឆ្នោត

ក្រសួងមហាផ្ទៃ ណែនាំមន្ត្រីឲ្យបង្កលក្ខណៈងាយស្រួល ដល់គណបក្ស​នយោបាយ ដែលបាន​ចុះឈ្មោះ ​​ប្រ​កួត​​​​ប្រជែងការបោះឆ្នោត អាណត្តិទី៦នេះ ដោយថាដើម្បី​​​ជំរុ​ញយន្តការ​ប្រជាធិបតេ​យ្យ។

គ.ជ.ប. អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ឲ្យ​ចុះ​ឈ្មោះ​សង្កេតការណ៍​បោះ​ឆ្នោត​ព្រឹទ្ធ​សភា

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឲ្យដឹងថា ស្ថាប័ននេះនឹងឈប់ទទួលពាក្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នៅពាក់កណ្តាលខែកុម្ភៈ ខណៈភ្នាក់​ងារ​គណបក្សនយោបាយ​ឈប់ទទួលពាក្យនៅល្ងាច​ថ្ងៃនេះ។

អ្នកឃ្លាំមើលថា រដ្ឋាភិបាលកំពុង​ស្វែង​រក​ការ​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ខាង​មុខ

ក្រុមអ្នកតាមដាន និងអ្នកវិភាគយល់ថា គណបក្សកាន់អំណាច កំពុងស្វែងរកការគាំទ្រពីប្រទេសមួយចំនួន បន្ទាប់ពីប្រទេសលោកសេរី បានព្រមានមិនទទួលស្គាល់ការបោះឆ្នោត បើគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួមទេ​នោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ