អ្នកប្រកបអាជីវកម្មលក់ទំនិញ​តាមអនឡាញបារម្ភពីគម្រោងយកពន្ធ

អាជីវករដែលប្រកបរបរលក់ទំនិញតាមអនឡាញមានការបារម្ភពីការបាត់បង់ចំណូលបន្ទាប់ពីមាន​ព័ត៌មាន​ថា​រដ្ឋាភិបាលនឹង​យកពន្ធពីការធ្វើប្រតិបត្តិ​ការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប៉ុន្តែក្រសួងពន្យល់ថានេះជាការត្រៀមខ្លួនទទួលយកការធ្វើ​ពាណិជ្ជកម្ម​ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលតែប៉ុណ្ណោះ។​

ក្រសួងពីរក្រើនរំលឹកពលរដ្ឋ​ពី​សុវត្ថិភាពចំណីអាហារនិងការធ្វើដំណើរនាពេលភ្ជុំបិណ្ឌ

ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃអំពាវអោយមានការប្រុងប្រយ័ត្នចំពោះចំណីអាហារនិងការធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីបង្ការនូវបញ្ហាសុខភាពនិងគ្រោះថ្នាក់មួយចំនួនដែលអាចនឹងកើតឡើង។

លោក ​សម​ រង្ស៊ី​ លុប​ចោល​គម្រោងចូលរួម​​បា​តុ​កម្ម​ប្រ​ឆាំង​​លោក​ ហ៊ុន​ សែន​ នៅ​​អា​មេ​រិក​

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសលុបចោលគម្រោង​ចូ​លរួ​ម​​ធ្វើបាតុ​កម្ម ប្រឆាំងវត្តមានលោក ហ៊ុន សែននៅ​ស​​ហ​រដ្ឋអាមេរិក ក្នុងរយៈពេល​តែ១ថ្ងៃ​ប៉ុណ្ណោះ​​មុនការ​ចេញ​ដំណើររបស់​លោក​ហ៊ុន សែនទៅប្រទេសនេះ​។

រដ្ឋាភិបាលថា ការធ្វើជំរឿនឆ្នាំ២០១៩ ត្រូវចំណាយថវិកាខ្លួនឯងព្រោះគ្មានដៃគូជួយ

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ការធ្វើជំរឿននៅឆ្នាំក្រោយនេះប្រព្រឹត្តទៅតាមការគ្រោងទុក ប៉ុន្ដែ រដ្ឋាភិបាលថា ត្រូវចំណាយថវិកាដោយខ្លួនឯង ព្រោះមិនមានដៃគូជួយនោះទេ។

រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មាធិការរៀបចំចងក្រងវចនានុក្រមខ្មែរ

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិរៀបចំវចនានុក្រមភាសាខ្មែរ ដែលមានសមាសភាពចំនួន៣០នាក់។​

រដ្ឋាភិបាល​បញ្ជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ​លើ​​សំណង់​គ្មាន​ប្រព័ន្ធ​សម្អាត​ទឹក​កខ្វក់

រដ្ឋាភិបាល​បាន​បញ្ជា​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ ​ឲ្យ​មាន​វិធាន​ការ​ចំពោះ​សំណង់​ទាំងឡាយ​ណា ដែល​ពុំ​បាន​រៀប​ចំ​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ ដើម្បី​ធានា​ដល់​អនាម័យ សោភ័ណភាព គុណភាព​ទឹកសមុទ្រ និង​ធនធាន​សមុទ្រ​ក្នុង​ខេត្ត​នេះ។

កម្មករ-កម្មការិនីរោងចក្រ (ដោយ ណាត សុភាព)

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ចុះ​ត្រួត​ពិនិត្យ និង​រៀបចំ​អាហារដ្ឋាន​តាម​រោងចក្រ​សហគ្រាស

រដ្ឋាភិបាល​បាន​បញ្ជា​ទៅ​ស្ថាប័ន​រដ្ឋ​នៅ​តាម​ខេត្ត និង​រាជ​ធានី ឲ្យ​ត្រួត​ពិនិត្យ​មើល​រោងចក្រសហគ្រាស និង​គ្រឹះស្ថាន​នានា ដើម្បី​រៀបចំ​ទីកន្លែង​សម្រាប់​កម្មករ​និយោជិត​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ។

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ

រដ្ឋាភិបាល​ថា​ បទ​ចម្រៀង «សល់​តែ​ចិត្ត​ស្មោះ» ​ប៉ះ​ពាល់​ដល់​តម្លៃ​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ

ក្រសួងពត៌មានហាមមិនឲ្យ​ចាក់ផ្សាយបទចំរៀងមានចំណងជើងថា «សល់តែចិត្តស្មោះ» ដោយ​ថា បទ​ចម្រៀង​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ។

អាជ្ញាធរថា ​អ្នក​ញៀន​គ្រឿង​ញៀន​ថយ​ចុះ ខណៈបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ៥ពាន់​ករណីក្នុងឆ្នាំនេះ

មន្ត្រី​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យ​ដឹង​ថា បទល្មើសគ្រឿងញៀនសរុប​ជាង ៥​ពាន់​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ដើម​ខែ​មករា រហូត​ដល់​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រសួងបានហាមប្រើប្រាស់បញ្ជីមុខម្ហូបធ្វើ​ឲ្យ​ប៉ះពាល់ដល់សាសនា

ក្រសួងទេសចរណ៍​បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ឈ្មោះ​ម្ហូប «ព្រះផ្លោះជញ្ជាំង» ដោយ​ថា ព្រមាន​ដាក់​ពិន័យ​អ្នក​ប្រើ​ប្រាស់​ឈ្មោះ​ម្ហូបនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ