ក្រសួង​សាធារណការ​ ផាករថយន្ត​ដឹក​លើស​ទម្ងន់​​បាន​ជាង​១៣ម៉ឺនដុល្លារ​ក្នុង​ខែ​មករា​

ក្នុង​របាយការណ៍​ប្រចាំ​ខែ​មករា​ ឆ្នាំ​២០១៩នេះ​ ក្រសួង​សាធារណការ​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​ក្រសួង​បាន​ចាប់​​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​បាន​ចំនួន​២១៥​គ្រឿង ដែល​ដឹក​លើស​ពី​៥​រហូត​ដល់​៣២​តោន និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន​៥៣១លាន​និង​៩​សែន​រៀល ​ដែល​ស្មើ​នឹង​ជាង​១៣ម៉ឺនដុល្លារ​អាមេរិក។

សមត្ថកិច្ចឃាត់ខ្លួនជន​បរទេស៤នាក់ផ្សេងទៀត ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀនជិត៥​គីឡូ

អាជ្ញាធរកម្ពុជា បាន​ឃាត់ខ្លួនជនបរទេស៤នាក់បន្ថែម​ទៀត ពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀន ក្រោយឃាត់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ កាលពីម្សិលមិញ។

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ជាមួយគ្រឿងញៀនជិត៥គីឡូក្រាម

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសជនជាតិរ៉ូម៉ានីម្នាក់ឈ្មោះ OLARU NARCIS-MANUEL ជាមួយថ្នាំញៀនជិត៥គីឡូក្រោម។

រដ្ឋាភិបាលប្រកាសធ្វើជំរឿនប្រជាជនចាប់ថ្ងៃទី៣ ខែមីនាខាងមុខ

រដ្ឋាភិបាលប្រកាសធ្វើជំរឿនប្រជាជនចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ ដោយថា ដើម្បីដឹងពីចំនួនប្រជាពលរដ្ឋពិតប្រាកដ នឹងអាចជួយរដ្ឋាភិបាលរៀបចំតាក់តែងគោលនយោបាយបានត្រឹមត្រូវ ក្នុងការអនុវត្តកម្មវិធីផ្សេងៗទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ។

រដ្ឋាភិបាលត្រៀមរថយន្តជិត១០០គ្រឿងសម្រាប់ដឹកទឹកឲ្យពលរដ្ឋដែលខ្វះខាតនារដូវប្រាំងឆ្នាំនេះ

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់ VOD ឲ្យដឹងថា​​​ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រសួងកំពុងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ដោយស្តារប្រឡាយ ជួសជុលអណ្តូង និងត្រៀមរយន្តសម្រាប់ដឹកទឹកជូនពួកគេក្នុងករណីចាំបាច់។

មន្ត្រី​កងរាជអាវុធហត្ថម្នាក់ត្រូវបានដាក់ពិន័យ ​ក្រោយរកឃើញពាក់ព័ន្ធអំពើហិង្សាលើពលរដ្ឋនៅខេត្តព្រះសីហនុ

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ អះអាងថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ក្រុម​ស៊ើប​អង្កេត សម្រេច​ដក​បញ្ឈរ​ជើង និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ដ៏​ហិង្សា​ទៅ​លើក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​នេះ​កាល​ពី​ខែ​មុន។

លោក ហ៊ុន សែន រំឭកជាថ្មីថា មន្ត្រីមិនមែនជាចៅហ្វាយពលរដ្ឋទេ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរំឭកជាថ្មីទៀតថា មន្ត្រីទាំងអស់ត្រូវពង្រឹងសមត្ថភាព ខិតខំធ្វើការងារដោយតាំងខ្លួនជាអ្នកបម្រើ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទោស​ប្រធាន​អង្គភាពមួយចំនួន​ដែល​​បញ្ជូនមន្ដ្រីអសកម្មទៅរៀនក្រៅប្រទេស

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានស្ដីបន្ទោសប្រធានអង្គភាពខ្លះ​ដែលបានបញ្ជូនមន្ដ្រីអសកម្ម និងមិនគោរពវិន័យ ទៅបំពេញកម្មសិក្សានៅក្រៅប្រទេស ហើយពួកគេបានបង្កកំហុសឆ្គងនៅទីនោះ។

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ថាការលុបការិយាល័យជំនាញថ្នាក់ក្រុង-ស្រុក គឺ​ដើម្បីធានាប្រសិទ្ធភាពការងារ

ក្នុងលិខិតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើរជូនលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា ឱ្យដឹងថា ក្រសួងសម្រេចលុបចោលការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ននៅថ្នាក់ស្រុក-ក្រុង ​ដោយធ្វើសមាហរណកម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុងស្រុក ដោយថាបង្កើតជាអង្គភាព ឬ ការិយាល័យចង្កោមវិស័យជំនួសវិញ។

រដ្ឋាភិបាលគ្រោង​ដាក់ឲ្យប្រើប្រព័ន្ធត្រួត​ពិនិត្យ​ស្វ័យ​ប្រវត្តិ​តាម​ច្រកទ្វារព្រលាន​យន្ត​ហោះ

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ប្រព័ន្ធ​ត្រួត​ពិនិត្យ​ស្វ័យ​ប្រវត្តិ​មួយ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​​នៃ​ព្រលាន​យន្ត​ហោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​​របស់​ប្រជា​ពលរដ្ឋ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ