ឌុម កែវដា ​​​​​​​​​​​​ក្លាយជា​​ម្ចាស់ខ្សែ​ក្រវាត់​អន្តរជាតិ​ផ្លូវការ

នៅទីបំផុតកីឡាករ ឌុម​ កែវដា បានក្លាយជាម្ចាស់​ខ្សែ​ក្រវាត់​​​​សម្រាប់​​ប្រភេទទម្ងន់៦៣,៥គីឡូក្រាមក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិខារ៉ាបាវ ដែលមានកីឡាករខ្មែរ​៤​នាក់ និងថៃ​​​៤នាក់ប្រកួត​ប្រជែងគ្នា។ នេះជាការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីររសៀល​ថ្ងៃសៅរ៍ទី៥ ខែ​វិច្ឆិកា។

អ្នកនាង លី ម៉ារីណា ក្នុងពិធីសិក្ខា​​សាលា​ស្ដី​ពី​​​វគ្គ​ផ្សព្វ​​ផ្សាយ​​​​​ជំងឺអេដស៍​​ដល់​តារា​សិល្បៈនិង​​​​​អ្នកសារព័ត៌មាន (វង្ស សុម៉ាលីន)

លី ម៉ារីណា ​​​​​​សុំ​ឲ្យ​​បញ្ចប់ការ​រើស​អើង​អ្នក​​​ផ្ទុក​មេរោគអេដស៍

ក្នុងពិធីសិក្ខា​​សាលា​ស្ដី​ពី​​​វគ្គ​ផ្សព្វ​​ផ្សាយ​​​​​ជំងឺអេដស៍​​ដល់​តារា​សិល្បៈនិង​​​​​អ្នកសារព័ត៌មាន​​កាលពីថ្ងៃទី​៣ ខែវិច្ឆិកា ​អ្នកនាង​​​ លី ម៉ារីណា ​​​​បាន​​​​ប្រកាស​​​​​​​​​​​​សុំឲ្យបញ្ចប់ទំាង​ស្រុង​លើការ​រើស​អើង​​​​​អ្នក​ផ្ទុកមេរោគអេដស៍និង​​អ្នកជំងឺអេដស៍ ដោយអ្នកនាង​បាន​ចាត់ទុក​ថា ​​​​​​​​​ក្រុម​អ្នក​​មានជំងឺប្រភេទនេះ គឺជា​ជនរ​ង​គ្រោះ។

វៀត ប៊ុនឌឿន រយះ​​៩ថ្នេរនៅត្រង់​​​ក្រោម​ចិញ្ចើម​​ភ្នែកខាង​ធ្វេង​ (ដោយ សុខ ឆាយ)

វៀត ប៊ុនឌឿន រយះ​​៩ថ្នេរក្នុងជំនួប​​​​សងសឹក

ការ​ប្រកួត​​សងសឹក​​លើសង្វៀន​​អន្តរជាតិកាល​ពី​ថ្ងៃអាទិត្យទី​៣០ ​​​​​​ខែតុលា ​នៅលើសង្វៀនទូរទស្សន៍អាស៊ី​អាគ្នេយ៍ កីឡាករ​​​​ជើងខ្លាំង ​វៀត ប៊ុនឌឿន មិនត្រឹមតែ​​មិនអាច​ការពារ​ជ័យ​ជម្នះ​របស់ខ្លួន​​​​​ពីសំណាក់គូ​ប្រកួត​​បាន​ប៉ុណ្ណោះទេ គឺថែមទាំងត្រូវ​​​កីឡាករថៃ​​​វាយឲ្យ​រយះ​​​៩ថ្នេរ​ទៀតផង​។

លោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស​ កាលពីពេលកន្លងទៅ

ភិន សុដាលីស សារភាពរឿងផ្ញើសារឲ្យ ប៉ែន ចំរ៉ុង កុំតបតឪពុក

ក្នុងប៉ុន្មានថ្ងៃនេះមានការលើកឡើងពីក្នុងចំណោមអ្នកសិល្បៈដូចគ្នាកាន់តែខ្លាំងថា ហេតុផលដែលប៉ែន ចំរ៉ុង មិនព្រមចេញមុខបកអាក្រាតក្នុងន័យតបតចំពោះលោក អ៊ិន សុភិន គឺដោយសារតែលោកយោគយល់ដល់សាររបស់ ភិន សុដាលីស ដែលសុំឲ្យលោកកុំប្រតិម្មជាមួយឪពុកខ្លួន។

កញ្ញា​ ​​នី មុន្នីនាថ និង​លោក អ៊ុង សូឡាំង (ដោយ វង្ស សុម៉ាលីន)

នី មុន្នី​នាថ ​​​​គូដណ្ដឹង​​ទារ​រៀបការ

ខណៈដែលព័ត៌មានចចាមអារ៉ាម​កាលពីមួយរយៈ​មុន​បានលើកឡើងថា ​​ចំណង​ស្នេហារបស់​តួឯកស្រី​កញ្ញា​ ​​នី មុន្នីនាថ និង​លោក អ៊ុង សូឡាំង ​​​​អាណិកជនខ្មែរ​នៅអាមេរិក​ទំនង​​​​ជាស្ថិត​​ក្នុង​សភាព​រង្គោះរង្គើ ​តារា​ស្រី​រូប​នេះ​បាន…

សូដា នីតា ​​​​ជាប់មន្ទិល​​រត់គេច​នៅ​អាមេរិក

ដំណឹង​ស្នេហា​​​រវាង​​​​​​តារា​​​ចម្រៀង និង​តារា​​សម្ដែង ​​​សូដា នីតា ​និង​បុរស​​​ម្នា​ក់​រស់នៅសហរដ្ឋអាមេរិកដែលត្រូវ​គេ​ផ្គូរផ្គង​ឡើង ​​​​កំពុងធ្វើឲ្យ​​​តារា​ស្រី​រូប​នេះ ​​​ប្រឈម​​នឹង​ការ​សម្ភាសន៍​ធ្លាក់​ក្នុងពេល​សំណើ​​ចេញរបស់​នាង​ត្រូវ​​​​​បាន​​​​ធ្វើឡើង​ទៅកាន់ទី​ផ្សារ​អាមេរិក។

អ្នកនាង សុខ សោម៉ាវត្តី (ដោយ វង្ស សុម៉ាលីន)

សុខ សោម៉ាវត្តី ប្រថុយជីវិត​​​​​​ក្នុងឈុត​ក្រឡាប់រថយន្ត

យោងតាម​ការ​បញ្ជាក់របស់​ផលិតករ​រឿង ​​«​បណ្ដឹង​ស្រី​ទាំង​​៥» បានអះអាងថា​​​​ ក្នុងចំណោមតារា​សម្ដែង​ស្រី​​ចំនួន​​៥​រូប​​ដែល​​​តម្រូវ​អោយ​សម្ដែង​​ឈុត​ស្លាប់​ផ្សេងៗ​គ្នា​នៅ​​​​ក្នុង​​​​ខ្សែរឿង គឺមានតែអ្នក​នាង​​​​​​​​​​​​​ សុខ សោម៉ាវត្តី ម្នាក់ប៉ុណ្ណោះ ដែលត្រូវ​​​សម្ដែង​ក្នុង​ភាព​ប្រថុយ​ប្រថាន​​ជាង​គេ។

កីឡាករកម្ពុជា មាស ច័ន្ទមាន (ដោយ សុខ ឆាយ)

មាស ច័ន្ទ​មាន ​ប្រើកន្លះទឹ​ក វាយ​​ថៃ​ឲ្យ​​ចុះ​ពី​រេញ

​មានការ​ចាប់អារម្មណ៍​គួរសម ក្នុងពេលដែល​កីឡាករ​ថៃ​​​​​​​​​ឈ្មោះ ​Yorth Thong ដែលត្រូវ​គេ​ប្រកាសថា​​​​​​ជា​​ជើង​ខ្លាំង​អាជីព​​​​​ក្នុង​សហព័ន្ធ​ប្រដាល់ថៃ បែរជា​ត្រូវ​​កីឡាករ​​​កម្ពុជា មាស ច័ន្ទមាន ប្រើតែ​​កន្លះទឹក​វាយ​ឲ្យបោះបង់ការប្រកួត​​​។

អុិន សុភិន ​​​​ប្រកាសអោយ​ ​ប៉ែន ចំរ៉ុង បញ្ចេញ​អាថ៌កំបាំង

​​បន្ទាប់ពី​​លោកប៉ែន ចំរ៉ុង បាន​បង្ហោះឃ្លា​ថា​ខ្លួន​មិន​ចេញមុខ​តប​ត​មិនមែន​បាន​ន័យ​ថា​ខ្លួន​​ខុស និង​​​​គ្រាន់តែ​ចង់ទុក​មុខ​​​​អោយ​​​លោកអ៊ិន សុភិន និង​​កូនស្រី ​ហាក់​រុញ​អោយ​​​​​លោកអ៊ិន សុភិន ​​ឡើង​កំដៅយ៉ាង​ខ្លាំង​។ ជាមួយ​គ្នា​នោះ​​​​​​​​​​​​​គូ​​លោកអ៊ិន សុភិន ​ក៏​ប្រកាសអោយ​​​​​ប៉ែន ចំរ៉ុង ​បញ្ចេញ​​​​​ទិន្នន័យ​​​​​​ដែលជា​​​​ការ​បកអាក្រាត​ចំពោះ​​​ខ្លួនអោយ​បានឆាប់ ដោយ​លោក​​​​បញ្ជាក់ខ្លួន​​​​​​​​មិន​ខ្លាច​ប្រឈម​មុខ។ ​

ក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយទីម័រខាងកើតនាពេលកន្លង (រូបភាពពី oung pannhapech-sport photography)

កម្ពុជាប៉ះជាមួយទីម័រខាងកើតនាល្ងាចនេះ

ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតជាមួយទីម័រខាងកើត ក្នុងជំនួប​ចុង​ក្រោយ​​​​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup 2016 ​នាវេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ