ក្រុមជម្រើសជាតិកម្ពុជា (រូបភាពពី talkmewo.tv)

តើកម្ពុជាអាចធ្វើឲ្យម្ចាស់ផ្ទះតៃប៉ិហាលអាវនៅលើទឹកដីរបស់ខ្លួនម្តងទៀតបានទេ?

បើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុម​ជម្រើសជាតិតៃប៉ិ ក្នុងការប្រកួតជម្រុះដណ្តើមកៅអីជើងទី១ នៃក្របខណ្ឌសហព័ន្ធបាល់ទាត់អាស៊ីឆ្នាំ២០១៩ ឬ 2019 AFC Asian Cup ។

គៀត សុវណ្ណាឡាង ​វិល​ចូល​​​​ការ​សម្ដែង ​ក្រោយ​​​អាជីព​ចម្រៀង​បរាជ័យ

នៅ​ទី​បំផុត​​តារា​​ចម្រៀង​​ប្រចាំ​ផលិត​​កម្ម Pleng Record របស់​ហង្ស​មាស​​​បាន​ប្រកាស​យ៉ាង​​​មុត​មាំ​ថា​នាង​​ឈប់​វង្វេង​ផ្លូវ​ចេញ​ពី​ការ​សម្ដែង​កុន​ដូច​មុន​ទៀត​ហើយ ​​បន្ទាប់​ពី​ការ​ប្រឡូក​ចម្រៀង​​របស់​នាង​​​​អស់​ជិត​​​៥​ឆ្នាំ ​​ទទួល​បាន​​​ផ្លែ​ផ្កា​យ៉ាង​ស្ដួច​ស្ដើង​​។

បទ​​«រាំ​ញីកែង​ជើង​»​​​ថតMV ​ថ្មី​​នៅ​​​តាម​​ប្រាសាទ​បុរាណ

​​​​កាល​ពី​​ថ្ងៃ​ទី​​​​២៩ ​ឧសភា តារា​ចម្រៀង​​នាង​ពេជ្រ សោភានិង​លោក​ដេវីដ បាន​បង្ហាញ​ខ្លួន​​​​​​​​​​​ច្រៀង​​​បទ​​«​រាំ​​ញីកែង​​ជើង​»​​​យ៉ាង​អឹកអធិក​ជាមួយ​​ក្រុម​រាំ ដែលអម​ដោយ​​​​អ្នកទស្សនា​​​​​បាល់​ទាត់​ជា​ច្រើនម៉ឺន​នាក់​​​​​​​នៅ​ស្ដាត​អូឡាំពិក ក្នុង​ថ្ងៃ​ដែល​ក្រុម​កម្ពុជា​​​ប្រកួតឈ្នះ​​​​​​​​ក្រុម​ប្រទេស​ទីម័រខាង​កើត​២ទល់​នឹង​០​។ ​​​​សកម្មភាព​រាំ​រែកនា​​ថ្ងៃ​នោះ​ក៏​​​​ត្រូវគេឃើញ​​​ផលិតកម្ម​ហង្ស​មាស​រៀប​ក្រុម​ថត​ទុក​ធ្វើ​ជា​វីដេអូ​​ចម្រៀង​​(​​​​​​​​​​​MV) ថ្មី​ ​ជំនួសឲ្យ​​​​​​MVដែល​បានចេញ​លក់​​ផងដែរ។

ង៉ែត្រ ​​​រដ្ឋា ​និង​​​​​​អ៊ុំ ចំរើន កាន់​​ពាន​ជើង​​ឯក​ក្នុងថ្ងៃ​តែមួយ

កាល​ពី​ល្ងាចថ្ងៃ​ទី​​​​​២៨ ​ឧសភា ​​​​​​​ទូររទស្សន៍អាស៊ី​អាគ្នេយ៍ និង​​ប៉ុស្ដិ៍​លេខ​​​៥​បាន​ប្រកួត​​​បិទ​វគ្គ​ជើង​ឯក​ព្រម​​គ្នាតែម្ដង ដោយ​​​កីឡាករ ​​​​​ង៉ែត្រ រដ្ឋា ​​​បាន​ក្លាយ​ជា​​​ជើង​ឯក​​ប្រចាំ​នៅ​ទូរទស្សន៍អាស៊ីអាគ្នេយ៍ និង​​​​កីឡាករ​ ​អ៊ុំ ចំរើន ​បា​ន​ក្លាយ​ជា​ម្ចាស់​ជើង​​ប្រចាំ​​ប៉ុស្ដិ៍​លេខ​​​៥។ ​នេះ​​ការ​ប្រកួត​​​​​​ត្រូវ​ចំ​ថ្ងៃ​​ដោយ​កម្រ​ ដែ​ល​​ធ្វើ​​​ជើង​ខ្លាំង​ទាំង​ពីរ​បាន​ឡើង​​​អង្គុយ​ជើង​ឯកក្នុង​ថ្ងៃ​តែ​មួយ​។

​​ខេមមិនទាន់ចូលខ្លួនដោះស្រាយ​រហូត​មកដល់ពេលនេះ

មក​ទល់​ពេល​នេះ តារា​ចម្រៀងផលិតកម្មថោន ​លោក​ ប៊ុន សុខណារិន ហៅ​​ខេម មិន​ត្រូវ​បាន​​​​គេដឹង​ថា​ស្ថិត​នៅ​ឯណា​នៅឡើយទេ ខណៈ​ដែល​​​​​​​ទូរស័ព្ទរបស់​​លោក​ក៏ទាក់ទង​មិន​បាន តាំង​ពី​លោក​ជួប​គ្រោះថ្នាក់ចរាចរណ៍​កាលពីយប់ថ្ងៃទី​១៨ខែឧសភា ហើយ​បណ្តាល​ឲ្យ​បុរសម្នាក់​ស្លាប់​។

​ពេជ្រ សោភា សភាព​ជំងឺ​​ធូរ​ស្បើយ​

បើ​ទោះជា​រូប​ថ​តដែល​បាន​បង្ហោះ​ឡើង​​​នៅ​លើហ្វេសប៊ុកកាន់តែ​​​​បង្ហាញ​ថា​​សភាព​ជំងឺរបស់​​​តារាចម្រៀង​​​នាង​ពេជ្រ សោភា ដែល​កំពុង​​​​​សង្គ្រោះ​នៅ​ក្នុង​​មន្ទីរពេទ្យ​ប្រទេសថៃ​ហាក់​​មាន​សភាព​ធ្ងន់ធ្ងរ​ ​​លោក អ៊ិន ទីតូដែល​ជា​​​​​អ្នក​គ្រប់​គ្រង​កម្មវិធី​​​The Voice Cambodia បាន​​​អះ​អាង​ថា​​មកទល់​ពេល​នេះ​​នាង​បាន​ធូរ​ហើយ​។ ​លោក​បាន​ទាំង​​​​ថ្លែង​ប្រាប់​​ថា​​​​ពេជ្រ សោភា ​នឹង​​​​​មិនអវត្តមាន​​​​ក្នុង​កម្មវិធី​បន្តផ្ទាល់​The Voice Cambodia ​ក្នុង​សប្ដាហ៍​ទី​​៣​នៅ​​ថ្ងៃ​អាទិត្យ​នេះ​ផង​។

​ឃីម បូរ៉ា និង​គូ​ប្រកួតជនជាតិថៃ​​រង​ការ​​រិះគន់

ការ​ប្រកួត​រវាង​កីឡាករ​​​​កម្ពុជាឃីម បូរ៉ានិង​កីឡាករ​ថៃ​​​ឈ្មោះ Yorth Phith កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​​២២ ​ឧសភា ​​នៅ​លើ​សង្វៀន​ទូរទស្សន៍អាស៊ីអាគ្នេយ៍​ទទួល​ការ​រិះ​គន់​យ៉ាង​ខ្លាំង​​ដោយ​​សារ​តែ​អ្នក​ទាំង​ពីរមិន​សូវ​​​​​ប្រកួត​គ្នា​។ ​មិន​ត្រឹម​​តែ​​អ្នកទស្សនា​ប៉ុណ្ណោះ សូម្បី​តែ​​​​​មន្ត្រីជា​អ្នក​រៀប​ចំ​ការ​ប្រដាល់​ក៏​ប្រតិកម្ម​ផងដែរ បើទោះជា​​អ្នកទាំង​ពីរ​ឆ្លង​ផុត​ការ​ពិន័យនិង​​ការ​បណ្ដេញ​ចុះ​​​។

ខេម មិន​ទាន់​ឆ្លើយ​តប​លើ​​សំណង២៥០០០ដុល្លារ​​

​មក​ទល់​ពេល​នេះ មាន​ការ​អះ​អាង​ថា​​​​​​​​​​​ការ​​សម្រុះ​សម្រួល​​​​ក្រៅ​ប្រព័ន្ធរវាង​​​​​​​​គ្រួសារអ្នក​ស្លាប់និង​​​តារា​ចម្រៀងខេម​ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពី​​យប់​ថ្ងៃ​ទី​​១៨ ឧសភា នៅ​មិន​ទាន់​ត្រូវ​គ្នា​​នៅ​ឡើយ​ទេ ដោយសារតែ​ភាគី​ខាង​អ្នកស្លាប់​​​​​​​ទារ​​សំណង​​​២៥០០​០ដុល្លារ ហើយ​ភាគី​​ខាង​តារា​ចម្រៀង​ខេម​មិន​ទាន់​ឆ្លើយ​តប​។ ​​​យ៉ាង​ណា​មិញ គេ​នៅ​តែ​​​​​​​ជឿជាក់​ថា​​​ភាគី​ទាំង​ពីរ​​​ពិត​ជា​អាច​​បញ្ចប់​រឿង​រ៉ាវ​នៅ​ក្រៅ​​តុលាការ ដើម្បី​​កុំឲ្យ​ប៉ះ​ពាល់​ដល់​តារា​ចម្រៀង​ខេម​​ដែលជា​តារា​ចម្រៀង​​ល្បី​ម្នាក់​។ ​

ផលិត​កម្ម​ថោនព្រួយបារម្ភ​រឿង​​​​ខេម​​​​​​​​​​​​បើក​ឡានបុក​​​​​​​​គ្នា បណ្ដាល​ឲ្យ​​​ម្នាក់ស្លាប់​ ​

កាល​ពី​យ​ប់​​ថ្ងៃ​ទី​​១​៧ ឈាន​ចូល​​​១៨​​ ឧសភា ​​​តារា​​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោនត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ព្រោង​ព្រាត​​​​​ចុះ​ផ្សាយ​​ថា​​​​​​​ជួប​ឧបទ្ទវហេតុ​ចរាចរណ៍​​​​​បុក​គ្នា​ជា​មួយ​​​រថយន្ត​ម្ខាង​ទៀត បណ្ដាលឲ្យ​​​​​​​​​​អ្នក​បើក​រថយន្ត​​​​​​​​​ម្ខាង​ទៀត​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ​​​ពាក់​ព័ន្ធ​នឹ​ងបញ្ហា​នេះ ​តំណាង​​ផលិត​កម្ម​ថោន បាន​បង្ហាញ​​​ទឹកចិត្ត​ព្រួយ​បារម្ភ បន្ទាប់​ពី​បាន​ដឹង​ថា​នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ គឺ​​​ជន​រង​គ្រោះ​ម្នាក់​បាត់​បង់​ជីវិត​​។

សុខ សោម៉ាវត្តី ​សារភាពលែ​ងប្ដី

កាល​ពី​ល្ងាច​ថ្ងៃ​​ទី​​​១៧ ឧសភា ​​តារា​សម្ដែង​ល្បី​​ឈ្មោះ ​អ្នក​នាង​សុខ សោម៉ាវត្តី បាន​បង្ហាញ​ខ្លួននៅ​​ក្នុង​ពិធី​សម្ពោធ​រឿង​ថ្មីរបស់​ផលិតកម្ម​មហាហង្ស​​ដែលអ្នក​នាង​​​និង​​លោកជា​ វណ្ណរិទ្ធិ សម្ដែង​រួម​​គ្នា​​នៅ​​ក្នុង​​​​​​​​​​​​​​​​ផ្សារ​ទំនើប​​TK។ ក្នុង​ពិធី​នោះអ្នក​នាង​បាន​សារភាព​ចេញ​ពីមាត់ជា​លើកដំបូង​មិនធ្លាប់​មាន​ថាអ្នក​នាង​ពិត​ជា​​​បានបែកគ្នាជាមួយ​ស្វាមី​​ដែលជាកូនប្រុស​មន្ត្រីធំ​​ប្រាកដ​មែន។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ