រដ្ឋាភិបាល​គ្រោង​ដាក់​ពង្រាយ​មន្ត្រី​ឲ្យ​ត្រួត​ពិនិត្យ និង​ផាក​ពិន័យ​អ្នក​ចោល​សំរាម​​​អំឡុង​​បុណ្យ​អុំទូក​

ក្រសួង​បរិស្ថាន​នឹង​ដាក់​ពង្រាយ​មន្ត្រី ឲ្យ​​បណ្ដុះបណ្ដាល​ពល​រដ្ឋ​ ឲ្យ​យល់​ដឹងពី​ផល​ប៉ះពាល់​នៃ​ថង់​ប្លាស្ទិក​ទៅ​លើ​បរិស្ថាន ខណៈ​អ្នក​ចោល​សំរាម​ពាសវាលពាសកាល​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក អាច​ប្រឈម​នឹង​ការ​​ផាក​ពិន័យ​ផង​ដែរ…

​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​​លើ​មន្ត្រី​យក​លុយ​ពី​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​

មន្ត្រី​ក្រសួងម​ហាផ្ទៃ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​មន្ត្រី​នគរបាល​​ណា​ដែល​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​អត្តសញ្ញាប័ណ្ណ ខណៈ​ក្រសួង​បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​​ទៅ​ស្នើ​សុំ​អត្ត​សញ្ញា​ប័ណ្ណ ឬ​ក៏​ប្តូរ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី ដើម្បី​ទទួល​បាន​ប្រយោជន៍​ស្រប​ច្បាប់…

ជប៉ុន​ផ្តល់ជំនួយឥតសំណង​ជិត​៧០​ម៉ឺន​ដុល្លារ​ ជួយ​ដល់​វិស័យ​៣​របស់​កម្ពុជា

រដ្ឋាភិបាលជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​​ជិិត ៧០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​វិស័យ​អប់រំ សុខាភិបាល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ…

សមត្ថកិច្ចដុតសាច់សត្វគ្រួចនាំចូលពីវៀតណាមខូចគុណភាពជាង២តោន

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីកាំកុងត្រូល បាន​ដុត​កំទេច​ចោល​សាច់សត្វ​គ្រួ​ច​​ខូចគុណភាព ជាង​២​តោន​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាមខណៈឈ្មួញព្យាយាមនាំពីវៀតណាម​ចូលចែកចាយលើទីផ្សារកម្ពុជា…

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក William A. Heidt នាពេល​កន្លង​ទៅ

ទូតអាមេរិកថា VOA និង RFA ដំណើរការនៅកម្ពុជាវិញក្រោយដោះស្រាយបញ្ហាពន្ធ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអះអាងថា ស្ថានីយវិទ្យុចំនួនពីរគឺវិទ្យុអាស៊ីសេរី (RFA) និងវីអូអេ (VOA) កំពុង​ឈាន​ទៅធ្វើការ​ដោះស្រាយ​លើបញ្ហាពន្ធ  ដើម្បី​ធ្វើការផ្សាយបានឡើងវិញ ​តាមរលក​វិទ្យុអេហ្វអឹម​នៅកម្ពុជា…

អាជ្ញាធរបញ្ជាឲ្យផ្អាកធ្វើចរាចរណ៍ផ្លូវនៅមុខវាំងថ្ងៃបុណ្យឯករាជ្យ

តាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី៦ខែវិច្ឆិកាបញ្ជាក់ថា ផ្អាកធ្វើនា វាចរណ៍នៅទន្លេសាប និងចតុមុខចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់។ ក្នុងសេចក្តី ណែនាំនោះ ក៏បានបញ្ជាក់ថា នៅតំបន់វិមានឯករាជ្យ និងមុខវាំងក៏ហាម បង្ហោះដ្រូនផង ដែរ…

លោក ស ខេង ថាពលរដ្ឋកំពុងរងគ្រោះនិងខាតថវិកាសន្ធឹកសន្ធាប់ដោយឱសថក្លែងក្លាយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងថា ជនខិលខូចកំពុងតែឆ្លៀតឱកាសផលិត និងចែកចាយឱសថក្លែងក្លាយ នាំឲ្យប្រជាពលរដ្ឋកំពុងតែរងគ្រោះលើបញ្ហាសុខភាព និងខាតបង់ថវិកាច្រើនលើបញ្ហានេះ…

លោក ស ថេត ព្រមានចាត់វិធានការចំពោះមន្ត្រីនគរបាលនិងយោធា នៅក្រោយបទល្មើសគេចពន្ធ

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រកាសលុបបំបាត់រាល់រូបភាពនៃ​​​បទល្មើសសេដ្ឋកិច្ចដែលកំពុងកើតឡើងក្នុងរាធានីភ្នំពេញ ដោយមានមន្ត្រីនគរបាលនិងយោធានៅពីក្រោយ ហើយអំពាវនាវឲ្យអាជីវករចូលរួមសហការ និងមានការបង់ពន្ធត្រឹមត្រូវចូលរដ្ឋ…

ក្រសួងទេសចរណ៍ស្នើអ្នកផ្តល់សេវាស្នាក់នៅនិងម្ហូបអាហារកុំដំឡើងថ្លៃក្នុងថ្ងៃបុណ្យសមុទ្រ

ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្តកោះកុងបានអំពាវនាវឲ្យម្ចាស់សណ្ឋាគារ និអាហារដ្ឋាន កុំដំឡើងថ្លៃក្នុងថ្ងៃបុណ្យសមុទ្រ នៅខែធ្នូខាងមុខនេះ…

លោក ស ខេង ថា ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច ៥​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃៗ

រដ្ឋ​មន្ត្រី​មហាផ្ទៃ​​លោក ស ខេង បាន​បញ្ជាក់​ថា អត្រាអ្នកស្លាប់ និងរបួសខ្ពស់ដូចនេះ គឺបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបើក​បរ​ដោយ​មិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់នៅពេលបើកបរជាដើម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ