ក្រសួងវប្បធម៌ណែនាំតារាសម្តែងដេនី ក្វាន់ អំពីការស្លៀកពាក់ស៊ិចស៊ី

មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃអង្គារនេះបានជួបជាមួយតារាសម្ដែង ដេនី ក្វាន់ អំពីការស្លៀកពាក់ស៊ិចស៊ីរបស់នាង ដោយមន្រ្តីណែនាំកុំឲ្យស្លៀកពាក់ស៊ិចស៊ីហួសហេតុពេកនាំឲ្យ”ប៉ះពាល់ដល់វប្បធម៌និងអរិយធម៌ជាតិ”។រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានហៅនាង ដេនី ក្វាន់ ឲ្យចូលរួមប្រជុំ ដើម្បីណែនាំនិងចង្អុលបង្ហាញអំពីការស្លៀកពាក់ស៊ិចស៊ី។

ចន ច័ន្ទ​លក្ខិណា ​​ថា​ការ​ជេរប្រទេច​រឿង​​ស្រីមុំជា​ករណីភាន់​ច្រឡំ

បើទោះជាមាន​ការ​រិះគន់​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​អ្នក​លេង​ហ្វេសប៊ុកលើការបង្ហោះទាក់ទងនឹង​អ្នកនាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ​ក្នុង​​ប៉ុន្មាន​ថ្ងៃ​នេះ​ក៏ដោយ​ ក៏​​​​តារា​សម្ដែង​ល្បី​ឈ្មោះ​អ្នក​នាង​​ចន ច័ន្ទ​លក្ខិណា ​​​បាន​អះ​អាង​ថា​អ្នក​នាង​​​នៅ​តែមាន​ស្មារតី​​ទទួល​យក។

សូត្រ​ ប៊ុនធី យក​ទឹក​​​ចុង​ក្រោយ​​​បំបាក់​កីឡាករថៃ​

ការ​ប្រកួត​​​​​​​៥ទឹក​​រវាង​កីឡាករ​​សូត្រ ប៊ុនធី និង​កីឡាករ​ថៃ Num Satoek នៅ​លើសង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​​​​​១៥ ​ឧសភា ​​​​​​​​​គេកត់សម្គាល់​ថា​កីឡាករ​ទាំង​​​២​​​បើក​ឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិត​ស្វា​​​​​​​ញ​ក្រោយ​បញ្ចប់​​​៤​ទឹក​។ កុំតែ​​​​​​​​​ទឹក​ចុង​ក្រោយ កីឡាករ​​​កម្ពុជា​​មាន​ឱកាស​វ័ធ​ចេញ​បាន​ល្អ​​​លើ​គូ​ប្រកួត​បាន​បន្តិច ​ ​ប្រហែលជាជ័យជម្នះ​​មិនមែន​ជា​​របស់​​​​​​​គេ​នោះ​ឡើយ។

សុះ ម៉ាច ថា​​ក្រសួង​ហៅ​​ដេនី ក្វាន់ មិនមែន​​ដើម្បី​​​​ស្ដី​បន្ទោស

ក្រោយ​បែក​ធ្លាយ​​លិខិត​​​​កោះ​ហៅ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​​ឲ្យ​​​​តារា​សម្ដែង​ស៊ិចស៊ី នាង​ដេនី ក្វាន់​​ ចូល​ខ្លួន​ទៅ​បក​ស្រាយ​ បាន​ធ្វើ​ឲ្យ​​មាន​ការ​ចុះ​ផ្សាយព្រោង​ព្រាត​ថា​​​​​ក្រសួង​នឹង​​​ផ្ដល់​ការ​ព្រមាននិង​ស្ដី​បន្ទោស​ឲ្យ​​នាង​ជា​ច្រើន​​ដើម្បី​​ដុះ​ក្អែល ​បើទោះជា​នាង​បាន​​​​​​សុំទោស​ជា​សាធារណៈ​តាមការ​​​ចង់​បាន​របស់​សមាគមនិង​ក្រសួង​​វប្បធម៌។

ប៉ែន ចំរ៉ុង និង​ភិន សុដាលីស ប្រកាន់​ជំហរ​​​​​​​​លែងគ្នា

ក្រោយ​ពី​​​​ចូល​បំភ្លឺ​​​​​នៅចំពោះ​មុខ​តុលាការ​កាល​ពីថ្ងៃ​ទី​១២ ​ឧសភា ​​​​​​​​ប្រភព​ដែល​​បានទម្លាយ​ចេញ​​បាន​អះ​អាង​ថា ​​​​​​​​​លោក​ប៉ែន ចំរ៉ុង មិន​ព្រម​​​​​​កែ​ប្រែ​ជំហរ​ប្ដឹង​លែង​​​​ភិន សុដាលីស នោះទេ ទើបធ្វើ​ឲ្យ​ការសម្រុះ​សម្រួល​របស់​តុលាការ​​​​​​​បរាជ័យ។ ​ក្នុង​នោះ​ភាគី​​នាង​ភិន សុដាលីស ក៏​បាន​បង្ហើប​​​​​​​​​​​​​ប្រាប់​ផងដែរ​ថានាង​​​សុំ​​​លែង​​ដូច​គ្នា ទើប​​​​​​​តម្រូវ​​ឲ្យ​តុលាការ​ត្រូវ​​​បន្ត​នីតិវិធី។

លោក​សុះ ម៉ាច និង​​ដេនីក្វាន់ ​​យល់​ព្រមសម្រុះ​សម្រួល​គ្នា

បន្ទាប់​ពី​​មាន​ការ​ផ្ទុះ​​​​​​​​​​​ជម្លោះ​​យ៉ាង​ក្ដៅ​គគុក​​រវាង​តារា​សម្ដែង​ស៊ិចស៊ី ដេនី ក្វាន់​និង​​​​តារា​សិល្បៈ​​ល្បី​ៗ​ឈ្មោះ​​កាន់​តែ​ច្រើន​នៅ​ក្នុង​ពិភព​សិល្បៈ លោក ​​សុះ ម៉ាច ក្នុង​នាម​ជា​ប្រធាន​​​សមាគម បាន​​អះ​អាង​ថាលោក​នឹង​​ធ្វើ​​សន្និសីទ​កាសែត​​មួយ​​នៅ​សប្ដាហ៍​នេះ ​ឬ​ដើម​សប្ដាហ៍​ក្រោយ​​ ​​​​ប្រមូល​សំឡេង​​​​​តារា​សិល្បៈ​​ឲ្យ​បាន​ច្រើន​ដាក់​ញត្តិ​​ដើម្បី​​​​​​​សុំ​​ឲ្យ​​ក្រសួង​វប្បធម៌​​​​​​​​​​​​​​​​​​​​​លុប​ឈ្មោះ​​កញ្ញា​ដេនី ក្វាន់ ​​ចេញ​ពី​​​​​​បញ្ជី​អ្នក​​សិល្បៈ ​ដោយ​អះអាង​ថា​នាង​​ធ្វើឲ្យ​​​វប្បធម៌និង​អរិយធម៌​ខ្មែរ​មាន​ការ​ប៉ះ​ពាល់​​ដោយ​ការ​បង្ហោះ​រូប​​ស៊ិចស៊ី​​​​​​​ដដែល​ជាដដែល​។

ផលិតករកុន​ស្វាគម​ន៍ការហក់​ឡើងតម្លៃ​ខ្លួនតារា

ខុស​ពី​​​​​ផលិតករមួយចំនួន ដែលរិះគន់​ពី​ការ​ឡើង​ថ្លៃ​របស់​តារា​សម្ដែង ​​ផលិតករ​​​​​​​ប្រចាំ​ផលិតកម្ម​​​​​​​ល្បីឈ្មោះ​​​​​​​២រូប​​បាន​យល់ស្រប​ថា​ការ​ដំឡើងថ្លៃ​ខ្លួន​របស់​តារា​​ខ្មែរគឺ​​​​​ជា​រឿង​​​​​​​ត្រឹមត្រូវ។ ​​​​​បរិយាកាសថ្មី​នេះ ​​​​អ្នកជំនាញដដែល​​​បាន​អះ​អាង​ថានឹង​ធ្វើ​​ឲ្យ​វិស័យភាព​​​​​​​​កាន់តែប្រសើរ និង​មាន​មាន​ស្ដង់​ដារ​គ្រប់​គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​នោះ​ផង។

លាស់ យីន បាន​ត្រឹម​ស្មើជា​មួយថៃ

បើទោះជា​កា​រប្រកួត​​​​ក្នុង​​៣​ទឹក​ដំបូង គេ​កត់​សម្គាល់​ថា​កីឡាករ​​​ជើង​ចាស់​ លាស់ យីន មាន​ប្រៀបទៅលើកីឡាករ​ថៃ​យ៉ាង​ណា​ក៏​ដោយ ក៏​​លទ្ធផល​ចុង​ក្រោយ​បាន​ត្រឹម​តែ​ស្មើ​ពិន្ទុជាមួយកីឡាករថៃ​​​ប៉ុណ្ណោះ ​​ប​ន្ទាប់ពី​ថៃ​ក៏​​​​​​​​ប្រឹង​សម្រុក​​​តប​វិញ​​។ ​​​​​គូ​នេះ​​មាន​ឆាក​ប្រយុទ្ធ​ស្វិត​ស្វាញនិង​ក្ដៅគគុក​យ៉ាង​ខ្លាំង​តាំង​ពី​ទឹកទី​១រហូតដល់​ទឹក​ចុង​ក្រោយ​។

បវរកញ្ញាខ្មែរអាមេរិកកាំងកញ្ញាVirginia Prak (ឆ្វេង) កញ្ញាឯកមកពីអូស្ត្រាលី Jessica Peart (កណ្ដាល) និង​បវរកញ្ញាមកពី​ប្រទេស​ប៊ុលការីឈ្មោះ Gergana Doncheva ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ៤(រូបភាព៖ វង្ស សុម៉ាលីន)

Miss Global 2015 ចេញមុខ​​​​​​​រៃអង្គាស​ប្រាក់​ជួយសង្គ្រោះ​​កុមារកម្ពុជា

​​​​​​កាល​ពី​ល្ងាច​ថ្ងៃ​​​​​៥ ខែឧសភា ​​​​​​បវរកញ្ញា​លំដាប់​ពិភព​លោក​​​​​​៣​នាក់​​​​​​ដែលបាន​​ជាប់​ចំណាត់ថ្នាក់​​​​​​​​នៅ​ក្នុង​ព្រឹត្តិការណ៍ Miss Global 2015 នៅ​​​ក្នុង​ប្រទេស​ហ្វីលីពីនបាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​​​​​​តាម​គម្រោង​ស្នើ​សុំ​របស់​​​​សមាគម​សិល្បករ​ខ្មែរ ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​លក់​សំបុត្រ​ធំ​មួយ ដែល​គ្រោង​ធ្វើនៅ​​​​​សាល​​ចតុមុខ​​​​​​នៅ​ថ្ងៃ​ទី​​​៨ ខែ​​ឧសភា ខាង​មុខ​។ ​តន្ត្រី​សប្បុរសធម៌នេះគឺ​ជា​គម្រោង​​​​​​ប្រមូល​ថវិកា​​​ប្រគល់ជូន​មន្ទីរ​ពេទ្យ​​​​គន្ធ​បុប្ផា និង​មន្ទីរ​ពេទ្យ​កុមារអង្គរ​ខេត្ត​សៀម​រាប​ ​ដើម្បី​​ជួយ​សង្គ្រោះ​ដល់​កុមារ​កម្ពុជា​។

ថន តារា និង​អនាគត​ស្វាមី (រូបពីហ្វេសប៊ុករបស់ ថន តារា)

ថន តារា ​ស្ងាត់​ៗបាន​ស្វាមី​ជា​​ប្អូនប្រុសអតីត​ឧបនាយករដ្ឋមន្ត្រីថៃ

​​​​​​ចាត់ទុក​ជា​រឿង​ភ្ញាក់​ផ្អើល ដែល​តារា​សម្ដែង និង​ជា​​​ពិធីការិនី​នាង​ ​​ថន តារា ដែល​អ្នក​ណា​ក៏​​​​ស្គាល់​ថាជា​​បង​ស្រី​បង្កើត​របស់​​​​​​​​នាង​ថន លក្ខិណា ​ប្រកាស​ឲ្យ​ដឹង​ថា​​នឹង​ចូលរោងការ​ជាមួយ​​​មន្ត្រីមួយ​រូប​​ក្នុង​ជួរ​រដ្ឋាភិបាល​​ថៃ និង​ជា​ប្អូន​ប្រុស​អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​។ នេះ​ជា​លើកទី​១ដែល​​​​មន្ត្រីក្នុង​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ជ្រើសរើស​​​តារា​ខ្មែរជា​ភរិយា ដោយ​អ្នក​ទាំង​ពីរ​នឹង​រៀប​ការ​​​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខែ​ក្រោយ​នេះ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ