បរិស្ថាន

ពលរដ្ឋនៅខេត្ដសៀមរាបស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក​

ដោយ លោក បូ សាវី​​ | ថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:16 PM | 0 | 1227

ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ស្នើអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធឲ្យជួយ​ទប់​ស្កាត់ការកាប់បំផ្លាញ​ព្រៃលិចទឹកនិងទន្រ្ទានយកដីពីសំណាក់ជនខិលខូចដែលពួកគាត់អះអាងថាធ្វើឲ្យ​បាត់បង់​ជម្រ​ក​ត្រីពងកូននិងសត្វស្លាប។

ពលរដ្ឋនៅខេត្ដសៀមរាបស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក

ក្រសួងបរិស្ថាន​អំពាវនាវ​កុំឲ្យ​មុជទឹកសមុទ្រមានស្លែ​នៅខេត្ត​កែប​ រហូតដល់ចុងសប្តាហ៍នេះ​

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 4:13 PM | 0 | 1737

ក្រសួងបរិស្ថានបានអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​និង​ភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅកំសាន្តនៅតំបន់ឆ្នេរសមុទ្រ​ខេត្តកែប ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​ផ្អាកចុះមុជទឹកសមុទ្រដែលមានស្លែ​ រហូតដល់ចុងសប្តាហ៍នេះ។ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០៤ ខែមេសា ក្រសួងបរិស្ថានបា​ន​បញ្ជាក់​ថា​តាម​ការ​សន្និ​ដ្ឋាន​បឋម ការ​កើន​ឡើង​នូវ​កម្រិត​ស្លែ​នៅ​ក្នុង​ទឹក​សមុទ្រ​ គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​នូវ​សីតុណ្ហភាព​ ពន្លឺ​និង​ការ​ប្រែ​ប្រួល​នូវ​ជីវជាតិ​ចិញ្ចឹម​នៅ​ក្នុង​ទឹកសមុទ្រ។ លោក​បន្ត​ថា​ការ​ហាម​ប្រាមមិន​ឲ្យ​ចុះមុជទឹកសមុទ្រ ដើម្បី​ទុកឱកាសឲ្យ​មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកែបធ្វើការបោសសម្អាតឆ្នេរឲ្យ​បានស្អាត។​

ក្រសួងបរិស្ថាន​អំពាវនាវ​កុំឲ្យ​មុជទឹកសមុទ្រមានស្លែ​នៅខេត្ត​កែប​ រហូតដល់ចុងសប្តាហ៍នេះ

​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ចុះ​ងូតទឹក​សមុទ្រ និង​បរិភោគ​អាហារ​សមុទ្រ​នៅ​ខេត្ត​កែប​​

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 2:31 PM | 0 | 7037

ក្រសួង​បរិស្ថាន បានប្រកាសឲ្យ​សាធារណជន ផ្អាក​ចុះ​ងូតទឹក និង បរិភោគ​អាហារ​សមុទ្រ នៅក្នុង​ខេត្ត​កែប ដើម្បី​បញ្ចៀស ការប៉ះពាល់​សុខភាព ដោយ​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​ភាពមិនប្រក្រតី​នៃ​ទឹកសមុទ្រ​ដែល​ប្រែក្លាយ​ជា​ពណ៌​បៃតង បណ្ដាល​មក​ពី​ជាតិ​ស្លែ​។​
​ក្រសួង​បរិស្ថាន បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី០២ ខែ មេសា​នេះឲ្យដឹងថា ទឹកសមុទ្រ​នៅ​ភូមិសាស្ត្រ​ខេត្ត​កែប ពេលនេះ​មាន​ពណ៌​បៃតងខុស​ពី​ធម្មតា សំបូ​រទៅដោយ​ស្លែ​។​

​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ចុះ​ងូតទឹក​សមុទ្រ និង​បរិភោគ​អាហារ​សមុទ្រ​នៅ​ខេត្ត​កែប​

សង្គម​ស៊ីវិល​នឹង​រៀបចំ​សម្តែង​សិល្បៈ​ចាប៉ីដងវែង​ផ្សព្វផ្សាយ​ពី​សារប្រយោជន៍​ព្រៃឈើ​​

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 11:40 AM | 0 | 1583

​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នឹង​រៀបចំ​ឲ្យមាន​សម្តែង​សិល្បៈ​ចាប៉ីដងវែង នៅ​រាជធានី​ភ្នំពេញ នា​សប្តាហ៍​ក្រោយនេះ សម្រាប់​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ព្រៃឈើ និង​ជំរុញ​ឲ្យ​សាធារណជន​សហការ​ចូល​រួម​ការពារ​។​
​តាម​ប្រកាស​ព័ត៌មានមហោស្រប​ចាប៉ីដងវែង ក្រោមប្រធានបទ សម្រស់​ព្រៃ​ខ្មែរ និង​សម្តែង​នៅ​ថ្ងៃ​ទី​៣ ​ខែ​មេសា ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​៨​យប់ នៅ​សាលសន្និសីទ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​។​

សង្គម​ស៊ីវិល​នឹង​រៀបចំ​សម្តែង​សិល្បៈ​ចាប៉ីដងវែង​ផ្សព្វផ្សាយ​ពី​សារប្រយោជន៍​ព្រៃឈើ​

រដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 11:22 PM | 1 | 1751

ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញ ជាតំបន់ការពារ ខណៈតំបន់ទាំងនេះត្រូវបានប្រជាសហគមន៍រាយការណ៍ជាបន្តបន្ទាប់ថារងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងសន្និបាតបូកសរុបលទ្ធផលក្រសួងអប់រំ លោក ហ៊ុន សែន បានថ្លែងថាលោកបានឯកភាពតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងរដ្ឋមន្រ្តីក្រសួងកសិកម្មក្នុងការដាក់ព្រៃឡង់និងព្រៃតំបន់ភ្នំពេញក្រវ៉ាញ ជាតំបន់ការពារ។ លោកបញ្ជាក់ថាការសម្រេចនេះ គឺដើម្បីការពារព្រៃឈើល្អៗសម្រាប់ប្រទេសកម្ពុជា។

រដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ

សាកលវិទ្យាល័យអាយអាយស៊ី​បំពាក់អាវ​សញ្ញាបត្រ​បណ្ឌិតកិត្តិយសដល់​ឧកញ៉ា ទ្រី ភាព​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 9:46 AM | 0 | 4604

សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា(IIC)បានបំពាក់អាវ​សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យ​នេះអះអាងថាឧកញ៉ារូបនេះមាន”ស្នាដៃច្រើន”ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន ​ប្រាប់វីអូឌី(VO​D)នៅថ្ងៃ​អង្គារនេះ​ថា​ពិធី​បំពាក់​អាវ​ជា​សញ្ញាបត្រ​កិត្តិយសនេះ​ត្រូវបាន​ធ្វើឡើង​កាលពីថ្ងៃ​ចន្ទ នៅ​ក្រុមហ៊ុន​ទ្រី ភាព ក្បែ​រ​មន្ទីរពេទ្យ​អង្គឌួង។ លោក​បន្ត​ថា​មុន​នឹងរៀបចំ​ពិធី​​បំពាក់​អាវ​កិត្តិយស​នេះ ​សាកលវិទ្យាល័យបានប្រជុំគណៈកម្មាធិការវាយតម្លៃនិងសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប រួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាផងដែរ ។

សាកលវិទ្យាល័យអាយអាយស៊ី​បំពាក់អាវ​សញ្ញាបត្រ​បណ្ឌិតកិត្តិយសដល់​ឧកញ៉ា ទ្រី ភាព

រដ្ឋាភិបាលរឹតបន្តឹង​ការ​គ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 9:48 AM | 0 | 1414

រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ដោយ នឹង​ពិន័យជាប្រាក់សម្រាប់អ្នកចោលកាកសំណល់ទាំងនេះនាំឲ្យប៉ះពាល់បរិស្ថាននិងអ្នកប្រកបអាជីវកម្ម​ទាំ​ងនេះដោយមិនមានការអនុញ្ញាតពីក្រសួងបរិស្ថាន។នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១ខែកុម្ភៈដែលវីអូឌីទើបតែទទួលបាននៅថ្ងៃចន្ទនេះ រដ្ឋាភិបាលបញ្ជាក់ថារាល់ការបោះបង់ចោលសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកទៅក្នុងប្រភពទឹកឬទីលានចាក់សំរាមឬក៏នៅទីសាធារណៈនានានិងការដុតឬការវាយបំបែកសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកដែលបង្កគ្រោះថ្នាក់ដល់បរិស្ថានឬសុខភាពសាធារណៈ ត្រូវហាមឃាត់។ ក្រសួ​ងបរិស្ថា​នជាស្ថា​ប័នមានសមត្ថកិច្ចគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក។ អនុក្រឹត្យបន្តថាក្រសួងបរិស្ថាននឹងចេញគោល​ការណ៍ណែនាំបច្ចេកទេសស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកប្រកប​ដោយ​សុវត្ថិភាពបរិស្ថាន។

រដ្ឋាភិបាលរឹតបន្តឹង​ការ​គ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក

ក្រសួង​​​ពិន័យ​​ប្រាក់​ពី​​១០​ទៅ​​១៥​លាន​រៀល​​សម្រាប់​អ្នក​ធ្វើ​សត្ត​ឃាត​​ដោយ​​មិន​​មាន​លិខិត​អនុញ្ញាត​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 2:30 PM | 0 | 9270

អ្នក​ធ្វើ​អាជីវកម្ម​សត្តឃាត​នឹង​ត្រូវពិន័យ​អន្តរការណ៍​ជា​ប្រាក់ពី​១០លានទៅ​១៥លានរៀល​ចំពោះ​ការ​ធ្វើសត្តឃាត​​ ដោយ​ពុំមាន​លិខិត​អនុញ្ញាតពីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ។​ នេះ​បើ​យោង​តាម​ច្បាប់ស្តីពីសុខភាព​សត្វ​និង​ផលិតកម្មសត្វដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​កាលពីដើមខែកុម្ភៈ ដោយ​ព្រះមហាក្សត្រ។​

ក្រសួង​​​ពិន័យ​​ប្រាក់​ពី​​១០​ទៅ​​១៥​លាន​រៀល​​សម្រាប់​អ្នក​ធ្វើ​សត្ត​ឃាត​​ដោយ​​មិន​​មាន​លិខិត​អនុញ្ញាត

មន្រ្តីក្រសួង​​ថា​ករណី​​ឆេះ​ព្រៃបំផ្លាញរថយន្តជាង​២០គ្រឿង​ ​មិន​មែន​ជា​ការ​លួច​ដុតនោះទេ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 5:27 PM | 0 | 1649

មន្រ្តី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ​លើក​ឡើង​ថា​​ការ​ឆេះ​ព្រៃ​នៅ​ក្នុង​បរិវេណ​រដ្ឋ​បាល​ព្រៃ​ឈើ​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់​ដែល​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ជាង​២០គ្រឿង ​មិន​មែន​ជា​ការ​លួច​ដុតបំបាត់​ភស្តុតាង​នោះ​​ទេ។កាល​រសៀល​ថ្ងៃ​ទី១៣ ខែ​មីនា មាន​ករណី​ឆេះ​ព្រៃ​នៅ​ក្នុង​បរិវេណ​នៃ​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​ដែល​​មាន​ទី​តាំ​ង​នៅ ភូមិព្រែក១​ ឃុំ​សំរោង​ទង​ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ​បណ្តាល​ឲ្យ​ខូច​ខាត​រថយន្ត​ចំនួន​២៧គ្រឿ​ង​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​ចាប់​បាន​ពី​ជនល្មើស​ព្រៃ​ឈើ។

មន្រ្តីក្រសួង​​ថា​ករណី​​ឆេះ​ព្រៃបំផ្លាញរថយន្តជាង​២០គ្រឿង​ ​មិន​មែន​ជា​ការ​លួច​ដុតនោះទេ

ប្រធាន​រដ្ឋ​សភា​បញ្ជូន​លិខិត​តំណាង​រាស្រ្ត​ទៅ​នាយក​រដ្ឋមន្រ្តី  ករណី​ដី​សម្បទាន​​​ផ្តល់​​ឲ្យ​​កង​​ទ័ព​​ប្រជាជន​វៀត​ណាម​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 1:30 PM | 0 | 539

ប្រធានរដ្ឋសភា លោក​ ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិដែល​សួរ​នាំ​រដ្ឋាភិបាល​ទាក់ទង​នឹង​ដីសម្បទាន​សេដ្ឋកិច្ចក្នុង​ខេត្ត​រតនគិរី ដែល​មាន​ការ​ចុះផ្សាយ​ថា​​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជនវៀតណាម​។​ លិខិតមួយច្បាប់​ចុះថ្ងៃទី​៩ ខែមិនា ​ដាក់ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មានការ​ឯកភាពពី​ប្រធាន​រដ្ឋសភា ឲ្យ​ដឹង​ថា​តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បានដាក់ជាសំណួរ​ទៅរដ្ឋាភិបាល​ថាហេតុអ្វី​បាន​ជា​កងទ័ព​ប្រជាជន​វៀតណាម​ទទួល​បាន​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅខេត្តរតនគិរី​? លោកសួរ​បន្ត​ថា​តើមាន​វត្ត​មាន​កងទ័ព​ប្រជាជន​វៀតណាម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់​គ្រង​ដោយ​កងទ័ពប្រជាជនវៀតណាម​នៅ​ខេត្ត​រតនគិរី​ឬទេ?​ តើ​រាជ​រដ្ឋាភិបាល​មាន​គម្រោង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ពវៀតណាមនៅខេត្តរតនគិរីឬទេ?

ប្រធាន​រដ្ឋ​សភា​បញ្ជូន​លិខិត​តំណាង​រាស្រ្ត​ទៅ​នាយក​រដ្ឋមន្រ្តី  ករណី​ដី​សម្បទាន​​​ផ្តល់​​ឲ្យ​​កង​​ទ័ព​​ប្រជាជន​វៀត​ណាម

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required