កម្ពុជា​​គ្រោង​​បើក​​ការដ្ឋាន​​សាង​សង់​ស្ពាន​​ត​ភ្ជាប់​​ពី​​កោះ​​ពេជ្រ​​ទៅ​​កោះ​​នរា​​នៅ​​ចុង​ខែ​​នេះ​

​ប្រមុខ​រដ្ឋាភិបាលគ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​មួយ​ខ្សែ ដែល​តភ្ជាប់​ពី​មជ្ឈមណ្ឌល​កោះ​ពេជ្រទៅ​គម្រោង​អភិវឌ្ឍន៍​កោះ​នរា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ចុងខែ​នេះ ខណៈ​ស្ពាន​ថ្មីនេះ នឹង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស។

គ.ជ.ប.ថា ​ពលរដ្ឋ​​ជាង​៨​​ម៉ឺន​​នាក់​​ទៅ​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី​៦​ថ្ងៃ​​កន្លង​មក​​នេះ​

​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប​ បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​ជិត​២ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅក្នុង​រយៈពេល៦ថ្ងៃ​កន្លងមក​នេះ។

រដ្ឋា​ភិបាល​​អនុញ្ញាត​​ឱ្យ​​សាសនិក​​ឥស្លាម​​អាច​​រៀប​ចំ​​ពិធី​បុណ្យ​​សាសនា​​ជា​​ដំ​ណា​ក់​​កាល​ៗ​

ក្រសួងសុខាភិបាលបាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ការរៀបចំ​ពិធីបុណ្យ​សពនិង​ការថ្វាយបង្គំ​សព​នៅ​តាម​វិហារ ស៊ូ​រ៉ាវ និង​រាល់​ពិធីបុណ្យ​សាសនា​នានា​ជា​ដំ​ណា​ក់​កាល​ៗនៅ​ទូទាំង​ប្រទេស។

លោក​ ហ៊ុន​ សែន​៖ បើ​​ខិត​ខំ​​រក​​ហើយ​​មិន​​ផឹក​​មិន​​ស៊ី​ តើ​​រក​ម​ក​ធ្វើ​អី​?

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ទៅ​នឹង​អ្នករិះគន់​ថា ប្រទេស​កម្ពុជា​សម្បូរទៅដោយ​ការ​ស៊ីផឹក​ ដែល​លោក​ថា «បើ​ខិតខំ​រក​ហើយ​មិន​ផឹក​មិន​ស៊ី ខំប្រឹង​រកម​កធ្វើអ្វី​?»។

មន្ត្រី​​បរិស្ថាន​​ខេត្ត​មណ្ឌល​គិរី​​បង្ក្រាប​​បទ​ល្មើស​​ធនធាន​​ធម្មជាតិ​​ជាង​១៥០០​ករណី​​ក្នុង​​ពេល​៩​ខែ​​ឆ្នាំ​នេះ​​

មន្ត្រី​ឧទ្យានុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ បាន​ជាង១៥០០ករណី ក្នុង​នោះ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ជាង៨០ករណី និង​បាន​រឹបអូស​វត្ថុ​តាង​បទល្មើស​មួយចំនួន។

ក្រសួង​បរិស្ថាន​​អំពាវនាវ​​ដល់​​ពលរដ្ឋ​​ជួយ​​ថែ​រក្សា​​អនាម័យ​​បរិស្ថាន​​នៅ​​តំបន់​ការពារ​ធម្មជាតិ

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជួយ​រក្សា​អនាម័យ​បរិស្ថាននៅ​តំបន់ការពារធម្មជាតិនិង​តំបន់​ទេសចរណ៍​នានា ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន ទាញ​យក​ផលប្រយោជន៍​ពី​ផ្នែក​ទេសចរណ៍​ធម្មជាតិ​នេះ។

រដ្ឋា​ភិបាល​ផ្តល់​​ថវិកា​​ជាង​១២​លាន​​ដុល្លារ​ កែ​​លម្អ​​ប្រព័ន្ធ​​លូ​​និង​​អាង​​ប្រព្រឹត្ត​​កម្ម​​នៅ​​ខេត្ត​កំពង់ធំ​​

រដ្ឋាភិបាលបាន​ទម្លាក់​ថវិកា​ជាង១២លាន​ដុល្លារដែល​ជា​ប្រាក់កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី សម្រាប់​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ និង​អាង​ប្រព្រឹត្ត​កម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

សង្គម​​ស៊ីវិល​ស្នើ​រដ្ឋា​ភិបាល​​ផ្តល់​​ព័ត៌មាន​​លម្អិត​​ពី​រ​បាយ​​ការណ៍​ EIA​ លើ​​គម្រោង​​វិនិ​យោគ​​នានា

​អង្គការ​សង្គម​ស៊ីវិលនិង​ពលរដ្ឋ​មួយចំនួន ជំរុញ​ដល់​ក្រសួង​ពាក់ព័ន្ធបើកទូលាយ​ក្នុង​ការ​ផ្តល់និង​ចែករំលែក​ព័ត៌មាន​ជា​សា​ធារ​ណៈ​នូវ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (EIA​) លើ​គម្រោង​អភិវឌ្ឍន៍​នានា ដើម្បី​គណនេយ្យ​ភាពនិង​តម្លាភាព​បរិស្ថាន​នៅ​កម្ពុជា។

ស្ត្រី​​កម្ពុជា​៣​នាក់​​ត្រូវ​​បាន​​ជួយ​សង្គ្រោះ​​ក្រោយ​​ចាញ់​បោក​​មេ​ខ្យល់​​ទៅ​ដល់​​វៀតណាម​​

តំណាង​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​ប្រកាស​ថា ពួក​គេ​បាន​ជួយសង្គ្រោះ​ស្ត្រី​កម្ពុជា ៣នាក់ បន្ទាប់ពី​ពួក​គេ​ចាញ់បោក​មេខ្យល់​ទៅដល់​ទីនោះ។

អាជ្ញធរមីន

អាជ្ញាធរ​មីន៖ នៅ​មាន​​​​ផ្ទៃ​ដីជាង​៧០០​គីឡូ​ម៉ែត្រ​​ទៀ​ត​​ដែល​មិន​​ទាន់​​បោស​សម្អាត​មីននិង​គ្រាប់​

អាជ្ញាធរមីន បាន​ឱ្យដឹងថា កម្ពុជា នៅសល់ផ្ទៃដី​រងផលប៉ះពាល់​ដោយសារគ្រាប់បែកចង្កោមប្រមាណ​​ជាង ៧៤៣​គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន ១៩ ទូទាំងប្រទេស ដែលនៅមិនទាន់​បាន​បោសសម្អាត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ