​ហង្សមាស មិន​​​​​ឆ្លើយ​តប​ប្រតិកម្ម យក់ ឋិត​រដ្ឋា

មកទល់ម៉ោង​នេះ តារា​ចម្រៀង​​​​​​​​ចាស់វស្សា​គួរ​សម អ្នកនាង​យក់​ ឋិតរដ្ឋា ​កាន់តែ​​​បង្ហាញជំហរ​អស់សង្ឃឹម​​ខ្លាំង​ឡើង​ជាមួយ​​ផលិតកម្ម​​ហង្ស​មាស​​​ ​បន្ទាប់ពី​​​​នាង​មិនត្រូវ​បានផលិតកម្មនេះ​​​​លើកស្ទួយឲ្យចេញ​មុខ​ក្នុង​កម្មវិធីធំៗ បូករួម​ទាំ​កម្មវិធី​​​ឆ្លង​ឆ្នាំ​​នា​ពេលមុន​ផង ដែលធ្វើឲ្យ​នាង​​អន់ចិត្ត។ ប៉ុន្តែ​​​​​​​​​​​​ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់តារា​ស្រី​រូប​នេះ ​ថ្នាក់ដឹកនាំ​ហង្សមាស​បែរ​ជា​​​ប្រកាស​សុំមិននិយាយ​ដើម្បី​កុំឲ្យរឿង​វែង​ឆ្ងា​យទៅ​វិញ។

តារា​ចម្រៀង​ ពេជ្រ សោភា និង​​​លោក ​ឆឹម សក្កដា (ហ្វេសប៊ុក)

ពេជ្រ សោភា ថាសុខ​ចិត្ត​​ធ្លាក់កូដ ដើម្បី​ស្នេហា! ​

ខណៈដែល​​​មហាជន​ជា​ច្រើន​​​​បញ្ជាក់ថា​​ការ​ទម្លាយ​ចំណង​ស្នេហ៍​​​​រវាងតារា​ចម្រៀង​ ពេជ្រ សោភា និង​​​លោក ​ឆឹម សក្កដា ជា​តារា​សម្ដែង នឹងធ្វើអោយតារា​ស្រី​រូប​នេះ​​ប្រឈម​ធ្លាក់កូដ ពេជ្រ សោភា បានអះអាងថា​​​​​​​​​​​​​ខ្លួនសុខ​ចិត្ត​ប្រឈម​។

មាស ច័ន្ទ​មាន (ក្រហម) និង Den Phechhit (សុខ ឆាយ)

ប៉ះជើង​​ឯករងថៃ​​​៦ជំនាន់ ​​មាស ច័ន្ទ​មាន ​បានត្រឹម​ស្មើ

ការ​ប្រកួត​ប៉ះ​​​គ្នា​​​​​​​​​នៅលើ​សង្វៀនទូរទស្សន៍​អាស៊ីអាគ្នេយ៍​កាលពី​ថ្ងៃ​ទី​​១៥ មករា ​ម្ចាស់ខ្សែ​ក្រវាត់​ល្បីឈ្មោះ​​​ក្នុង​ប្រភេទទម្ងន់​​​​​៦៣,៥គីឡូក្រាម​របស់កម្ពុជា​​​​​​​​គឺ​ មាស ច័ន្ទមាន ​​​បានត្រឹមតែ​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ​​​​ជាមួយកីឡាករថៃដែលត្រូវគេ​ប្រកាស​ថា​​ជា​ជើង​​ឯក​រង​​នៅ​លើសង្វៀន​ប្រទេសថៃ​ចំនួន​៦​លើក។

តារា​សម្ដែងកូនកាត់​ឥណ្ឌា​នាង​ ​ប៊ីរីយ៉ា (វង្ស សុម៉ាលីន)

ប៊ីរីយ៉ា អត់ខ្មាស់រឿង​បើ​ជំនួញ​​​លក់​​​​​អំពិល

ខុស​ពីតារា​​​​​​​ល្បីឈ្មោះ​ភាគច្រើន​ដែល​​ប្រកាស​​បើកអាជីវកម្មលក់អង្ករ និង​ខ្លះ​បើក​ហាងធំដុំ​​ដែល​ប្រើ​ដើមទុន​ច្រើនម៉ឺន​ដុល្លារ តារា​សម្ដែងកូនកាត់​ឥណ្ឌា​នាង​ ​ប៊ីរីយ៉ា ​​​បែរជា​បាន​​​​​​ប្រកាស​បើក​លក់​​ជំនួញ​ទាក់ទង​នឹង​អំពិល គឺ​​​លក់​ដំណាប់​អំពិល​ទៅវិញ។

ភាពយន្តនិយាយពីរបបខ្មែរក្រហមរបស់ចូលី គ្រោងបញ្ជាំងដំបូងនៅកម្ពុជាខែក្រោយ

ខ្សែភាពយន្តហូលីវូដ «មុនពេលដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father» ដែលដឹកនាំសម្តែងដោយលោក​​​ស្រី ​អ៊ែនជេលីណា ចូលី គ្រោងនឹងដាក់បញ្ជាំងដំបូងបង្អស់នៅកម្ពុជាខែក្រោយ។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសប៊ុកឈ្មោះ Agelina Jolie/Angie ។

ថៃ នរៈសត្យា មិន​​ការពារ ​​ថៃ នរៈ​​វិទូ រឿង​​​​ពាក់ព័ន្ធ​គ្រឿង​ញៀន

​ក្រោយ​ការ​ចាប់ខ្លួន​លោក ​ថៃ នរៈវិទូ ជាអតីតតារា​សម្ដែង ​​និងជាអតីត​ហ្វ្រេស៊ី ​លោក​ថៃ នរៈសត្យាជា​​​ឪពុក ដែលមាននាទី​ជា​​​រដ្ឋលេខាធិកា​របស់​ក្រសួង​​វប្បធម៌ និង​វិចិត្រ​​សិល្បៈ ​បានអះអាងថា​​​លោកមិន​​លូកដៃ​​​ក្នុងរឿង​កូនប្រុស​ត្រូវ​តុលាការ​ខេត្ត​បាត់ដំបង​​​ចោទប្រកាន់​ពីបទ​​​​ពាក់ព័ន្ធ​​​​រឿង​គ្រឿង​ញៀន​នៅ​នោះ​​ឡើយ។

កីឡាករជើង​ខ្លាំង​លោក ​​ផាន់ គ្រាន់ (សុខ ឆាយ)

ផាន់ គ្រាន់ និយាយ​រឿង​​​ឡើង​ទម្ងន់​ខ្លាំង

​​ការប្រកួតដែលបានធ្វើឡើង​កាលពី​ថ្ងៃទី​៨ មករា ​គេ​​សម្គាល់​​​​​​​កីឡាករជើង​ខ្លាំង​លោក ​​ផាន់ គ្រាន់ មានការធ្លាក់​ដៃ​យ៉ាង​ខ្លាំង ដោយសារតែ​លោក​បណ្ដោយ​​ខ្លួនអោយ​​ឡើង​​គីឡូ​​​​​​​​​ខ្លាំង។ ​​នេះជាការប្រែប្រួល​​មួយដែល…

កញ្ញា លី ឌីណា និងអ្នកនាង ​ឈិន សុធារី

លី ឌីណា និង ​ឈិន សុធារី បញ្ចប់​ជម្លោះ​ក្រៅ​​​ប្រព័ន្ធ​តុលាការ

នៅ​ទី​បំផុត​​ជម្លោះ​យ៉ាង​ស្រួច​ស្រាល​​រវាង​តារា​សម្ដែង​​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​៥និង​ទូរទស្សន៍​បាយ័ន​​ ​​កញ្ញា លី ឌីណា និង​​​​ ឈិន សុធារី ត្រូវ​បាន​បញ្ចប់​ហើយ ​បន្ទាប់ពីអ្នក​ទាំង​ពីរ​​បាន​ជួបចរចាគ្នា ស្រប​គ្នា​ដែល​​លោក សុវណ្ណ មករា ជា​ដើម​ចម​ក៏​បាន​ធ្វើអោយ​​អ្នកនាង ​​​ឈិន សុធារី ជឿជាក់ថា​លោកនិង ​​​​​​លី ឌីណា មិន​មានស្នេហា​ក្រៅឆាក។

កញ្ញា ​គៀត សុវណ្ណាឡាង (វង្ស សុម៉ាលីន)

គៀត សុវណ្ណាឡាង ​​​​បំភ្លេច​អាជីព​ចម្រៀង

​ខុស​ពី​​តារា​ចម្រៀង​ភាគច្រើនដែល​ក្រោយដាច់​កុង​ត្រា​ជាមួយ​ផលិតកម្មក៏​រមែង​​ស្វះ​ស្វែង​​​ផលិត​បទ​ថ្មី​​​ផ្ទាល់ខ្លួន​ពង្រឹង​ទីផ្សារជា​ពិសេស​នៅ​ក្នុងកាលៈទេសៈ​​​ដែល​​បទ​និពន្ធ​ថ្មី​​ត្រូវ​បាន​ទទួល​ស្គាល់ អតីត​តារា​ចម្រៀង​​​​​​​​ប្រចាំ​​​ផលិតកម្ម Phleng Record របស់​ហង្សមាស កញ្ញា ​គៀត សុវណ្ណាឡាង ហាក់​បំភ្លេច​អាជីព​នេះចោលតែម្ដង។

ពៅ លីដា ​​​បាន​កុង​ត្រា​​​ភ្លាម ក្រោយ​ជាន់ពីដី​​កំណើត​

ខណៈដែលតារា​​​​ភាគច្រើន​ខ្វាយខ្វល់​រឿង​​​ជ្រុះបាត់ការងារព្រោះតែជក់សូរ​​ចេញសម្ដែង​ក្រៅស្រុកច្រើនខែ​ តារា​ស្រី​​​​​នាង​​ពៅ លីដា បែរ​​បាន​កុងត្រា​​​តួ​ឯកមួយភ្លាម ​បន្ទាប់ពី​​វិល​​មកពីការសម្ដែង​​​​​​នៅ​អាមេរិក​​មិន​ដល់​​​​​២សប្ដាហ៍។ ​នេះជា​រឿង​​ទី​​១ បើរាប់​​​​ត្រឹមនាង​​​​​​​​​បាត់មុខ​ទៅ​​​​​​ដល់ទៅជិត​​៣​ខែ​​​​​​​ពីស្រុក ប៉ុន្តែ​បើ​ការសម្ដែង​ដែល​នាង​បានទទួល​​​​តាំ​ងពី​ដើម​ឆ្នាំ​​២០១៦ ក៏មានច្រើនដែរ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ