កុដិលោកនៅអាស្រមព្រៃមេត្តាធម្មជាតិត្រូវបានទាហានដុតបំផ្លាញ ខណៈព្រៃតំបន់នោះកំពុងរងការឈូសឆាយ
ប្រជាសហគមន៍អះអាងថា កុដិលោកនៅអាស្រមព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានទាហានដុតបំផ្លាញ ខណៈព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» កំពុងមានជម្លោះជាមួយក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួននៅតំបន់នោះ។