សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតផ្សារអូរឫស្សី រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

សង្គមស៊ីវិល​ថា​ការ​បោះឆ្នោត​ឃុំសង្កាត់​មាន​ភាព​ស្ងប់ស្ងាត់ បើ​ទោះ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន

សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត​មួយចំនួន លើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានភាពស្ងប់ស្ងាត់ និងគ្មានអំពើហិង្សានោះទេ បើទោះបីជាភាពមិនប្រក្រតីមួយចំនួននៅតែបន្តកើតមាន​។

ពលរដ្ឋម្នាក់លើដៃដែលបានជ្រលក់ទឹកថ្នាំលុបមិនជ្រះ ក្រោយបញ្ចប់ការបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យលេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

អ្នកនយោបាយ​យល់ឃើញ​ផ្សេងគ្នា​ពី​ភាពលម្អៀង​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិទី៥

គណបក្សនយោបាយមួយចំនួនលើកឡើងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុ​មប្រឹក្សាឃុំ-សង្កាត់ដែលបានបិទបញ្ចប់កាលពីថ្ងៃម្សិលមិញ ខ្វះភាព​​ត្រឹមត្រូវនិងយុត្តិធម៌ តែអ្នកនយោបាយខ្លះទៀតអះអាងមានភាពល្អប្រសើរ ដែ​​​​លបញ្ហានេះជំរុញឱ្យមានការព្រួយបារម្ភពីវិវាទសង្គមកើតឡើង បើគ្មានដំណោះស្រាយ។

ក្រុមមន្ត្រី គ.ជ.ប និងមន្ត្រីពាក់ព័ន្ធដែលទទួលបានការអនុញ្ញាត មកពិនិត្យនិងអង្កេតការណ៍អំឡុងពេលនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ថា​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ម្ចាស់ឆ្នោត

គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងធំជាងគេ ចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ចាត់ទុកលទ្ធផលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត។

ទិដ្ឋភាពថតពីខាងក្រៅរបងនៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាស្ទឹងមានជ័យ ខណៈពេលដែលអាជ្ញាធរហាមឃាត់អ្នកកាសែតចូលទៅតាមដានការរាប់សន្លឹកឆ្នោតក្រោយបញ្ចប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

លីកាដូ​រកឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​រាជធានី-ខេត្ត​១៦​តាម​មណ្ឌល​ខ្លះ​ចាំ​កត់​វត្តមាន​ពលរដ្ឋ​ទៅ​បោះឆ្នោត

​អង្គការការពារសិទ្ធិមនុស្សលីកាដូ រកឃើញថា ​​អាជ្ញាធរ​មូលដ្ឋាន​នៅមណ្ឌលបោះឆ្នោតមួយចំនួនក្នុងខេត្ត-រាជធានីចំនួន១៦ បាន​អង្គុយ​ចាំ​នៅ​ក្នុង​​ឬ​ក្រៅ​ទីតាំង​បោះឆ្នោត​ ដើម្បី​កត់ឈ្មោះ​ឬ​ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ និងតម្រូវ​ឱ្យពលរដ្ឋ​ប្រាប់ឈ្មោះ​ពួកគាត់ក្រោយពី​ការបោះឆ្នោត ជាដើម ខណៈសង្គមស៊ីវិលមួយនេះចាត់ទុកថា នេះជាសកម្មភាពបំភិតបំភ័យ។

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

បក្ស​ភ្លើង​ទៀន​ចាត់​ទុក​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ថា​មិន​សេរី​ និង​យុត្តិធម៌​

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបានចាត់ទុកការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃអាទិត្យនេះថា មិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។

លោក ហ៊ុន សែន និងលោក កឹម សុខា។

លោក កឹម សុខា មិន​ទៅ​បោះឆ្នោត ខណៈ​លោក ហ៊ុន សែន ទៅ​បោះឆ្នោត​តែ​មិន​ថ្លែងសារ​អ្វីឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានធ្វើដំណើរទៅដល់ការិយាល័យបោះឆ្នោតតាំងពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃអាទិត្យនេះ នៅការិយាល័យលេខ១៦៩៧ ដែលមានទីតាំងស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ពលរដ្ឋជិត ៧៨% បាន​ទៅ​បោះឆ្នោត​ឃុំសង្កាត់ ខណៈ​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ចុង​ខែមិថុនា​នេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ ឱ្យដឹងថា ពលរដ្ឋជាង៧លាន​នាក់ ឬស្មើ​នឹង​​ជិត៧៨ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីជាង៩លាន​២សែននាក់ បានទៅបោះឆ្នោតជ្រើស​រើ​សក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យនេះ ខណៈលទ្ធផលបោះឆ្នោត​ផ្លូវការគ្រោង​ប្រកាសនៅចុងខែមិថុនានេះ។

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក កឹម សុខា មិន​ទៅ​បោះឆ្នោត​ឡើយ ទោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក្ដី

ជំនួយការផ្ទាល់របស់លោក កឹម សុខា បានអះអាងប្រាប់វីអូឌីថា លោក កឹម សុខា មិនចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យនេះទេ ដោយសារមិនមានជម្រើសគណបក្សនយោបាយដែលលោកពេញចិត្ត។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

កូដករ​ណាហ្គា​ទុក​វិវាទការងារ​មួយឡែក ដើម្បី​ចេញ​ទៅ​បោះឆ្នោត​រើស​អ្នកតំណាង​ឃុំ-សង្កាត់

កូដករណាហ្គាវើលដ៍មួយចំនួនអះអាងពីការផ្អាកតវ៉ា ដើម្បីចេញទៅបោះឆ្នោតរើសមេឃុំ-ចៅសង្កាត់ ដោយរំពឹងថា បេក្ខជនឡើងកាន់អំណាចអាណត្តិថ្មីនេះនឹងស្ដាប់យោបល់ឬសំណើរបស់ពលរដ្ឋ ហើយជួយដោះស្រាយដោយភាពស្មោះត្រង់។

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ផ្ដល់បទសម្ភាន៍ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅមណ្ឌលបោះឆ្នោតវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

លោក សុន ឆ័យ បារម្ភ​ពី​ការ​រាប់​សន្លឹកឆ្នោត​ដោយ​ឱ្យ​អ្នក​សង្កេតការណ៍​ស្ថិត​ចម្ងាយ​១៥ម៉ែត្រ

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បង្ហាញក្ដីបារម្ភអំពីការរាប់​និងការបូកសរុបសន្លឹកឆ្នោតខ្លាចមិនមានតម្លាភាព ដោយសារការរាប់សន្លឹកឆ្នាំនេះមិនអនុញ្ញាតឱ្យគណបក្សនយោបាយណាមួយចូលទៅជិតឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ