កំសាន្ដ

ផាន់​ គ្រាន់ ​មិន​អស់​ចិត្ត​​ក្រោយ​ចាញ់កីឡាករថៃ​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:37 AM | 0 | 2169

​កាល​ពីថ្ងៃ​អាទិត្យ​ទី​​​២៤ ខែ​មេសា កីឡាករ​ជើង​ខ្លាំង​ល្បី​ឈ្មោះ​​នៅ​ក្នុង​ពិភព​ប្រដាល់​​​​​​​ ​ផាន់ គ្រាន់ ​​​​​​​​​​​បាន​ត្រឹម​តែ​​​​ស៊ូជាមួយ​កីឡាករ​វ័យ​ក្មេង​មក​ពី​ប្រទេស​​​​ថៃ​ដល់​ទឹកចុង​ក្រោយ​ប៉ុណ្ណោះ។ ​លោក​ហាក់​មិន​អស់​ចិត្តនោះឡើយ​​នឹង​លទ្ធផល​ចាញ់ពិន្ទុ ​​ដោយ​អះ​អាង​ថា​គឺ​បណ្ដាល​មក​ពី​ការ​មើលស្រាលគូ​ប្រកួត និង​បណ្ដាល​មក​ពី​បញ្ហា​​​​​​​​កម្រាល​រអិល​​​​​​​នៅ​​ក្នុង​ការ​ប្រកួត​។

ផាន់​ គ្រាន់ ​មិន​អស់​ចិត្ត​​ក្រោយ​ចាញ់កីឡាករថៃ

សពកវី គង្គ ប៊ុនឈឿន ​​​​​ដល់កំណត់​បូជា​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:23 AM | 0 | 1958

បន្ទាប់​ពី​បាន​តម្កល់​សពទុក​​ឲ្យ​​​​​​សាច់​ញាតិ និង​​​អ្នក​​​ស្រឡាញ់​រាប់​អាន​​គោរព​បូជា​​​​អស់​​​ច្រើន​ថ្ងៃ ​​​នៅ​ទី​បំផុត​​សព​របស់​​កវី​និពន្ធ​ល្បី​ឈ្មោះ ​​លោកគង់ ប៊ុន​ឈឿន ​ត្រូវ​កំណត់​​បូជា​ហើយ​​​​នៅ​រសៀល​ថ្ងៃ​ទី​​​​២៣ មេសា​នេះ​ នៅ​​ប្រទេស​​​ន័រវេស។ ពិធី​នេះ​​​ត្រូវ​បាន​ចូល​រួម​​​​តែ​កូន​​ចៅ​សាច់ញាតិ​​រស់​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ខណៈដែល​នៅ​ស្រុក​ខ្មែរ​ក៏​​​​​​មាន​ពិធី​​​៧​ថ្ងៃ​​​​​ឧទ្ទិសកុសល​​ឲ្យ​លោក​ដល់​ទៅ​​២​​កន្លែង​ផ្សេង​គ្នា។

សពកវី គង្គ ប៊ុនឈឿន ​​​​​ដល់កំណត់​បូជា

យ៉ែម សំអូន​​​ ​​​សម្ដែង​រឿង​​​​​​​​​​​​​ជា​តួ​ស្រឡាញ់​ភេទ​ដូច​គ្នា​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:46 AM | 0 | 4006

មានការ​​ភ្ញាក់​ផ្អើល​​មិន​តិច​ទេ ក្នុង​ពេលដែល​លោ​ក ​យ៉ែម សំអូន ស្រាប់​តែ​អះ​អាង​ថា​​​ខ្លួន​បាន​ទទួល​​យក​​ការ​សម្ដែង​ជា​តួ​អង្គ​​ស្រឡាញ់​ភេទ​ដូច​គ្នាក្នុង​ភាព​យន្ត​ថ្មី​មួយ ​​​​​​​នៅ​ក្នុង​បរិបទ​ដែល​ផ្ទុះ​ព័ត៌មាន​ចំពោះ​​លោក​នៅមិន​ទាន់ស្ងប់​។ លោក​​បាន​ទាំង​​រំពឹងថា​​​​​នឹង​​​លេចធ្លោ​ខ្លាំង ​​​​​​តាម​រយៈការ​សម្ដែង​ជា​តួ​អង្គ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ផង។

យ៉ែម សំអូន​​​ ​​​សម្ដែង​រឿង​​​​​​​​​​​​​ជា​តួ​ស្រឡាញ់​ភេទ​ដូច​គ្នា

មាស សុខសោភា ទទូច​​ឲ្យ​​​ជួយ​គាំទ្រភាព​យន្តខ្មែរ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:47 AM | 0 | 2858

នៅក្នុងពិធីសម្ពោធរឿង «ទង់ព្រលឹង» កាលពីល្ងាចថ្ងៃទី២០ ខែមេសា នៅផ្សារស្ទឹងមានជ័យ តារាចម្រៀង មាស សុខសោភា បានបង្ហាញខ្លួននៅលើវេទិកា ក្រោមសំឡេងគាំទ្រយ៉ាងណែនតាន់តាប់ ព្រមជាមួយនឹងបទចម្រៀងនិពន្ធថ្មីដែលផលិតកម្ម Red Picture និពន្ធឲ្យ។

មាស សុខសោភា ទទូច​​ឲ្យ​​​ជួយ​គាំទ្រភាព​យន្តខ្មែរ

លោក ហ៊ុន សែន ពេញចិត្ត​នឹង​បទ”ញីកែងជើង” ដោយ​សារ​ជា​ចង្វាក់បង្កើតដោយកូនខ្មែរ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 12:20 PM | 1 | 5394

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​បានថ្លែង​ថា​លោក​ពេញចិត្ត​នឹង​បទ”ញីកែងជើង”​ ដោយ​សារ​បទ​ចម្រៀង​នេះ​ជា​ស្នាដៃ​របស់កូនខ្មែរ។​ក្នុងពិធី​សម្ពោធ​រោងចក្រស្ករសនៅខេត្តព្រះវិហារ លោក ហ៊ុន សែន បានថ្លែង​ថា​មូល​ហេតុ​ដែ​ល​លោក​ពេញ​​​ចិត្ត​នឹង​បទចម្រៀង​នោះ ដោយ​លោក​ថា​នេះ​”ជា​ចង្វាក់​មួយ​ដែល​កូន​ខ្មែរ​បាន​កសាង​ឡើង”។​

លោក ហ៊ុន សែន ពេញចិត្ត​នឹង​បទ”ញីកែងជើង” ដោយ​សារ​ជា​ចង្វាក់បង្កើតដោយកូនខ្មែរ​

គង្គ ប៊ុន​ឈឿន ​​ផ្ដាំ​ចុង​ក្រោយ​ឲ្យ​​​​​ឈប់​ចម្លង​បទ​បរទេស​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:44 AM | 1 | 8159

បន្ទាប់ពីទទួលមរណភាពកាលពីថ្ងៃទី១៧ មេសា សពរបស់លោក គង្គ ប៊ុនឈឿន ត្រូវបានក្រុមគ្រួសារបញ្ជាក់ថានឹងត្រូវកំណត់ឲ្យបូជានៅថ្ងៃសៅរ៍សប្ដាហ៍នេះហើយក្នុងប្រទេសន័រវេស ប៉ុន្តែនឹងអាចតម្កល់ទុករហូតដល់១០០ថ្ងៃ ឬច្រើនជាងមុន មុននឹងបញ្ជូនមកតម្កល់នៅកម្ពុជា ដោយសារតែទីអាស្រមតម្កល់ធាតុនៅខេត្តកំពង់ស្ពឺទើបតែស្ថាបនាបាន៩០ភាគរយ។

គង្គ ប៊ុន​ឈឿន ​​ផ្ដាំ​ចុង​ក្រោយ​ឲ្យ​​​​​ឈប់​ចម្លង​បទ​បរទេស

ជើង​ខ្លាំង ព្រំ សំណាង ឈ្នះ​ថៃ​ទាំង​វេទនា​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:59 AM | 0 | 1469

កា​រប្រកួត​អន្តរជាតិ​ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ​ កាល​ពីថ្ងៃ​ទី​​​​១៧ មេសា នៅ​​លើសង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ កីឡាករ ព្រំ សំណាង ដែល​អ្នក​ណា​ក៏​ស្គាល់​យូរ​មក​ហើយ​ក្នុង​ពិភព​​​ប្រដាល់​​​​ថា​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​ម្នាក់ បាន​​ឈ្នះ​ពិន្ទុ​​​​​​​លើគូ​ប្រកួត​ជា​ជន​ជាតិ​ថៃដោយ​​​ស្ថានភាព​​​​ប្រផះ​ប្រភីង​បំផុត​សម្រាប់​កា​រប្រកួត​​​។ ​​កីឡាករ​​​​ថៃ​បាន​ទាំង​វាយ​​ឲ្យ​​​​​គេ​​បែក​រយះ​​​​​​​​​​​​​​​​ដូច​​គេ​យក​កាំបិត​ឆូតពីលើ​ ​សឹង​មិន​ជឿ​ថា​​​​​​គេ​នឹង​​​តស៊ូ​បាន​ដល់​ទឹក​ចុ​ង​ក្រោយនោះ​ផង​​​​​​​​។

ជើង​ខ្លាំង ព្រំ សំណាង ឈ្នះ​ថៃ​ទាំង​វេទនា

តារាចម្រៀង ​​​​រាជ បុរី ​ក្រឡាប់​រថយន្ត​ស្លាប់​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:03 AM | 1 | 24173

កាល​ពី​យប់​ថ្ងៃ​ទី​​១៦ ខែមេសា​​​​មុន​នេះ ​​តារា​ចម្រៀងនិង​ជា​តារា​សម្ដែង​ល្បី​ឈ្មោះគួរ​សម​នៅ​ក្នុង​ផលិតកម្ម​ក្លាស៊ិក ​​​លោក​​ រាជ បុរី ត្រូវ​បាន​​​​​​​សមាជិក​គ្រួសារ​ចេញ​មុខ​​​ប្រកាស​ថាបាន​ទទួល​មរណភាពហើយ បន្ទាប់​ពី​​លោក​​បាន​ជួប​ឧបទ្ទវហេតុ​​ក្រឡាប់​រថយន្ត​​ដ៏​រន្ធត់មួយ​​​​​​​​ក្នុង​ពេល​ធ្វើដំណើរ​។

តារាចម្រៀង ​​​​រាជ បុរី ​ក្រឡាប់​រថយន្ត​ស្លាប់

ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២    ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 7:33 AM | 2 | 15920

ប្រភព​ផ្លូវ​ការ​បាន​អះអាង​ថា​ការ​​ប្រគំតន្រ្តី​លក់​សំបុត្រ​​​នៅ​ខេត្ត​ព្រះ​ត្រពាំង​​​(កម្ពុជា​ក្រោម​)ដែល​​​ចូល​​រួម​ដោយ​​តារា​ល្បី​ៗ​រួម​មាន​​លោក ​ព្រាប សុវត្ថិ អ្នក​នាង​​ម៉េង កែវ​ពេជ្ជតា ​​និង​តារា​​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​នោះ ​​​ ប្រព្រឹត្តទៅ​បាន​តែ​មួយ​យប់​ប៉ុណ្ណោះ ​​ក៏​ត្រូវ​​អាជ្ញាធរ​វៀតណាម​កំណត់​​ឲ្យ​រើ​បង្វិច​មក​ស្រុក​កំណើត​វិញ​​​​​​​។ យ៉ាង​ណា​ក៏​​ដោយ តារា​ម្នាក់​​​​​​​​ៗ​ដែល​ចូ​ល​រួម​ច្រៀង​រាំ​នៅ​​ក្នុង​​​ពិធី​នោះ ហាក់​​មិន​ហ៊ាន​​បញ្ជាក់​​ពី​មូល​ហេតុ​​​​​​​នោះ​ទេ ​​បើ​ទោះជាកា​រ​​ប្រគំតន្ត្រីដែល​​​​ប្រកាស​​​​ធ្វើ​ចំនួន​​២​យប់​ជាប់​គ្នា ស្រាប់តែ​ត្រូវ​រើ​រោង​​​​​​​​នៅ​យប់​ថ្ងៃទី​​២​នោះ​ក៏​ដោយ​។

ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២    

បទ ​​«​រាំ​ញីកែង​ជើង» ក្លាយ​ជា​ប្រធានបទ​ចម្រូង​ចម្រាស​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:25 PM | 1 | 42063

ក្នុង​​​អំឡុង​​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​​នេះ ​បទ​​ថ្មី​របស់​អ្នក​​នាង ​ពេជ្រ សោភា និង​លោកដេវីត ​ក្រោមចំណង​ជើង​ថា​«​រាំ​ញី​កែង​ជើង»​ ​​ត្រូវ​គេ​កត់​សម្គាល់​ថា​​​​​​​​​ទទួល​បានប្រជាប្រិយភាព​យ៉ាង​ខ្លាំង​​​​ក្នុង​ការ​រាំ​កម្សាន្ត។ តាម​រយៈវីដេអូ​​ឃ្លីប​ខ្លី​បង្ហោះ​​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ ​ពេជ្រ សោភា ​​គឺ​​មាន​​​​​​ទាំង​ចាស់​ទាំង​ក្មេង និង​​​​​ជន​បរទេស​នៅ​ឯក្រៅ​ប្រទេស​បាន​រាំ​​បទ​នេះ​យ៉ាង​ពេញ​និយម។ ប៉ុន្តែ​ភាព​​ខ្ទរខ្ទារ​​របស់​​​​​បទនេះ​ក៏​​ក្លាយ​ជាប្រធាន​បទ​​ចម្រូង​ចម្រាស​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកផងដែរ។

បទ ​​«​រាំ​ញីកែង​ជើង» ក្លាយ​ជា​ប្រធានបទ​ចម្រូង​ចម្រាស

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required