លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ និងបន្តចុះពិនិត្យស្ថានភាពទឹក តាមបណ្ដាឃុំតាមដងស្ទឹងមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​ជិត​១៦០គ្រួសារ​និង​ដំណាំ​ជាង​២ពាន់ហិកតា​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់ទឹកភ្លៀង​នៅ​ខេត្តបន្ទាយមានជ័យ

យ៉ាងហោចណាស់ ពលរដ្ឋ​ជាង១០​គ្រួសារ​ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងពលរដ្ឋជាង១៥០គ្រួសារទៀ​ត​ ព្រមទាំងដំណាំស្រូវមួយចំនួន បាន​រងផលប៉ះពាល់​​​ដោយ​សារ​ជំនន់​ទឹក​ភ្លៀងនៅឃុំចំនួន​៤ ក្នុងស្រុក​មង្គល​​បូរី ខេត្តបន្ទាយ​មានជ័យ។

សកម្មជន​ព្រៃឡង់​ជិត​២០​នាក់​ត្រូវ​បាន​មន្ត្រី​​បរិស្ថាន​ខេត្ត​កំពង់ធំ​ឃាត់​ខ្លួនសួរ​នាំ​​​​ដោយ​​មិន​​​បញ្ជាក់​ពី​មូល​ហេតុ

សកម្មជនព្រៃឡង់ អះអាងថា មន្រ្តីបរិស្ថានខេត្តកំពង់ធំចំនួន ៦នាក់ ​​ប្រដាប់​ដោយ​កាំ​ភ្លើង ​បា​​ន​​ឃាត់ខ្លួន​​ និងសួរនាំ​​សកម្ម​​ជន​​ព្រៃឡង់ជិត ២០​នាក់ នៅ​ចំណុច​ចម្ការកៅស៊ូ​​ក្រុម​ហ៊ុន ស៊ីអ​ស៊ីខេ (CRCK) ជាប់ក្រុមហ៊ុន ធីង៉ា​ ស្ថិតក្នុង​​ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅជាប់ព្រំប្រទល់​​ស្រុករវៀង ខេត្តព្រះវិហារ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។

ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី ស្នើ​អាជ្ញាធរ​ទប់ស្កាត់​ការ​រុករាន​ដីព្រៃ​នៅ​ដែនជម្រក​សត្វព្រៃភ្នំព្រេច

តំណាង​ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ស្នើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវ​ជ្រាវ និង​ទប់​ស្កាត់ការ​កាប់​រុក​រាន​ដី​ព្រៃយ៉ាងអនាធិបតេយ្យ​​នៅ​ «ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច» ពី​ក្រុម​​មិន​ស្គាល់​អត្ត​សញ្ញាណ ដើម្បី​យក​មក​ផ្តន្ទា​ទោសតាមច្បាប់។

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

យុវជន​ចលនា​មាតាធម្មជាតិ​ស្នើ​រដ្ឋាភិបាល​បង្ហាញ​ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​លក់ឈើ​នៅ​តំបន់ភ្នំតាម៉ៅ

សកម្មជនចលនាមាតា​ធម្មជាតិ ​នៅថ្ងៃព្រហស្បតិ៍នេះ​ បាន​ស្នើ​​​រដ្ឋាភិបាល​បង្ហាញពី​ប្រភព​អ្នក​ដែល​បាន​ទិញ​ឈើ និងទំហំ​​​​ទឹក​​​​ប្រាក់​​ដែល​​បាន​​មក​​​ពីការ​លក់​ឈើនៅ​តំបន់​ភ្នំតាម៉ៅ​ ក្នុង​ខេត្ត​តាកែវ។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

កម្រិត​កម្ពស់​ទឹក​ស្ទឹងព្រែកត្នោត​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ

គម្រោងបង្ការទឹកជំនន់សម្រេចបាន ៧០% ជុំវិញទីតាំងសំខាន់ៗដែលបានជន់លិចក្នុងរាជធានីភ្នំពេញរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈប្រជាពលរដ្ឋនៅជុំវិញស្ទឹងព្រែកត្នោតនៅតែប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងក្នុងរដូវនេះ ស្របពេលកម្ពស់ទឹកកើនឡើង។​​​​

កម្ពុជា​មាន​គោលបំណង​ដាក់ ‌‌«តំបន់អភិរក្សធម្មជាតិ» ឱ្យ​ទទួល​ស្គាល់​ជា​អន្តរជាតិ

តំបន់អភិរក្ស «អន្លង់ផ្សោតកាំពី» ខេត្តក្រចេះ គឺជាតំបន់ការពារដ៏រឹងមាំមួយសម្រាប់រក្សាចំនួនសត្វផ្សោតប្រភេទនេះដែលជិតផុតពូជនៅក្នុងទន្លេមេគង្គ។ នេះក៏ជាហេតុផលសំខាន់មួយដែលក្រសួងបរិស្ថានគ្រោងដាក់តំបន់នេះជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងគេរបស់កម្ពុជា។

រថយន្តនិងអាវុធដែលជនសង្ស័យប្រើប្រាស់ក្នុងការបាញ់សត្វព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

តុលាការ​ខេត្តកោះកុង​ឃុំ​ខ្លួន​បុរស​២នាក់​ក្រោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​សត្វព្រៃ​ក្នុង​តំបន់ការពារ

តុលាការ​ខេត្ត​កោះកុង បាន​ចោទ​ប្រកាន់និងឃុំខ្លួនបុរស​២នាក់​ជា​បណ្ដោះអាសន្នក្នុងពន្ធនាគារ ក្រោយពួកគេ​​ប្រើកាំភ្លើ​ង​បាញ់​​សម្លាប់​​សត្វព្រៃ​ដោយ​ខុស​ច្បាប់ ​ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង។

រថយន្តនិងអាវុធដែលជនសង្ស័យប្រើប្រាស់ក្នុងការបាញ់សត្វព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

មន្ត្រី​បរិស្ថាន​ខេត្តកោះកុង​សាកសួរ​បុរស​២នាក់ ក្រោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​សត្វព្រៃ

មន្ត្រីមន្ទីរបរិស្ថានកំពុងសាកសួរបុរស២នាក់ ក្រោយប្រើកាំភ្លើងបាញ់សម្លាប់សត្វព្រៃ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

សង្គមស៊ីវិលយកកូនឈើជាង១ពាន់​​ដើម​ទៅ​ដាំ​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់​ ក្រោយ​ទាហា​ន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ

ក្រុមអង្គការសង្គមស៊ីវិល បាននាំគ្នាយកកូនឈើទៅដាំ​សហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ស្ថិត​នៅ​ឃុំត្រពាំង​ជោរ ស្រុកឱរ៉ាល់កំពង់ស្ពឺ ក្រោយទាហានរថក្រោះកងទ័ពជើងគោកដាក់គ្រឿងចក្រឈូសឆាយអស់ស្ទើរទាំងស្រុង។

បច្ចុប្បន្នភាព៖ ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ​​រក​​​ឃើញ​​បទ​ល្មើស​​ព្រៃ​ព្រះ​រការ​ជាង​២០០​ករណី​បន្ថែ​ម​ទៀត ​

ប្រជាសហគមន៍​ជនជាតិដើមភាគតិច​កួយ​ខេត្តព្រះវិហារ ​ព្រួយបារម្ភជាខ្លាំង​បន្ទាប់ពីការចុះល្បាតកន្លងមកនេះ​​រកឃើញ​បទល្មើសកំពុង​កើតឡើង​​ដោយ​ពួកគេបានកាប់ និងដឹក​ឈើទៅលក់​នៅដេប៉ូ ដែលមាន​ទីតាំងនៅភូមិប្រមេរុផ្ទាល់ មុននឹងឈើនោះដឹក​ទៅប្រទេសវៀតណាម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ