កំសាន្ដ

ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២    ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 7:33 AM | 2 | 14839

ប្រភព​ផ្លូវ​ការ​បាន​អះអាង​ថា​ការ​​ប្រគំតន្រ្តី​លក់​សំបុត្រ​​​នៅ​ខេត្ត​ព្រះ​ត្រពាំង​​​(កម្ពុជា​ក្រោម​)ដែល​​​ចូល​​រួម​ដោយ​​តារា​ល្បី​ៗ​រួម​មាន​​លោក ​ព្រាប សុវត្ថិ អ្នក​នាង​​ម៉េង កែវ​ពេជ្ជតា ​​និង​តារា​​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​នោះ ​​​ ប្រព្រឹត្តទៅ​បាន​តែ​មួយ​យប់​ប៉ុណ្ណោះ ​​ក៏​ត្រូវ​​អាជ្ញាធរ​វៀតណាម​កំណត់​​ឲ្យ​រើ​បង្វិច​មក​ស្រុក​កំណើត​វិញ​​​​​​​។ យ៉ាង​ណា​ក៏​​ដោយ តារា​ម្នាក់​​​​​​​​ៗ​ដែល​ចូ​ល​រួម​ច្រៀង​រាំ​នៅ​​ក្នុង​​​ពិធី​នោះ ហាក់​​មិន​ហ៊ាន​​បញ្ជាក់​​ពី​មូល​ហេតុ​​​​​​​នោះ​ទេ ​​បើ​ទោះជាកា​រ​​ប្រគំតន្ត្រីដែល​​​​ប្រកាស​​​​ធ្វើ​ចំនួន​​២​យប់​ជាប់​គ្នា ស្រាប់តែ​ត្រូវ​រើ​រោង​​​​​​​​នៅ​យប់​ថ្ងៃទី​​២​នោះ​ក៏​ដោយ​។

ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២    

បទ ​​«​រាំ​ញីកែង​ជើង» ក្លាយ​ជា​ប្រធានបទ​ចម្រូង​ចម្រាស​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:25 PM | 1 | 41949

ក្នុង​​​អំឡុង​​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​​នេះ ​បទ​​ថ្មី​របស់​អ្នក​​នាង ​ពេជ្រ សោភា និង​លោកដេវីត ​ក្រោមចំណង​ជើង​ថា​«​រាំ​ញី​កែង​ជើង»​ ​​ត្រូវ​គេ​កត់​សម្គាល់​ថា​​​​​​​​​ទទួល​បានប្រជាប្រិយភាព​យ៉ាង​ខ្លាំង​​​​ក្នុង​ការ​រាំ​កម្សាន្ត។ តាម​រយៈវីដេអូ​​ឃ្លីប​ខ្លី​បង្ហោះ​​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ ​ពេជ្រ សោភា ​​គឺ​​មាន​​​​​​ទាំង​ចាស់​ទាំង​ក្មេង និង​​​​​ជន​បរទេស​នៅ​ឯក្រៅ​ប្រទេស​បាន​រាំ​​បទ​នេះ​យ៉ាង​ពេញ​និយម។ ប៉ុន្តែ​ភាព​​ខ្ទរខ្ទារ​​របស់​​​​​បទនេះ​ក៏​​ក្លាយ​ជាប្រធាន​បទ​​ចម្រូង​ចម្រាស​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកផងដែរ។

បទ ​​«​រាំ​ញីកែង​ជើង» ក្លាយ​ជា​ប្រធានបទ​ចម្រូង​ចម្រាស

ពលរដ្ឋ​កុះករធ្វើបុណ្យនៅ​​រូបសំណាក​តា​ខ្មៅ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:55 AM | 0 | 1500

កាល​ពី​​​ល្ងាច​ថ្ងៃ​​​ទី១០ មេសា ​​​​​​ពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​​រហូត​ដល់​​រាប់​ពាន់នាក់ ត្រូវ​គេ​ឃើញ​​​​​ប្រារព្ធ​ពិធី​​​​​ថ្វាយ​ភ្លេង ​ថ្វាយ​​ផ្កា​ភ្ញី ថ្វាយ​របាំ ​ធ្វើ​ពិធី​​ស្រោច​ទឹកនិង​បួង​សួង​យ៉ាង​ណែនតាន់​តាប់​​អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង នៅ​​ខាងមុខ​រូប​សំណាក​​​​​លោក​តាម៉ៅ​ឬ​តា​ខ្មៅ ស្ថិត​នៅ​​​​រង្វង់មូល​​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​។ នេះ​ជា​​​ប្រពៃ​ណីដែល​​អ្នក​ក្រុងតាខ្មៅ​​​ទម្លាប់​ធ្វើ​​​រាល់​​មុន​​​ឱកាស​​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​​​​មក​ដល់ម្ដង​ៗ​ ប៉ុន្តែ​ពិធី​លើក​នេះ​​​មាន​សភាព​​កក​កុញ​​ជាងមុន ​​​​ដោយ​បាន​នឹង​ធ្វើ​ឲ្យ​​រង្វង់​មូល​​ក្រុង​តាខ្មៅ​​កកស្ទះ​​​អស់​ប្រមាណ​​​៣​ម៉ោង​ពេញ​។

ពលរដ្ឋ​កុះករធ្វើបុណ្យនៅ​​រូបសំណាក​តា​ខ្មៅ

ពែកមី ​​ចំណាយ​លុយ​​ធ្វើកម្មវិធី​​​​​​​​ថ្ងៃ​​​ចូលឆ្នាំ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:44 AM | 0 | 5158

ផ្ទុយ​ពី​តារា​​ល្បី​ភាគច្រើន​ដែល​សម្រុក​ទទួល​ការងារ​​ដើម្បី​​កើប​ប្រាក់និង​ដើម្បី​​រក្សា​ភាព​លេចធ្លោ​​​​​ក្នុង​អំឡុង​​​​៣​ថ្ងៃ​ចូល​ឆ្នាំ​ ​លោក ​​ចែម ចាន់ដារ៉ា ​ហៅ​ពែកមី ​ បាន​ប្រកាស​ដោយ​មុត​មាំ​ថា​​​អត់​ទទួល​ការ​ងារ​​​​ទាំង​អស់​​នៅ​អំឡុង​​​បុណ្យ​ចូល​ឆ្នាំ​។ ​ក្នុង​នោះលោក​ក៏​​អះអាង​ថា ​នឹង​ចំណាយ​​លុយ​​​​​ធ្វើ​បុណ្យ​ចែកទាន ​​​​​​​​​រៀប​ចំ​កម្មវិធី​​រាំ​ច្រៀងជា​ច្រើន​​ដើម្បី​​ឲ្យ​អ្នក​ស្រុក​នៅ​ខេត្ត​ស្វាយ​រៀង​​​​​​​​​បាន​សប្បាយ​ទាំង​​​៣​ថ្ងៃ​​​​​​ក្នុងថ្ងៃ​ចូល​ឆ្នាំ​។

ពែកមី ​​ចំណាយ​លុយ​​ធ្វើកម្មវិធី​​​​​​​​ថ្ងៃ​​​ចូលឆ្នាំ

ពេជ្រ ម្ទេស​ខ្មាំង ឈ្នះ​តំណែង​ជើងឯកកៀកថ្ងៃ​​ចូល​ឆ្នាំ​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:36 AM | 0 | 2377

នៅ​ទី​បំផុត ​កីឡាករ​វ័យ​ក្មេង​​ពេជ្រ ម្ទេស​ខ្មាំង​ មក​ពី​ក្លឹប​​អរុណរះ​កីឡា បាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​​ដូចការ​គ្រោងទុក​មែន ​នៅ​​​ក្នុង​ព្រឹត្តិការណ៍​កំពូល​​ជើងឯក​ Tiffy Super Fight ​វគ្គ​​​៣​​​ដែល​បាន​ធ្វើ​ឡើង​នៅ​​ប៉ុស្ដិ៍​លេខ​​​៥​កាល​​ពី​​​​​ល្ងាច​ថ្ងៃ​ទី​​១០ មេសា។ នេះ​ជា​​​​​​​​លទ្ធផល​​ដែល​គេ​ចង់​បាន ហើយ​ក៏ជា​ជ័យជម្នះ​​​​​​​​​​​​​​​​គួរ​ជា​ទី​មោទនៈ​ផងដែរសម្រាប់​​​កីឡាករ​រូប​នេះ​​​​​​ក្នុង​​​​​​ឱកាស​​​បុណ្យ​ចូលឆ្នាំ​​ខ្មែរ។

ពេជ្រ ម្ទេស​ខ្មាំង ឈ្នះ​តំណែង​ជើងឯកកៀកថ្ងៃ​​ចូល​ឆ្នាំ

នាយគ្រឿន និងផលិតករសុំ​ឲ្យ​ក្រសួងវប្បធម៌យោគយល់​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:23 PM | 0 | 6207

តបនឹងប្រតិកម្មរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជុំវិញពាក្យសម្ដីរបស់នាយគ្រឿន ដែលត្រូវគេស្រង់យកទៅចុះផ្សាយធ្វើឲ្យក្រសួងក្ដៅស្លឹកត្រចៀកនោះ ទាំងសាមីខ្លួន និងចាងហ្វាងផលិតកម្ម បានធ្វើការបញ្ជាក់ជាច្រើនក្នុងន័យបញ្ចប់ចម្រូងចម្រាស់ដែលត្រូវគេមើលឃើញថា បណ្ដាលមកពីក្រុមផលិត និងអ្នកជំនាញភាពយន្តរបស់ក្រសួងធ្វើការមិនទាន់យល់ចិត្តគ្នា។ ភាគីអ្នកឆ្លើយតបក៏បានព្យាយាមពន្យល់ពីផលវិបាក ដើម្បីឲ្យក្រសួងវប្បធម៌មានការយោគយល់ពាក់ព័ន្ធនឹងបញ្ហាដែលបានចោទឡើងនោះផងដែរ។

នាយគ្រឿន និងផលិតករសុំ​ឲ្យ​ក្រសួងវប្បធម៌យោគយល់

ឌួង ហ្សូរីដា ធ្វើទូតសុឆន្ទៈឲ្យក្មេងពិការស្មារតី​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:08 AM | 0 | 2008

ជាលើកទី១ដែលតារាសម្ដែង និងជាពិធីការិនីជើងចាស់កញ្ញា ឌួង ហ្សូរីដា សម្រេចចិត្តទទួលយកតំណែងជាឯកអគ្គរាជទូតសុឆន្ទៈរបស់អង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ហៅកាត់ថា HHC Cambodia ដើម្បីរួមចំណែកជួយសង្គ្រោះដល់ក្មេងពិការរបស់អង្គការនេះ ដែលពួកគេគឺជាក្មេងពិការខាងផ្នែកស្មារតី។

ឌួង ហ្សូរីដា ធ្វើទូតសុឆន្ទៈឲ្យក្មេងពិការស្មារតី

ម៉ៅ ហាជី ត្រូវគេអះអាងថាលែងប្រពន្ធព្រោះភ្លើងប្រច័ណ្ឌ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:59 AM | 0 | 8806

បើទោះជាបេក្ខជនដែលបានល្បីឈ្មោះពីកម្មវិធី Cambodian Idol លោក ម៉ៅ ហាជី នៅមិនព្រមផ្ដល់សម្ភាសន៍នៅឡើយ ពាក់ព័ន្ធនឹងដំណឹងបញ្ចប់ទំនាក់ទំនងជាមួយប្រពន្ធ និងកូនប្រុសក្រៅចំណងអាពាហ៍ពិពាហ៍នៅខេត្តបាត់ដំបង ក៏ប្រភពកាន់តែច្រើនអះអាងថា នោះជាដំណឹងពិតប្រាកដ។

ម៉ៅ ហាជី ត្រូវគេអះអាងថាលែងប្រពន្ធព្រោះភ្លើងប្រច័ណ្ឌ

​មាស ច័ន្ទ​មាន ធ្វើ​​ឲ្យ​ជើងខ្លាំង​ថៃសន្លប់​ក្នុងទឹក​ទី​​២​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:42 AM | 0 | 2913

ផ្ទុយ​​ពី​ការ​​គិត​ទុក ​កីឡាករ​​​​​មាស ច័ន្ទមាន ​​បែរ​ជា​អាច​វាយ​ឲ្យ​​​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​​ឈ្មោះSuper Boy សន្លប់​ទាល់​តែ​បាន ដោយ​​​​​​នោះ​​​ជា​លទ្ធផល​សន្លប់​​ឈរ​លើ​រេញ​នោះ​ទៅ​ទៀត​។ កា​រ​ប្រកួត​​​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​​​​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាល​ពី​ថ្ងៃ​ទី​​​៣ មេសានេះ ធ្វើ​​​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​យ៉ាង​ខ្លាំង​ ​ដោយ​ទម្រាំ​​ឆ្មក់​បាន​ឱកាស​ឈ្នះ​ថៃ ​​​កីឡាករ​កម្ពុជា​ខ្លួនឯង​ក៏​ប៊ិះ​នឹង​សន្លប់​​​​​ដូច​គ្នា​។

​មាស ច័ន្ទ​មាន ធ្វើ​​ឲ្យ​ជើងខ្លាំង​ថៃសន្លប់​ក្នុងទឹក​ទី​​២

ប៊ុត សីហា ថាហង្សមាសមិនខុស​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:54 PM | 0 | 11917

ឆ្លើយតបនឹងការរិះគន់ថាហង្សមាសលើកស្ទួយមិនស្មើគ្នា ទើបធ្វើឲ្យម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា មិនសូវលេចធ្លោ តារាចម្រៀងរូបនេះបានអះអាងថា បញ្ហានោះគឺហង្សមាសមិនខុសនោះទេ។ ផ្ទុយទៅវិញ លោកបានបន្ទោសខ្លួនឯងថា លោកជាអ្នកបោះបង់ឱកាសខ្លួនឯង ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះហាក់នៅមានកម្រិត បើធៀបនឹងមិត្តរួមក្រុម ជាពិសេសគឺ នី រតនា ដែលទើបទទួលពានពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកដូចគ្នា។

ប៊ុត សីហា ថាហង្សមាសមិនខុស

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required