បុរសម្នាក់ជិះម៉ូតូដឹកកំណាត់ឈើចេញពីព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិ​ឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ជនជាតិពូនង​នៅ​ខេត្តមណ្ឌលគិរី​ស្នើ​មន្រ្តី​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​សហគមន៍

ប្រជាសហគមន៍ជនជាតិពូនងនៅខេត្តមណ្ឌលគិរី បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបរិស្ថាន ឱ្យចូលរួមការពារព្រៃសហគមន៍មួយកន្លែងរបស់ពួកគេដែលកំពុងរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ និងចាត់វិធានការលើជនល្មើស​ឱ្យមានប្រសិទ្ធភាព។

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​៥ថ្ងៃ​បន្ថែម​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ខេត្ត​មួយ​ចំនួន​ប្រឈម​ជំនន់​ទឹក​ភ្លៀង​សាជាថ្មី

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថាកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ដែលធ្វើឱ្យបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀង និងខេត្តមួយចំនួនអាចប្រឈមជំនន់ទឹកភ្លៀងសាជាថ្មីទៀត។

តារា​ចម្រៀង​លេចធ្លោ​ម្នាក់​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ស្រលាញ់​ព្រៃឈើ​និង​បញ្ឈប់​ការ​ដាក់​អន្ទាក់​សត្វព្រៃ ក្រោយ​ព្រៃ​ភ្នំតាម៉ៅ​ត្រូវ​បាន​បំផ្លាញ​

តារាចម្រៀង​ល្បីឈ្មោះ​នៅក​ម្ពុជា​អ្នកនាង មាស សុខសោភា បង្ហាញពីឆន្ទៈ​ស្រលាញ់​បរិស្ថាន និងអំពាវនាវ​ដល់អ្នកគាំទ្រឱ្យចូលរួមស្រលាញ់ការពារបរិស្ថាន ព្រៃឈើ និងបញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ។

ពលរដ្ឋសហគមន៍ចុះជួបជុំគ្នា ក្នុងថ្ងៃដែលអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ដែលពលរដ្ឋអះអាងថារងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

សង្គម​ស៊ីវិល​បន្ដ​ជំរុញ​មហាជន​ចូលរួម​រក​ដំណោះស្រាយ​ចំពោះ​ព្រៃមេត្តា​ធម្មជាតិ​ នៅ​ខេត្ត​កំពង់ស្ពឺ

ក្រុមអង្គការ​​សង្គមស៊ីវិល​ បន្ដ​ជំរុញ​មហាជន​​ចូលរួម​សង្រ្គោះ​តំបន់​ព្រៃមេត្តា​ធម្មជាតិ​ ដែល​កំពុង​រង​ការឈូសឆាយ​ស្ទើរតែ​ទាំងស្រុង​។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​រដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការឈូសឆាយ​ព្រៃ​ភ្នំតាម៉ៅ​ទាំងអស់ ដើម្បី​រក្សា​ដី​ព្រៃធម្មជាតិ​មួយ​នេះ​ ដោយសារ​​មាន​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មហាជន​។

អ្នកជំនាញ​ថា ការ​ស្ដារ​ព្រៃឈើ​ភ្នំតាម៉ៅ​ឡើងវិញ​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់​១០​ឆ្នាំ

រដ្ឋាភិបាល​អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​​រាប់​សែន​​ដុល្លារ​​​លើ​​ការ​​ដាំ​ដើមឈើ​ក្នុងព្រៃ​​ភ្នំ​តាម៉ៅ​ឡើងវិញ ​ដែល​​ត្រូវ​បាន​កាប់បំផ្លាញ​​កាលពី​​សប្តាហ៍​​មុន​ ​ក្នុងនោះ​គេ​ក៏​សង្កេត​ឃើញ​មាន​ការ​ចូលរួម​ក្នុង​ការស្ដារ ឬជួសជុល​ការខូចខាត​ព្រៃ​​បាត់បង់​​ឡើងវិញ​ទាំងនេះ​ពី​អ្នក​ស្រឡាញ់បរិស្ថាននានា និង​មួយផ្នែកធំ​ដោយឧកញ៉ា ម៉ុង ឫទ្ធី ផង​ដែរ។

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ដែលពលរដ្ឋអះអាងថារងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកភូមិ​ស្នើ​អភិបាល​ខេត្តកំពង់ស្ពឺ​ផ្ដល់​ដីព្រៃ​ជិត​១០០០​ហិកតា​ឱ្យ​សហគមន៍​ឧត្ដមស្រែពស់​វិញ ក្រោយ​ទាហាន​ឈូសឆាយ

អ្នកភូមិស្នើអភិបាលខេត្តកំពង់ស្ពឺផ្ដល់ដីព្រៃជិត១០០០ហិកតាឱ្យសហគមន៍ឧត្ដមស្រែពស់វិញ ក្រោយទាហានឈូសឆាយ

សកម្មភាពឈូសឆាយរៀបចំសម្រាប់ការដាំកូនឈើឡើងវិញនៅលើផ្ទៃដីដែលបានឈូសឆាយចោលនាប៉ុន្មានថ្ងៃកន្លងមក នៅតំបន់ភ្នំតាម៉ៅ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

អ្នកច្បាប់ថាអ្នកទទួលខុសត្រូវការបាត់បង់ព្រៃឈើជិត៦០០ហិកតានៅភ្នំតាម៉ៅគឺពាក់ព័ន្ធជាចង្កោម

មន្រ្តីកម្មវិធីបណ្ដាញសហគមន៍ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ហៅការប្រព្រឹត្តបទ​​ល្មើ​​ស​​​​​នេះថា ជាការទទួលខុសត្រូវជាចង្កោម ហើយបទល្មើសនេះជាប្រភេទនៃបទល្មើសព្រហ្មទណ្ឌ​​ថែម​​ទៀត ដែលព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញាមានភារកិច្ចក្នុងការកសាងសំណុំរឿងបញ្ជូន​​ករណីនេះ​​ទៅ​​​​តុលាការ ដើម្បីបើកការស៊ើបអង្កេតឱ្យរកឃើញពីការប្រព្រឹត្តបទល្មើស និងទោស​​ទណ្ឌដែល​​​​ត្រូវ​​ទទួល​ខុសត្រូវ តាមបញ្ញត្តិនៃច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ រួមទាំងបទដ្ឋានគតិយុត្តដទៃទៀត។

ខេត្ត​ជាប់​មាត់​សមុទ្រ​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋ​ប្រុងប្រយ័ត្នជាថ្មីទៀតចំពោះបញ្ហាអាកាសធាតុ ដោយថាកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន​ (Mulan) ដែលមានដំណើរឆ្ពោះទៅភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២២។

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

សង្គមស៊ីវិលស្នើរដ្ឋាភិបាលសិក្សាផលប៉ះពាល់បរិស្ថាននិងសង្គម មុនផ្ដល់ដីដល់ក្រុមហ៊ុនឯកជនអភិវឌ្ឍន៍

​អង្គការមិនមែនរដ្ឋាភិបាល មើល​ឃើញ​ថា ការវិនិ​​យោ​​គ​​​​នៅតំបន់ភ្នំតាម៉ៅ​ បានធ្វើឡើង​ដោយ​ខ្វះ​តម្លា​ភា​ព និង​​ហាក់​មិនបានសិក្សា​ឱ្យ​បានស៊ីជម្រៅ​ពីផលប៉ះពាល់បរិ​ស្ថាននិង​សង្គម ​តាំង​​ពី​​ដើម​ទី​រហូត​​ដល់​​​សម្រេចលុបគម្រោង​នៃ​ការ​អភិវឌ្ឍ​វិញ ខណៈ​ព​​ល​​​​រដ្ឋ​​​​ដែល​រស់នៅជុំវិញភ្នំតាម៉ៅ ក៏​ឯក​ភាព​ដែរថា នេះជាការវិនិយោគដែល​​ខ្វះការចូល​​រួមពី​​គ្រប់​​តួ​​​​​​អង្គ​ពាក់​ព័ន្ធ​នានា ហើយ​យន្តការ​នៃ​ការ​អភិវឌ្ឍ​​នេះ​ទៀត​សោធ អនុវត្ត​ទៅមិនដើរលើ​​គោល​​កា​​រ​​ណ៍និង​នី​តិវិធី​មួយចំ​នួនដូច​មាន​បញ្ញត្តិ​​នៅ​ច្បាប់​ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រង​​ធន​​ធា​​ន​​​​ធម្មជា​តិ​ថែម​ទៀត​ផង។

អ្នក​អភិរក្ស​ថា​មាន​សត្វព្រៃ​មួយចំនួន​បាន​ស្លាប់ ក្រោយ​ព្រៃភ្នំតាម៉ៅ​ត្រូវ​បាន​ឈូសឆាយ​ជិត​៦០០​ហិកតា

ក្រុមអ្នកស្រឡាញ់បរិស្ថានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ព្រៃឈើជិត៦០០ហិកតា និងសត្វព្រៃមួយចំនួនទៀតស្លាប់ រងរបួស និងបាត់ទីជម្រក ក្រោយព្រៃតាម៉ៅត្រូវបានឈូសឆាយអស់ជាច្រើនហិកតាក្នុងរយៈពេលយ៉ាងខ្លី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ