គ.ជ.ប​ បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​​ឃុំ​-​សង្កាត់​អាណត្តិ​នេះ​មាន​គណបក្ស​ចំនួន​៩​ទទួល​បានអាសនៈ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃអាទិត្យទី២៦ ខែមិថុនានេះ បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដោយបញ្ជាក់ថា មានគណបក្សនយោបាយចំនួន៩ ដែលទទួលបានអាសនៈនៅក្នុង​ការបោះឆ្នោតនេះ​។

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប បង្ហាញ​លទ្ធផល​ឆ្នោត​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​បង្ហាញជាផ្លូវការ​អំពី​លទ្ធផល​ឆ្នោតនៃការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ ដែល​​​​តាម​ការ​គ្រោងទុក លទ្ធផលនេះនឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​​២៦ ខែ​មិថុនា។

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប បញ្ចប់​ការ​ដោះស្រាយ​បណ្ដឹង​មុន​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​នេះ

មន្រ្តីជាន់ខ្ពស់​នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា បណ្ដឹង​ភាគ​ច្រើន​ដែល​​​​ត្រូវ​​​បា​​​ន​​​​​ដោះបញ្ចប់នៅមុនការប្រកាសលទ្ធផលនៅពេលនេះ គឺទាក់ទងនឹង​ភាព​មិន​ប្រក្រតី​នៃ​ដំណើ​​​រការ​​បោះ​ឆ្នោត និង​​នៅអំឡុងពេលរាប់សន្លឹកឆ្នោត។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន រួមនឹងមន្ត្រី និងសកម្មជនបក្សផ្សេងទៀត ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

អ្នកជំនាញថា សេរីភាព​ខាង​នយោបាយ​រង​ការយាយី​អំឡុង​ពេល​បោះឆ្នោត ខណៈ​លោក សុន ឆ័យ ជាប់បណ្ដឹង

សហគមន៍អន្តរជាតិ និងអ្នកជំនាញកិច្ចការបោះឆ្នោត ចាត់​ទុក​បណ្ដឹង​ប្រឆាំង​មន្រ្តី​ជាន់​ខ្ពស់​គ​​​ណ​​បក្ស​​​​ភ្លើង​​​​​ទៀនដែល​រិះគន់​ពី​ដំណើរ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កា​ល​​​ពី​ពេល​​​​ថ្មីៗនេះ ថា​​​​​ជា​​ដំណើរការ​ដើរថយក្រោយនៃ​លំហសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ថា​​ស្ថាន​​ភាពនេះជាការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​​រឹ​ត​​​ត្បិត​ខាង​នយោបាយ​កាន់តែធ្ងន់​​ធ្ងរ​​ទៅ​​ៗ​​។

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតផ្សារអូរឫស្សី រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

បក្ស​ក្រៅ​រដ្ឋាភិបាល​បន្ត​ដាក់​ពាក្យបណ្ដឹង​ទៅ គ.ជ.ប លើ​រឿង​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាលបន្តដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បីជួយរកយុត្តិធម៌ពាក់ព័ន្ធនឹងភាពមិនប្រក្រតីរឿងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ដោយសារគណៈកម្មការបោះឆ្នោតថ្នាក់ក្រោមជាតិច្រានចោលបណ្ដឹងរបស់ពួកគេ ។

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រី​ថា​បណ្ដឹង​ជាង​២០០​ដែល​បក្ស​នយោបាយ​ប្ដឹង​ជុំវិញ​រឿង​បោះ​ឆ្នោត​ គ.ជ.ប​ ​ដោះ​ស្រាយ​ជិត​អស់​ហើយ

មន្ត្រីខ្ពស់ជាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា​ បណ្ដឹងចំនួន ២៤៥ ដែលគណបក្សនយោបាយបានប្ដឹង អំឡុងពេលបោះឆ្នោតនោះ គ.ជ.ប ដោះស្រាយជិតអស់ហើយ  ដោយបណ្ដឹងដែលនៅសល់ ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះកំពុងដោះ​សា្រយបញ្ចប់។

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ពីរ​ធំៗ​ខ្វះ​អ្នក​សង្កេតការណ៍​ក្នុង​ពេល​បោះឆ្នោត​ដោយសារ​រង​ការ​គំរាម​កំហែង​និង​កង្វះ​ជំនួយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៨ ខែមេសា បានចេញផ្សាយបញ្ជីឈ្មោះអ្នកសង្កេតការណ៍ដែលត្រូវសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ទោះជាយ៉ាងណា គេសង្កេតឃើញថា គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ ​ខុមហ្រ្វែល (Comfrel) ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយមានអ្នកសង្កេតការណ៍របស់ខ្លួនត្រឹមតែ២១នាក់ប៉ុណ្ណោះ។

ពលរដ្ឋម្នាក់កំពុងធ្វើការគូសសន្លឹកឆ្នោត ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ទទួល​បាន​ពាក្យបណ្ដឹង​ជិត២០០ ជុំវិញ​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា មុនបោះឆ្នោតមួយថ្ងៃ រហូតមកដល់ថ្ងៃចន្ទនេះ ស្ថាប័នជាតិមួយនេះ ទទួលបានជិត២០០បណ្ដឹងពីគណបក្សនយោបាយមួយចំនួន ពាក់ព័ន្ធ​នឹងភាពមិនប្រក្រតី ជុំវិញការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ។

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល។

លោក ហ៊ុន សែន បបួល​អ្នក​ដែល​ចោទ​ប្រកាន់​លោក​លួច​សន្លឹកឆ្នោត​ស្បថ​ឱ្យ​រន្ទះបាញ់​ស្លាប់

ប្រធានគណបក្សប្រជាជនកម្ពុជា បបួលក្រុមអ្នករិះគន់ស្បថស្បែក្រោមបណ្ដាសាផ្សេងៗ ដែល​​នៅ​​តែចោទប្រកាន់ថា គណ​​បក្ស​​គ្រប់​​គ្រង​​​អំណាចលួច​​សន្លឹក​ឆ្នោតសម្រាប់ការបោះឆ្នោត​​ជ្រើស​​រើសសមាជិក​ក្រុមប្រឹក្សា​​ឃុំ-​​សង្កា​​ត់​កន្លង​​ទៅថ្មីៗនេះ ដើម្បីបញ្ជាក់ពីភាពក្លាហាន ហើយហ៊ាន​​ទទួល​​យក​​ការ​​ពិតចំ​​ពោះ​​​ការចោទ​​ប្រ​​កាន់​​​នេះ។

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ស្ថាប័នរៀបចំការបោះឆ្នោតខេត្តបាត់ដំបងច្រានចោលបណ្ដឹងបក្សភ្លើងទៀនដែលប្ដឹងពីភាពមិនប្រក្រតី

គណៈកម្មការ​ខេត្តរៀបចំការបោះឆ្នោតនៅខេត្តបាត់ដំបង បានសម្រេចបដិសេធបណ្ដឹងគណបក្សភ្លើងទៀនចំនួន ១៩ ដែលបានប្ដឹងពីភាពមិនប្រក្រតីនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តមួយនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ