ក្រសួងព័ត៌មាន ថា VOA និង RFA អាចបើកការិយាល័យឡើងវិញបាន តែត្រូវ​គោរពកាតព្វកិច្ចសារពើពន្ធ

រដ្ឋមន្រ្តី​ក្រសួងព័ត៌មានបានលើកឡើង​ក្នុងលិខិតមួយផ្ញើទៅរដ្ឋមន្រ្តី​ក្រសួងការបរទេសថា វិទ្យុ VOA និងវិទ្យុអាស៊ីសេរី អាចបើកការិយាល័យរបស់ខ្លួន

នាយករដ្ឋមន្រ្តី ប្រកាសលុបចោលការិយាល័យស្រុក និងបង្រួមក្រសួងមួយចំនួនចូលគ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសធ្វើកំណែទម្រង់ស្ថាប័នរដ្ឋដោយលុបចោល​ការិយាល័យថ្នាក់ស្រុករបស់ក្រសួងមួយចំនួន​ និងបង្រួម​ក្រសួងខ្លះចូលគ្នា ដោយថា ដើម្បីជំរុញប្រសិទ្ធភាពការងារ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។

សមត្ថកិច្ច នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះ ចាប់ពីដើមកុម្ភៈ

សមត្ថកិច្ចចម្រុះ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ ចាប់ពីដើមខែក្រោយនេះតទៅ។ សេចក្តីជូនដំណឹងកាលពីម្សិលមិញ អគ្គនាយកដា្ឋនពន្ធដារឲ្យដឹងថា ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដាររួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវ សំខាន់ៗចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះតទៅ។ សេចក្តីជូនដំណឹងបន្តថា អគ្គនាយកដា្ឋនពន្ធដារជំរុញឲ្យម្ចាស់យានយន្តដែលខកខាន រួសរាន់ទៅប្រកាសបង់ពន្ធនិងបង់ប្រាក់ផាកពិន័យតាមច្បាប់នៅទីតាំងមួយចំនួនដូចជា នៅអគ្គនាយកដា្ឋនពន្ធដារផ្ទាល់ សាខាពន្ធដារខេត្តខណ្ឌ សាខាធនាគារកាណាឌីយ៉ា សាខាធនាគារអេស៊ីលីដា សាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ៕​

មន្ត្រី​ថា បញ្ចប់​វិវាទ​ដី​ធ្លី​ហើយ​​​ក្រោយ​បុគ្គលិក​​ពេទ្យ​ប្រកាស​ត្រៀម​បិទ​ទ្វារ​មណ្ឌល​សុខ​ភាព​លំផាត់​នៅ​ថ្ងៃ​ស្អែក

មន្ត្រី​សុខាភិបាល​នៅ​ឃុំ​ជ័យឧត្ដម ស្រុកលំផាត់ ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា មណ្ឌល​សុខភាព​លំផាត់ នឹង​មិនបិទ​ទ្វារ​នោះ​ឡើយ​នៅ​ថ្ងៃ​ស្អែក​នេះ ក្រោយ​ពី​វិវាទ​ដី​ធ្លី​ពាក់​ព័ន្ធ​នឹង​មណ្ឌល​សុខភាព​មួយ​នេះ ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​នៅ​ថ្ងៃ​នេះ។

លោក ហ៊ុន សែន៖ មិន​មែន​បញ្ជូន​អស់​លោក​ដើម្បី​មក​កាប់​ឈើ​នោះ​ទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឮកជាថ្មីទៀត​ឲ្យកងទ័ពចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដោយថា ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា។

សាលារាជធានីភ្នំពេញសម្រេចមិនអនុញ្ញាត​ឲ្យ​សង់​រោង​កម្មវិធី​អ្វី​ទាំងអស់​លើ​ដង​ផ្លូវ​ចាប់​ពី​ខែ​កក្កដា​ទៅ

អាជ្ញាធរ​រាជធានីភ្នំពេញ ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​សង់​រោង​កម្មវិធី​អ្វី​ទាំង​អស់​​នៅ​លើ​ដង​ផ្លូវ​សាធារណៈ​ទាំង​អស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ត​ទៅ។

ក្រសួងព័ត៌មាន គ្រោង​បង្កើតកម្មវិធីផ្សាយផ្ទាល់លើទូរទស្សន៍ជាតិប្រឆំាងព័ត៌មានក្លែងក្លាយ

ក្រសួងព័ត៌មានគ្រោង​បង្កើតកម្មវិធីផ្សាយផ្ទាល់នៅលើទូរទស្សន៍ជាតិកម្ពុជា ដោយថាដើម្បីប្រឆំាងព័ត៌មានក្លែងក្លាយ និង​ទប់ស្តាត់កុំអោយប្រជាពលរដ្ឋភ័ណ្ឌច្រលំខុសពីការពិត នាំឲ្យមានចលាចលក្នុងសង្គម។

អាជ្ញាធរ ​អនុញ្ញាតឲ្យប្រើផ្នែក​​មួយនៃសួនប្រជាធិបតេយ្យដាក់គ្រឿងសំណង់​ស្ដារប្រព័ន្ធលូ

សាលារាជធានីភ្នំពេញ អនុញ្ញាត្ត​ឲ្យក្រុម​ហ៊ុន​ម៉ៅការសាងសង់​ជប៉ុន​ យកផ្នែកមួយ​នៃ​សួន​ប្រជាធិបតេយ្យថ្មីប្រើប្រាស់រយៈពេល​៣ឆ្នាំ ជាទីធ្លាសម្រាប់​ទុកដាក់គ្រឿង​សំណង់ក្នុងការអនុវត្តគម្រោងស្ដារប្រព័ន្ធប្រឡាយ-លូ ​។

រដ្ឋាភិបាល សម្រេចបង្កើតស្រុកថ្មីមួយទៀតក្នុងខេត្តកំពង់​ធំ​

រដ្ឋាភិបាល បានសម្រេចបង្កើតស្រុកថ្មី​មួយដោយ​បំបែកចេញពីស្រុកបារាយណ៍នៃខេត្តកំពង់​ធំ​ ដោយថាដើម្បី​សម្រួលដល់ការផ្តល់សេវានានាដល់ប្រជាពលរដ្ឋ។

រដ្ឋាភិបាលណែនាំឱ្យប្រើ​ប្រាស់​ទឹក​សន្សំ​សំចៃ​ ចំ​ពេល​អាកាស​ធាតុ​ក្ដៅ​​ខ្លាំង​នៅ​រដូវ​ប្រាំង​នេះ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានណែនាំទៅមន្ត្រីពាក់ព័ន្ធ និងពលរដ្ឋ ឲ្យ​ចូលរួមប្រើប្រាស់ទឹកដោយស្មារតីសន្សំសំចៃ​ ចំពេល​ដែល​ប្រទេស​កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​អាកាស​ធាតុ​កាន់​តែ​ក្ដៅ​ខ្លាំង​នៅ​រដូវ​ប្រាំង​នេះ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ