គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មី ខណៈរកឃើញចំណុចខ្វះខាត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតម្ដងទៀត មុនការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយនេះ ខណៈ គ.ជ.ប ទទួលស្គាល់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ នៅមានចំណុចខ្វះខាតមួយចំនួន។

រដ្ឋាភិបាល៖ ២៩កក្កដាឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតីកាលទី៦ នៃរដ្ឋសភា នេះបើតាមសេចក្ដីសម្រេច ចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៧ ដែលវីអូឌីទើបទទួលបាន។

ក្រុមពលករខ្មែរស្នើឲ្យកែច្បាប់ដើម្បីពួកគេបានសិទ្ធិបោះឆ្នោត

ក្រុមពលករខ្មែរដែលកំពុងធ្វើការងារនៅក្រៅប្រទេស ស្នើឲ្យសមាជិកសភាកែប្រែច្បាប់​មួយចំនួន ដោយ​បើកផ្លូវឲ្យ​ពួកគេបានសិទ្ធិបោះ​ឆ្នោត​ ខណៈពលករខ្មែរជាង១លាននាក់បានធ្វើចំណាកស្រុក។ នេះបើតាមសំណើមួយរបស់គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។

គ.ជ.ប បដិសេធថា មិនបានសហការជាមួយគណបក្សប្រជាជនរើសមន្ត្រីជាប់កិច្ចសន្យា

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលការលើកឡើងថា គ.ជ.ប សហការជាមួយគណបក្សប្រជាជនកម្ពុជាជ្រើសមន្ត្រីជាប់កិច្ចសន្យា ដើម្បីឲ្យចុះឈ្មោះអ្នកបោះឆ្នោត​ពេល​ខាង​មុខនេះ។

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

សង្គមស៊ីវិលស្នើ គ.ជ.ប អនុញ្ញាតឲ្យពលករខ្មែរអាចមកចុះឈ្មោះបោះឆ្នោតនៅព្រំដែន

អ្នកឃ្លាំមើលការបោះឆ្នោតបានស្នើទៅ គ.ជ.ប ឲ្យសម្រួលដល់ពលករខ្មែរនៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតនៅតាមស្ថានទូតឬស្ថានកុងស៊ុល ឬកន្លែងធ្វើការរបស់ពលករខ្មែរនៅព្រំដែនប្រទេសថៃ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស៖ កម្ពុជាគួរតែលុបចោលបម្រាមលើអ្នកឃ្លាំមើលការបោះឆ្នោត

អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) បាននិយាយថា រដ្ឋាភិបាលកម្ពុជា​គួរតែលុបចោលបទបញ្ជា ថ្មីៗរបស់ខ្លួន ដោយថាវាបានរឹតត្បិតលើក្រុមឃ្លាំមើលការបោះឆ្នោតឯករាជ្យ។

មន្ត្រី​រដ្ឋាភិបាល​យក​វេទិការាជ​បណ្ឌិត​សភាវាយ​ប្រហារ​បន្ទប់​ស្ថាន​ការណ៍បោះឆ្នោត​

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលកម្ពុជា បាន​ប្រើប្រាស់​កិច្ច​ពិភាក្សា​តុមូល​របស់​រាជ​បណ្ឌិត​សភាកម្ពុជា ​វាយ​ប្រហារ​​​ទៅ​លើ ​«បន្ទប់​ស្ថាន​ការណ៍​» បន្ទាប់​ពី​លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​មើល​​​ទៅ​លើ​ស្ថាប័ន​សង្កេត​ការណ៍​បោះ​ឆ្នោត​មួ​យនេះ។​

ក្រសួងមហាផ្ទៃ៖ ចៅសង្កាត់ចាញ់ឆ្នោតមិនព្រមប្រគល់បន្ទប់ឲ្យចៅសង្កាត់ថ្មីជារឿងតូចតាច

ក្រសួងមហាផ្ទៃចាត់ទុកថា ជារឿងតូចតាច ករណីចៅសង្កាត់ចាស់មិនប្រគល់បន្ទប់ឲ្យចៅសង្កាត់​ថ្មី ដោយថាទុកឲ្យមានការសម្របសម្រួលគ្នាសិន។

លោក ហ៊ុន សែន សួរខ្លួនឯង ហើយឆ្លើយខ្លួនឯងរឿងការបន្តគ្រប់គ្រងអំណាច

តើមេដឹកនាំគណបក្សណាមួយ ដែលហ៊ានលះបង់សូម្បីអាយុជីវិតខ្លួនមិនស្តាយ មិនរត់ចោលប្រជាពលរដ្ឋ ទៅសំងំយកស្រួលម្នាក់ឯងនៅក្រៅប្រទេស ហើយនៅតែ…គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន…

អ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី​ គ.ជ.ប ថាស្ទើ​រតែ​មិន​ជឿ​ថា​ខ្លួន​មាន​សេរីភាព

មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស និង​អគ្គលេខា​ធិការ​រងគ.ជ.ប ​ដែល​ត្រូវបា​ន​ដោះ​លែងឲ្យនៅក្រៅឃុំ ​កាលពី​ល្ងាច​ថ្ងៃទី២៩ខែមិថុនាម្សិល​មិញ ​បាន​បញ្ចេញ​មតិ​យោបល់​ខុស​គ្នា​ពី​ដោះ​លែង និង​​ថាពួកគេ​ស្ទើ​រតែ​មិន​ជឿ​រ​អំពីការ​ដោះ​លែង​នេះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ