រដ្ឋា​ភិបាល​ឱ្យ​បន្ត​ការពារ​សិទ្ធិ​ស្រ្តី​ដើម្បី​ឱ្យ​ពួក​គេ​បាន​សម្រេច​ចិត្ត​គ្រប់​កម្រិត​រួម​ទាំង​វិស័យ​នយោ​បាយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ បន្តការពារសិទ្ធិស្ត្រី ដើម្បីឱ្យពួកគេអាចសម្រេចចិត្តនៅគ្រប់កម្រិត រួមទាំងក្នុងវិស័យនយោបាយ ខណៈលោក​លើកឡើងថា ស្រ្តីមានចំនួនកាន់តែច្រើនបានក្លាយជាអ្នកដឹកនាំ។

រដ្ឋា​ភិបាល​កែ​សម្រួល​វិធាន​ចត្តា​ឡីស័ក​សម្រាប់​ពលករ​ខ្មែរ​​ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ជិត​ខាង

ប្រមុខរាជ​​រដ្ឋាភិបាលបានចេញបញ្ជាថ្មីមួយទៅអាជ្ញាធរបណ្តាខេត្ត​ជាប់ព្រំដែនថៃ និងអាជ្ញាធរ​ពាក់ព័ន្ធ ឱ្យកាត់បន្ថយចំនួនអ្នកធ្វើចត្តាឡីស័ក​នៅតាមព្រំដែន ដោយឱ្យអ្នកដែលមិនមានការសង្ស័យថាមានកូវីដ១៩ ត្រូវមកធ្វើចត្តាឡីស័កនៅស្រុកកំណើត ខណៈអ្នកដែលសង្ស័យត្រូវរក្សាការធ្វើចត្តាឡីស័កនៅតាមព្រំដែនដដែល។

ពលរដ្ឋ​​រស់​នៅ​​សង្កាត់​​រកា​ខ្ពស់​​ស្នើ​​អាជ្ញាធរ​​រៀប​ចំ​​សេវា​​ប្រមូល​​សំរាម​​ក្នុង​​ភូមិ​​

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​រកាខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ​ស្នើ​ឱ្យ​អាជ្ញាធរ​រៀបចំ​សេវា​ប្រមូល​សំរាម​ក្នុង​ភូមិ​របស់​ពួក​គេ ដើម្បី​បញ្ចៀស​ការ​ចោលសំរាម​រាយប៉ាយ​ក្នុង​ភូមិនិង​តាម​ដងផ្លូវ។

លិខិតអនាមិកមួយបាន​ស្នើ​ទៅក្រសួងមហាផ្ទៃ ដកអធិការស្រុកកោះធំ​​ចេញពីតំណែង

ប្រជាពលរដ្ឋ និងមន្ត្រីនគរបាលនៅថ្នាក់ក្រោមមួយចំនួនក្នុងស្រុក​កោះធំ ខេត្តកណ្តាល​ បាន​ប្តឹងតាមរយៈលិខិតអនាមិកមួយ ទៅកាន់​​ក្រសួងមហាផ្ទៃ ឱ្យដកអធិការ​ស្រុកកោះធំចេញពីមុខតំណែង ដោយ​ពួកគេចោទអធិការ​​ស្រុក​​​​​​រូបនោះថា បាន​​ប្រព្រឹត្ត​​អំពើពុករលួយ បក្ខ​​ពួកនិយម និងមិនបម្រើប្រជាពលរដ្ឋ ជាដើម។

អាជ្ញាធរ​​ខេត្ត​កោះកុង​ ឱ្យ​​អ្នក​​ចាក់​​ដី​​រំលោភ​​ចូល​​ឆ្នេរ​សមុទ្រកាយ​ដី​​ចេញ​​វិញ​​បើ​​មិន​​ចង់​​ប្រឈម​​ផ្លូវ​ច្បាប់ ​

អាជ្ញាធរ​ខេត្តកោះកុង បាន​ដាក់កំហិត​រយៈពេល១ខែ​ឱ្យ​អ្នក​ដែល​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ ស្ថិតនៅ​ស្រុក​គិរីសាគរ កាយ​អាច​ម៍​ដី​ចេញ បើ​មិន​ដូច្នេះ​ទេ ​ពួក​គេ​នឹង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់។

អាជ្ញាធរដកហូតអាជ្ញាប័ណ្ណខារ៉ាអូខេ២កន្លែងដោយថាលួចបើកដំណើរការ

អធិការខណ្ឌឬស្សីកែវ បានឱ្យដឹងថា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌបានចុះបង្ក្រាប ដកហូតយកអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» និងខារ៉ាអូខេ «រីករាយ២» ដោយថា បើកដំណើរការអំឡុងពេលឆ្លងរាលដាលមេរោគកូវីដ១៩។​

ក្រុម​​មន្ត្រី​មន្ទីរ​​រៀប​ចំ​​ដែនដី​​ខេត្ត​​ប៉ៃលិន​ ស្នើ​​ទៅ​​ក្រសួង​​ឱ្យ​​ដក​​ប្រធា​ន​និង​​អនុ​ប្រធាន​​មន្ទីរ​​ចេញ​

​ក្រុម​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នៅ​ខេត្ត​ប៉ៃលិន ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នី​យក​ម្ម និង​សំណង់ ដោះដូរ​តួនាទី​ប្រធានមន្ទីរ និង​អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​សុរិយោដី​ខេត្ត ដោយ​ចោទ​ថា ​អ្នក​ទាំង២នាក់​នោះគ្មាន​សមត្ថភាព​ដឹកនាំ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ។

សហគមន៍មួយនៅកំពង់ឆ្នាំងថារោងនិងត្រីក្នុងតំបន់អភិរក្សរងការបំផ្លាញ

ប្រជាសហគមន៍មួយក្នុងខេត្តកំពង់ឆ្នាំងអំពាវនាវឲ្យអាជ្ញាធរថ្នាក់លើជួយអន្តរាគមន៍ក្រោយរោងសហគមន៍ និងត្រីក្នុងបឹងអភិរក្សធនធានធម្មជាតិ រងការបំផ្លាញហើយពួកគេថា ថ្នាក់មន្ត្រីថ្នាក់ក្រោមមិនជួយដោះស្រាយ។​

ទូត​​កម្ពុជា​​នៅ​​ម៉ាឡេស៊ី​ ជួយ​​ពលករ​​ខ្មែរ​​ខុស​ច្បាប់​​ជាង​២០​នាក់​​ឱ្យ​​វិល​ត្រឡប់​​មក​​កម្ពុជា

​មន្ត្រីទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ឱ្យ​ពលករ​ខ្មែរ​ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចំនួន២២នាក់ និង​កុមារ៣នាក់ បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃម្សិលមិញ។

មេខ្យល់៨៥នាក់ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​គេច​ពី​ចត្តាឡីស័​ក

អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​វៀតណាម បាន​ចាប់ខ្លួន​មេខ្យល់​ជាង៨០នាក់ដែល​នាំ​ពលរដ្ឋខ្មែរ​ឆ្លងដែន​ខុសច្បាប់​ ដោយ​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័​ក ក្រោយ​រដ្ឋាភិបាល​កម្ពុជាបង្កើន​ការ​រឹត​បន្តឹង​លំហូរ​ពលករ​ពី​ប្រទេសជិតខាង ដើម្បី​ទប់ស្កាត់​ការនាំចូល​ជំងឺ​កូ​វីដ១៩ពីក្រៅ​ប្រទេស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ