អាតួ ​​និងលោក ពែកមី (ដោយ វង្ស សុម៉ាលីន)

ពែកមី ឲ្យ​កូន​ឈប់លេង​កុនក្រោយបញ្ចប់៣រឿង

ខុស​ពី​​​​​ជំហរ​របស់​ឪពុកភាគច្រើនដែលឃើញ​កូន​ប្រុស​ទទួល​ការគាំទ្រខ្ពស់​ក្នុងអាជីព​​​​​សម្ដែងនិង​រកចំណូល តារា​កំប្លែង​ល្បីឈ្មោះ​លោក ​​ពែកមី ​បែរជា​បាន​ប្រកាសថា​​​​នឹង​​​កំណត់ឲ្យ​កូនប្រុស​​ដក​ខ្លួន​ពី​​ការងារ​សិល្បៈ​​​ ក្រោយ​ពេលមានឈ្មោះ​បោះសំឡេង​។

​​អតីត​តារា​ចម្រៀង​​​លោក រាជ បូរី (ដោយ វង្ស សុម៉ាលីន)

ជីវិត​ពិត ​​​រាជ បូរី គ្រោង​​ផលិត​ជា​ភាព​យន្តខ្នាតធំ

បើទោះជា​​​​​មរណភាព​របស់​​អតីត​តារា​ចម្រៀង​​​លោក រាជ បូរី ​ត្រូវ​បញ្ចប់និងស្ងប់ស្ងាត់​​​ជា​យូរ​​​​​មកហើយ ក៏​ដំណឹងអកុសលមួយនេះនៅ​តែមាន​​មហាជន​​​​​​​​ចង​ចាំនិង​​ផ្ដោតការ​ចាប់អារម្មណ៍​​​​ច្រើន​នៅឡើយ ​ជាពិសេស​នៅ​ពេល​មានការ​ប្រកាស​ថា​ខ្សែ​ជីវិត​របស់លោក នឹងត្រូវ​ចងក្រង​​​ជា​ភាព​យន្តខ្នាតធំ។

កីឡាករ ជា សំនៀង (ឆ្វេង) ក្នុងពេលប៉ះកីឡាករថៃឈ្មោះ Pich Nam Ek (ស្តាំ) (ដោយ វង្ស សុម៉ាលីន)

ជា សំនៀង ​​​សង​សឹកបានសម្រេច​​​​ក្នុងជំនួប​ប៉ះ​ថៃ

បើទោះជា​​ជ័យជម្នះ​​របស់កីឡាករ ជា​ សំនៀង ​​​​​​​ក្នុង​ពេល​ប៉ះកីឡាករថៃ​ឈ្មោះ Pich Nam Ek ​កាលពី​​​ថ្ងៃអាទិត្យទី​​១៦ ខែតុលា នៅ​លើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវគេ​ឃើញ​​មាន​​សភាព​​​​​​ប្រផះប្រភីង ប៉ុន្តែក៏ចាត់ទុក​ថា​ល្អ​ផងដែរ ដោយសារតែ​លោកទទួល​បាន​ជ័យ​ជម្នះ។

លោក ​​Seraj Satton និងអ្នកនាង​​ ខៀវ សានសាណា (ដោយ វង្ស សុម៉ាលីន)

ខៀវ សានសាណា ​​វេចបង្វិចតាមប្ដីទៅអូស្រ្តាលី

បើទោះជា​មាន​​​​កិច្ច​ការ​​​មមាញឹក​​​​ក្នុងស្រុកមិនអាច​​ដកឃ្លា​បាន ​ពិធីការិនី​​​​អ្នកនាង​​ ខៀវ សានសាណា ​នៅ​​តែ​​ស​ម្រេច​ចិត្ត​ចាកចេញ​​​ទៅអូស្រ្តាលី​តាមស្វាមី​​ទាល់​តែ​បាន​នៅ​​​​​​សប្ដាហ៍​នេះ ដោយអ្នក​​នាង​​​​ថា​ដំណើរ​​ចាកចេញរបស់ខ្លួន​គឺតែមួយ​រយៈ​ប៉ុណ្ណោះ…

តារា​សម្ដែង​ជើង​ថ្មីនាង​ សាត​ រស្មី (ដោយ វង្ស សុម៉ាលីន)

អតីតប្រពន្ធ ​ជៀស ស្រួច ​បានតំណែងតួឯករឿង​ «ត្រកូលអ្នកប្រដាល់​»

គ្មានអ្នកណា​មិនចាប់អារម្មណ៍​នោះទេ ក្នុង​ពេលដែល​​​​​តារា​សម្ដែង​ជើង​ថ្មីនាង​ សាត​ រស្មី ស្រាប់តែ​​បាន​​​​ទទួលតំណែង​ជា​តួឯកស្រី​ក្នុង​រឿង​ «​ត្រកូល​អ្នកប្រដាល់​»​ ដែលជា​រឿង​​ខ្នាត​ធំ​របស់​​ផលិត​​​​កម្ម LD នឹង​​​ត្រៀម​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​ថ្ងៃទី​​១៣ ខែតុលា ខាងមុន​។ ​

សារឿន ច័ន្ទ​ ទារបំណុលពីថៃ​មិន​បាន​ក្នុងជំនួប​សង​សឹក

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យទី៩ ខែតុលា ​​កីឡាករ​ជើង​ខ្លាំង​​២​រូបគឺ ​ម៉ន រដ្ឋា និង​​ ​​សារឿន ច័ន្ទ បានក្លាយជា​បេក្ខភាព​២​រូបថ្មី ​ដែល​ត្រូវ​បាន​​​​​ដាក់​កំហិត​ឲ្យឡើង​ប្រកួតជាមួយ​​​​កីឡាករថៃ ដែល​សុទ្ធតែជាជើងខ្លាំង​។

ពេជ្រ សោភា សារភាពថាពិតជាលែងប្ដី

នៅទីផុតតារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា បានសារភាពចេញពីមាត់របស់ខ្លួនហើយថា អ្នកនាងនិងលោក ឡៅ ឆលី ជាស្វាមី ពិតជាបែកគ្នាមែនបន្ទាប់ពីចំណងស្នេហ៍របស់នាងនិងស្វាមី ស្ងប់ស្ងាត់ខុសប្លែកប្រក្រតី និងតែរមែងត្រូវបាននាងនិងម្ដាយចេញមុខការពារថាមិនមានរឿងអ្វីនោះនោះ។

អ៊ិន សុភិន ​​​និយាយ​រឿង​ដាលីស ​វះ​កាត់​​សម្រាល​កូន

នាង សុដាលីស ​ត្រូវគេឃើញ​លោកឪពុកដឹក​ទៅកាន់​មន្ទីរពទ្យមួយ​នៅ​​​​ម្ដុំ​​​​​ទឹកថ្លា​តាំង​ពី​ល្ងាច​ថ្ងៃទី​​៥ ខែតុលា ​​​​​​​​ប៉ុន្តែ​រហូត​ដល់​ល្ងាចថ្ងៃទី​​៦ ខែតុលា ទើប​ក្រុម​គ្រូពេទ្យសម្រេច​ចិត្ត​វះ​កាត់ ទោះបី​​​​នាង​ចង់​​​​​សម្រាលដោយ​​​​​​ធម្មជាតិដែលអាចធ្វើ​ទៅ​បាន​​​​​ព្រោះតែ​ទារិកា​នោះ​ថ្លោស។

អ្នកនាង ​​​ខៀវ សានសាណា (ដោយ វង្ស សុម៉ាលីន)

ពិធីការិនី សានសាណា ចាយលុយខ្ទង់ម៉ឺន​ដុល្លាររៀបការម្តងទៀត

បន្ទាប់​ពី​បានទម្លាយឲ្យដឹង​ពី​គម្រោងរៀបការជាមួយ​បុរស​ជនជាតិអូស្រ្តាលី​​នៅថ្ងៃទី​៨ ខែតុលា ធ្វើ​ឲ្យមានការ​ភ្ញាក់​ផ្អើល ​​​​​អ្នកនាង​ ខៀវ សានសាណា ​​​ក៏​បាន​ប្រកាសប្រាប់​ថា​ពិធី​នោះ​នឹង​ចាយ​រហូត​ដល់​​​ជាង​​​៥ម៉ឺន​ដុល្លារ​​​​​​​ដែលជា​ចំនួនច្រើន​ផងដែរ។

ក្រុមតារា​សិល្បៈប្រគល់​​​ថវិកាជិត​​​៥ពាន់​ដុល្លារ​​​​​​ដល់មន្ទីរពេទ្យគន្ធបុប្ផា (ដោយ វង្ស សុម៉ាលីន)

ក្រុមតារា​សិល្បៈប្រគល់​​​ថវិកាជិត​​​៥ពាន់​ដុល្លារ​​​​​​ដល់មន្ទីរពេទ្យគន្ធបុប្ផា

តារា​សិល្បៈ​យ៉ាង​ច្រើនកុះ​ករ​បាន​ជុំ​គ្នា​​នៅ​​​​បរិវេណ​​​​​​​មន្ទីរពេទ្យគន្ធ​បុប្ផាទី​​៤​ ​ជិតវត្តភ្នំកាលពី​​​រសៀលថ្ងៃ​ទី​២៦ ខែកញ្ញា ដើម្បី​ប្រគល់​ថវិកា​​​​​​ប្រមាណជិត៥ពាន់​ដុល្លារ ​ដែល​បាន​ពីការ​ច្រៀ​ង​រាំ​​​​រ៉ៃអង្គាស​នៅ​​​​សកលវិទ្យាល័យ​ន័រតុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ