ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ការិយាល័យ​ជាង​២ម៉ឺន​ទីតាំង​នៅ​ទូទាំង​ប្រទេស​បាន​បើក​ដំណើរការ​សម្រាប់​ការ​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះ​អាង​ថា ការិយាល័យ​បោះឆ្នោត​ជាង២ម៉ឺន​ទីតាំង​នៅទូទាំង​ប្រទេសបាន​បើក​ដំណើរ​ការ​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ​២០២២​នេះ។

លោក កឹម សុខា នៅ​មិន​ទាន់​ឃើញ​ចេញ​ទៅ​បោះឆ្នោត​ទោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត

មនុស្សស្និទ្ធ​នឹង​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​ដែលតុលាការបានរំលាយ បានអះអាងថា គិតមកដល់ម៉ោងប្រមាណ១០ព្រឹកនេះ មេបក្សរូបនេះនៅ​មិន​ទាន់​ចេញទៅបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំស​ង្កាត់នៅឡើយ។

ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នរោត្ដម ចក្រាវុធ ចុះជួបអ្នកគាំទ្របក្ស ក្នុងថ្ងៃធ្វើយុទ្ធនាការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្រុងតាខ្មៅ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

ព្រះអង្គម្ចាស់ ចក្រាវុធ មិន​បាន​យាង​ទៅ​បោះឆ្នោត ដោយសារ​មិន​បាន​ចុះ​ព្រះនាម​ក្នុង​បញ្ជី​បោះឆ្នោត

ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ នៅថ្ងៃទី៥ ខែមិថុនា​នេះ មិនបាន​យាង​ទៅ​ចូល​រួមបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​នោះ​ទេ ដោយ​សារ​តែ​ព្រះអង្គមិន​បាន​ចុះ​ព្រះនាម​​សម្រាប់ការបោះឆ្នោតនៅពេលនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅវេលាម៉ោងប្រមាណ៧និង១៥នាទីព្រឹក នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក ហ៊ុន សែន មិន​មាន​ថ្លែងសារ​ក្រោយ​ចូលគូស​សន្លឹក​បោះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បាន​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​នៅ​​វេលា​ម៉ោងប្រមាណ៧និង១៥​នាទី​ព្រឹក ​ថ្ងៃទី៥ ខែ​​មិថុនា​នេះ នៅ​ការិយា​ល័យ​​លេខ​១៦៩៧ ដែលស្ថិត​នៅ​ក្នុង​សាលា​គរុកោសល្យ​ភូមិ​ភាគ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

បេក្ខភាព​មេឃុំបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ម្នាក់​ដាក់​បណ្ដឹង​ទៅ​សមត្ថកិច្ច​ក្រោយជន​អនាមិក​លួច​ដុត​ម៉ូតូ

បេក្ខភាព​ជា​មេឃុំ​មក​ពី​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឃុំ​កណ្ដុរជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ុស្តិ៍នគរបាលនៅថ្ងៃទី៤ ខែមិថុនានេះ ក្រោយ​ពី​មាន​អ្នក​លួច​ដុត​ម៉ូតូរបស់លោកកាលពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់​ពី​បញ្ចប់​ពេលឃោសនា​បោះ​ឆ្នោត។

គជប នឹង​ផ្សព្វផ្សាយ​លទ្ធផល​បោះ​ឆ្នោត​បឋម​នៅ​ល្ងាច​ថ្ងៃ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត គជប នឹង​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥ ឆ្នាំ២០២២ ចាប់​ពី​ល្ងាច​ថ្ងៃទី៥ ខែមិថុនា ដល់ម៉ោង ១២យប់ ហើយ​នឹង​បន្តការ​ផ្សាយ​ចាប់​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី៦ ខែមិថុនា ដល់ម៉ោង​១២​ថ្ងៃត្រង់។

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦

អ.ស.ប អំពាវនាវ​ដល់​រដ្ឋាភិបាល​ធានា​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ប្រព្រឹត្ត​​ទៅ​​ក្នុង​​បរិយាកាស​សុវត្ថិភាព​និង​សន្តិភាព

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​បាន​អំពាវនាវ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ឱ្យបាន​ចំពោះ​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២នេះ ឱ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​បរិយាកាស​សុវត្ថិភាព​និង​សន្តិភាព ខណៈការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។

គណបក្សភ្លើងទៀន រៀបចំហែក្បួននៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណបក្ស​ធំពីរ​ហែក្បួន​ទ្រង់ទ្រាយធំ​នៅ​រាជធានីភ្នំពេញ​នា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចុងក្រោយ

គណបក្សនយោបាយធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ​ហែក្បួន​ឃោសនា​បោះឆ្នោត​ជាទ្រង់ទ្រាយធំ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត​ នាថ្ងៃសុក្រនេះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

អ្នកនាំពាក្យ គ.ជ.ប លោក ពង្ស ពុទ្ធា ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប ច្រានចោល​ការ​ចោទប្រកាន់​ថា​ខ្លួន​មិន​ឯករាជ្យ​លម្អៀង​ទៅ​បក្សកាន់អំណាច

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសច្រានចោលចំពោះការចោទប្រកាន់របស់មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន ដែលលើកឡើងថា គ.ជ.ប លម្អៀងទៅរកបក្សប្រជាជនកម្ពុជា ខណៈសង្គមស៊ីវិលមើលឃើញថា គ.ជ.ប នៅមិនទាន់ឯករាជ្យ។

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពលករខ្មែរ​មួយចំនួន​ដែល​ធ្វើការ​នៅ​ថៃ​សម្រេច​ចិត្ត​មិន​មក​បោះឆ្នោត​ទេ ដោយ​សារ​កត្តា​ជីវភាព

ពលករ​ចំណាក​ស្រុក​មួយចំនួនដែលកំពុងធ្វើការ​​នៅប្រទេសថៃ សម្រេចចិត្តមិន​ត្រលប់​មក​កម្ពុជាដើម្បី​បោះឆ្នោត​ជ្រើស​​​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះទេ ដោយសារកត្តាជីវភាព​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ