សីតុណ្ហភាពចុះដល់១៥អង្សានៅថ្ងៃទី១៤និង១៥ខែកុម្ភៈ
ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថា អាកាសធាតុចុះត្រជាក់មួយកម្រិតទៀតនៅថ្ងៃទី១៣និង១៤ អង្សា ដោយសាររងឥទ្ធិពលខ្យល់មូសុង។

ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថា អាកាសធាតុចុះត្រជាក់មួយកម្រិតទៀតនៅថ្ងៃទី១៣និង១៤ អង្សា ដោយសាររងឥទ្ធិពលខ្យល់មូសុង។
ទីភ្នាក់ងារឧតុនិយមកម្ពុជា បានប្រកាសឲ្យដឹងថា សីតុណ្ហភាពប្រទេសកម្ពុជានឹងធ្លាក់ចុះត្រជាក់បន្តិចចាប់ពីថ្ងៃស្អែកនេះរហូតដល់ពាក់កណ្ដាលសប្ដាហ៍ក្រោយ។ ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ភាគឦសាន ជាពិសេសខេត្តរតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅចន្លោះ ១៥ ទៅ ១៧អង្សា ខណៈដែលបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសខេត្តប៉ៃលិន ឧត្ដរមានជ័យ និងព្រះវិហារ សីតុណ្ហភាពត្រជាក់បំផុតស្ថិតនៅចន្លោះ ១៨ ទៅ ២០អង្សា។
ក្រុមអ្នកជំនាញការអន្ដរជាតិបានទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជាថែរក្សានិងអភិរក្សអាងទន្លេមេគង្គ ដែលជាប្រភពជំរកត្រីដ៏សំខាន់បំផុត និងដើម្បីជាផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។
ខេត្តក្រុងមួយចំនួនរបស់ប្រទេសកម្ពុជានឹងមានសីតុណ្ហភាពចុះត្រជាក់ដល់១៧អង្សារសេនៅដើមខែកុម្ភៈនេះ។
មន្ត្រីនៃគណៈកម្មាធិការជាតិទន្លេមេគង្គនិងអាជ្ញាធរជលផលរបស់ប្រទេសកម្ពុជានិងឡាវ នឹងពង្រឹងសហប្រតិត្តិការឆ្លងដែន ដើម្បីគ្រប់គ្រងជលផលនៅតាមបណ្តាខេត្តជាប់ព្រំប្រទល់នៃប្រទេសទំាងពីរ។
មន្ត្រីជាន់ខ្ពស់នៅក្រសួងបរិស្ថានកាលពីរសៀលម្សិលមិញ បានឲ្យដឹងថា ក្រសួងបរិស្ថាននៅតែជួបបញ្ហាប្រឈម ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើពីសណាក់ប្រជាពលរដ្ឋ ក្រោមហេតុផលដើម្បីដោះស្រាយបញ្ហាជីវភាព។
រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីបំភ្លឺមួយកាលពីថ្ងៃម្សិលមិញនេះ ដោយបង្ហាញការសោកស្ដាយចំពោះការផ្សព្វផ្សាយឡើងវិញនូវទិន្នន័យមួយដែលនិយាយថា “ព្រៃឈើកម្ពុជាកំពុងបាត់បង់”។ កាលពីថ្ងៃទី១០ ខែមករានេះ របាយការណ៍របស់អង្គការណាសាអាមេរិក បានបង្ហាញថា ប្រទេសកម្ពុជាឈានមុខគេខាងកាប់បំផ្លាញព្រៃឈើធម្មជាតិ និងព្រៃស្ថិតក្នុងតំបន់ការពារ ដោយសារតែការទន្ទ្រានយកដីរបស់ក្រុមហ៊ុន សម្រាប់ដាំដំណាំកៅស៊ូ និងការកាប់ឈើខុសច្បាប់។
យោងតាមរបាយការណ៍របស់អង្គការណាសា ចេញផ្សាយកាលពីថ្ងៃទី១០ខែមករា បង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេខាងការកាប់បំផ្លាញព្រៃឈើធម្មជាតិ និងព្រៃស្ថិតក្នុងតំបន់ការពារផង ដោយសារការទន្រ្ទានយកដីរបស់ក្រុមហ៊ុន សម្រាប់ការដាំដុះដំណាំកៅស៊ូ និងការកាប់ឈើខុសច្បាប់។ ក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវ រកឃើញថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុប១,៤៤លានហិកតា ឬ ៥ ៥៦០គីឡូម៉ែត្រការ៉េ ដោយភាគច្រើនស្ថិតក្នុងខេត្តកំពង់ធំ និងកំពង់ចាម…
សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យក្រុមហ៊ុនមួយឈ្មោះ ស៊ីអេច គឹមហ៊ាងអភិវឌ្ឍន៍ (ខេមបូឌា) សិក្សាពីការកែច្នៃសំរាម ឲ្យទៅជាថាមពលអគ្គិសនីអាចប្រើប្រាស់បាន ដើម្បីចូលរួមកាត់បន្ថយកាកសំណល់ ដែលបំពុលបរិស្ថានក្នុងរាជធានី។
ប្រធានគណៈកម្មការទី៣នៃរដ្ឋសភាបានលើកឡើងថា ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានពាក់ព័ន្ធនឹងបញ្ហាសំរាម គឺអាចទទួលយកបាន ប៉ុន្តែលោកថាត្រូវតាមដានបន្តទៀតខណៈបញ្ហាកាប់ព្រៃឈើនៅតែកើនមាន។