សង្គម​ស៊ីវិល​គាំ​ទ្រ​វិធាន​ការ​ផ្អាក​លក់​ដូរ​គ្រឿង​ស្រវឹង​ទូទាំង​ប្រទេស​

មន្ត្រីសង្គមស៊ីវិលបានសម្តែងការគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាល ដែលតម្រូវឱ្យបិទចរាចរឬលក់ដូរគ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងគោលបំណងកាត់បន្ថយការជួបជុំគ្នានាឱកាសបុណ្យចូលឆ្នាំ​ខ្មែរនិងក្រោយពេលបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោក​ ហ៊ុន​ សែន​ ថា​កម្ពុជា​នឹង​ធ្លាក់​ជ្រោះ​មរណៈ​កូវីដ-១៩​ ប្រសិន​បើ​ពលរដ្ឋ​ម្នាក់​ៗ​មិន​នាំ​គ្នា​ចូល​រួម​​

ប្រមុខរាជរដ្ឋាភិបាលបានព្រមានថា កម្ពុជានឹងធ្លាក់ទៅក្នុង​ជ្រោះមរណៈដោយជំងឺកូវីដ-១៩យ៉ាងពិតប្រាកដ ប្រសិនបើពលរដ្ឋម្នាក់ៗមិនបានចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវទេនោះ។

រដ្ឋា​ភិបាល​​សម្រេច​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​​រាជ​​ធានី​ភ្នំពេញ​ និង​​ក្រុង​​តាខ្មៅ​ រយៈ​​​ពេល​​១៤​​ថ្ងៃ​

រដ្ឋាភិបាលបានប្រកាសជាផ្លូវការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសានេះ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋា​ភិបាល​ដាក់​ខេត្ត​ស្វាយរៀង​ ជា​ភូមិ​សាស្ត្រ​ដែល​ត្រូវ​ពាក់​ម៉ាស​និង​រក្សា​គម្លាត​

ក្រសួងសុខាភិបាលបានដាក់ខេត្តស្វាយរៀងមួយទៀតជាតំបន់ឆ្លងរាលដាលជំងឺកូវីដ-១៩ ដែ​​លតម្រូវឱ្យអាជ្ញាធរអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាព ដើ​ម្បីទប់ស្កាត់ជំងឺឆ្លងជាសកលនេះ។

កម្មករ​​ដែល​ធ្វើ​ចត្តា​ឡីស័ក​នៅ​អាគារ​៦​ជាន់​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ខ្វះ​ទឹក​ប្រើ​ប្រាស់​

ក្រុមកម្មករដែលតម្រូវឱ្យធ្វើចត្តាឡីស័កតាមបន្ទប់នៅអាគារ៦ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អះអាងថា ពួកគេកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ដែលបង្កជាផលលំបាកក្នុងការរស់នៅ។

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

នាយក​រដ្ឋ​មន្ត្រី​ណែ​នាំ​​​ឱ្យ​​រៀប​ចំ​​អ្នក​ជំងឺ​កូវីដ-១៩​មិន​ធ្ងន់ធ្ងរ​ព្យាបាល​នៅ​ផ្ទះ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យ​ក្រសួងសុខាភិបាល និងក្រុមការងារពាក់ព័ន្ធ រៀបចំឱ្យអ្នកជំងឺកូវីដ-១៩ដែលមានស្ថានភាពសុខភាព​មិនធ្ងន់ធ្ងរ អាចសម្រាក​ព្យាបាលនៅផ្ទះបាន ដោយ​​មិនចាំបាច់យកទៅ​ព្យាបាលនៅមន្ទីរពេទ្យឡើយ ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងនាបច្ចុប្បន្ន។

មន្ត្រី​ខេត្ត​និង​អង្គការ​មួយ​រក​ជំនួយ​​ជួយ​កុមារ​​ផ្ទុក​មេរោគ​អេដស៍​នៅ​បាត់ដំបង

មន្ត្រី​សុខាភិបាលខេត្តបាត់ដំបង និងអង្គការ​មួយ​ ប្រកាស​​ស្វែងរក​ជំនួយ​​សប្បុរសធម៌​​ពី​សាធារណជន ដើម្បីកៀរគរថវិកាជួយដល់កុមារ​ផ្ទុកមេរោគអេដស៍ជាង២០០នាក់ នៅឃុំរកា ស្រុកសង្កែ និងស្រុកដទៃទៀតក្នុងខេត្តនេះ ដែល​កំពុង​ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដល់ការសិក្សា ជីវភាពរស់នៅ និង​​ការថែទាំសុខភាព ក្នុងអំឡុងវិបត្តិកូវីដ-១៩។

រដ្ឋា​ភិបាល​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​មួយ​សង់​ច្រាំង​ទន្លេ​ឡើង​វិញ​នៅ​ស្រុក​២​ក្នុង​ខេត្ត​កំពង់ចាម

រដ្ឋាភិបាលសម្រេចឱ្យរដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រុមហ៊ុនមួយ សាងសង់ច្រាំងទន្លេឡើងវិញ នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ក៏ដូចជាបូមដីដុះថ្មីនៅតំបន់នោះចេញ ដើម្បីតម្រង់ចរន្តទឹកហូរនិងបញ្ចៀសការបាក់ស្រុតច្រាំងទន្លេមេគង្គ។

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​រិះគន់​អាជ្ញាធរ​កោះកុង​ថា​ មិន​ចាត់​វិធានការ​លើ​អ្នក​ចាក់​ដី​រំលោភ​ចូល​ព្រៃ​កោងកាង​

អង្គការ​សង្គមស៊ីវិលនិងពលរដ្ឋរិះគន់អាជ្ញាធរខេត្តកោះកុងថា មិនបានចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គលដែលបានចាក់ដីរំលោភចូលដីចំណីព្រែកនិង​ព្រៃកោងកាង។

អ្នក​ជំនាញ​ជំរុញ​ឱ្យ​អាជ្ញាធរ​រក​កន្លែង​ស្តុក​ទឹក​ទុក​ប្រើ​នៅ​រដូវប្រាំង​

អ្នកជំនាញផ្នែកកសិកម្ម ជំរុញឱ្យអាជ្ញាធរមានវិធានការរក្សាទឹកទុក ​និងជួសជុលប្រព័ន្ធធារាសាស្រ្តឡើងវិញ ដោយថា នៅតំបន់មួយចំនួននារដូវប្រាំង ពេលអាកាសធាតុក្តៅខ្លាំង តែងតែប្រឈមការខ្វះខាតទឹកក្នុងការធ្វើកសិកម្ម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ