គល់ឈើធំមួយដើមត្រូវជនអនាមិកលួចកាប់ក្នុងដែនជម្រកសត្វព្រៃព្រះរការ ត្រូវបានប្រទះឃើញដោយសកម្មជនបរិស្ថានពេលចុះល្បាតកាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។

ជនជាតិដើមភាគតិចថា ការលួចកាប់ឈើនៅព្រៃព្រះរការកើនឡើងខ្លាំងអំឡុងពេលវិបត្តិកូវីដ-១៩

ជនជាតិដើមភាគតិច​នៅក្នុងខេត្តព្រះវិហារ បង្ហាញក្ដីបារម្ភ​ថា ព្រៃព្រះរការ​អាចនឹង​បាត់​បង់​នៅក្នុង​រយៈ​ពេលប្រមាណ​៣ឆ្នាំ​ខាង​មុខ​ទៀត បើសិ​នជា​សកម្មភាព​កាប់បំផ្លាញនៅតែបន្តកើនឡើងខ្លាំងដូចអំឡុងពេលកូវីដ-១៩ នា​២ឆ្នាំចុងក្រោយនេះ។​

ព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីបង្ការនិងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

សង្គមស៊ីវិល​ចង់​ឃើញ ACU ស៊ើបអង្កេត​និង​ចាត់វិធានការ​ឱ្យ​មាន​តម្លាភាព​ចំពោះ​អ្នក​រំលោភ​ដីព្រៃលិចទឹក

​មន្ត្រីសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារផ្នែកបរិស្ថាននិងព្រៃឈើ ចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស៊ើបអង្កេតនិងចាត់វិធានការច្បាប់​ឱ្យមានតម្លាភាពចំពោះអ្នករំលោភយកដីព្រៃលិចទឹក ដើម្បី​ឱ្យប្រជាពលរដ្ឋ​មានជំនឿលើបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលក្នុងការការពារព្រៃលិចទឹកនេះ។

ចរាចរណ៍តាមដងផ្លូវមួយកន្លែងនៅក្រុងភ្នំពេញ ខណៈមេឃកំពុងបង្អុរភ្លៀងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួង​ព្យាករ​ថា ខេត្តមួយចំនួន​នឹង​ចុះ​ត្រជាក់​រយៈពេល​ខ្លី​នៅ​សប្ដាហ៍​ក្រោយ

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ដល់ប្រជាពលរដ្ឋបង្កើន​ការ​​យក​ចិត្ត​ទុក​​​ដាក់​ចំពោះ​​​​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ខណៈខេត្តមួយចំនួន​​នឹងចុះត្រជាក់​នៅ​អំឡុង​សប្ដាហ៍​ក្រោយ ដោយសារព្យុះទី​២២ នឹងអាចមានឥទ្ធិពល​នៅតំបន់​ខ្ពស់​រាបភាគឦសាន​ប្រទេស​កម្ពុជា។

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាជ្ញាធរខេត្តចម្រុះ ចុះឃាត់គ្រឿងចក្រកំពុងឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ ស្ថិតនៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកទុកជាសម្បត្តិរដ្ឋវិញ។

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​កំពុង​ស្រាវជ្រាវ​រក​អ្នក​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​ជាង​៧០០​ហិកតា

អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងស្រាវជ្រាវរកជនល្មើសដែល​​ទន្ទ្រាន​យកដី​គម្រប​ព្រៃឈើ​ជាង៧០០​ហិកតា ស្ថិតក្នុង​ស្រុកទឹក​​ផុស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់​។

ច្រកចូលឧទ្យានជាតិ​ព្រះមុនីវង្ស​«បូកគោ» ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

មន្ត្រី​ប្រាប់​ទៅ​អ្នក​ទន្ទ្រាន​យក​ដី​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ដក​ខ្លួន​ចេញ​និង​ព្រមាន​ចាត់​វិធានការ​ច្បាប់

មន្ទីរបរិស្ថានខេត្តកំពត ប្រាប់ដល់អ្នក​ទន្ទ្រានកាន់​កាប់​ដី​ឧទ្យាន​​ជាតិ​​ព្រះមុ​នីវង្ស​បូកគោ​ បញ្ឈប់​សកម្ម​ភាព​​ជា​បន្ទាន់​ និង​បា​ន​ព្រមានចាត់វិធានការច្បាប់តឹងរ៉ឹង ប្រសិនបើអ្នកទាំងនោះមិនព្រមអនុវត្តតាម។

លំនៅឋាន ដែលសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានអះអាងថា ជាការសង់លំនៅឋានដោយខុសច្បាប់ ក្នុងសហគមន៍ព្រៃឈើភ្នំសេះ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ក្រោយការចុះស្រាវជ្រាវអំឡុងខែកញ្ញា ឆ្នាំ២០២១។

បទល្មើស​ព្រៃឈើ​បន្ត​កើតឡើង​ឥត​ថមថយ​ក្នុង​ព្រៃសហគមន៍​មួយ​ចំនួន​នៅ​ខេត្តក្រចេះ

ប្រជាសហគមន៍ និងសមកម្មជនបរិស្ថាន រកឃើញបទល្មើសព្រៃឈើបន្តកើតឡើង​ឥតថមថយឡើយក្នុងព្រៃសហគមន៍មួយចំនួននៅខេត្តក្រចេះ ដែលកំពុងរងការបាត់បង់គម្របព្រៃឈើគួរឱ្យបារម្ភ។

ព្រឹកថៃ្ងទី១៨ ខែកញ្ញា ឆ្នាំ២០១៤ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូលេខ២៦៣A ប្រវែង ៣ ៧០០ម៉ែត្រ នៅទីរួមស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

រដ្ឋាភិបាល​ឱ្យ ACU ចាត់​វិធានការ​លើ​លោក ឈួរ ច័ន្ទឌឿន ពាក់ព័ន្ធ​ការឈូសឆាយ​ដីព្រៃ​លិចទឹក

រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងចាត់​វិធាន​ការ​ច្បាប់​ចំពោះ​អតី​ត​អភិបាល​ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង២ ០០០ហិកតាដែលបាន​រំលោភ​យក​ដោយ​ខុស​ច្បាប់​មក​ទុក​ជា​សម្បត្តិរដ្ឋវិញ។

លោក ជា សុផារ៉ា ប្រាប់​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ដក​ហូត​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​និង​បញ្ជូន​ជន​ល្មើស​ទៅ​តុលាការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់អាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវចេញលិខិតបដិសេធលើឯកសារទិញលក់ដីនៅក្នុងតំបន់បឹងទន្លេសាបទាំងអស់ ដោយដកហូតដីខុសច្បាប់ទាំងនោះជូនរដ្ឋវិញ និងកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការចាត់វិធានការច្បាប់។

មន្ត្រីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​កំពុង​ស៊ើប​អង្កេត​អ្នក​ទន្ទា្រន​ដី​ព្រៃ​លិច​ទឹក​ខេត្ត​កំពង់​ឆ្នាំង​និង​កំពង់ធំ

មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយACU អះអាងថា ស្ថាប័នខ្លួនកំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលមន្ត្រី និងអ្នកពាក់ព័ន្ធផ្សេងទៀត បានកាប់ទន្ទ្រានយកដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំនាពេលកន្លងមក។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រី​ថា បុគ្គល​ដែល​រំលោភ​យក​ដីព្រៃលិចទឹក​ហើយ​ប្រគល់​ឱ្យ​រដ្ឋ​វិញ​គឺរួចខ្លួន

ប្រមុខរដ្ឋាភិបាលបានលើកឡើងថា អ្នកណាប្រគល់ដី​ដែលខ្លួន​​បាន​រំលោភ​យក​ពីដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​​ឱ្យរដ្ឋវិញ​ នឹង​​រួច​ខ្លួន ខណៈមន្ត្រីសង្គមស៊ីវិល​ដែលធ្វើការពាក់ព័ន្ធបរិស្ថាននិង​ព្រៃឈើ ទាម​ទារ​អនុវត្តច្បាប់​ឱ្យបានម៉ឺងម៉ាត់ចំពោះករណីនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ