ក្រសួងមហាផ្ទៃ ដាក់កំហិតមន្ត្រីរបស់ខ្លួនដែលប្រកបវិជ្ជាជីវៈមេធាវី ជ្រើស​​យក​មុខ​ងារ​​តែមួ​យ​​ប៉ុណ្ណោះ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានណែនាំ​មន្ត្រីរាជការ​ចំណុះឲ្យ​ក្រសួង ដែល​បំពេញមុខងា​រពីរ ជាអ្នករាជការ​សាធារណៈផង និងប្រកប​វិជ្ជាជីវៈជា​មេធាវីផង ត្រូវ​ជ្រើសរើស​យក​​មុខងារ​តែមួយ​ប៉ុណ្ណោះ។

អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ​ណែ​នាំ​​ឱ្យ​លុប​បំបាត់​​ទី​​តាំង​​លក់​​ហ្គាស​​អនា​ធិប​តេយ្យ​​ឱ្យ​អស់

​អភិបាល​រាជធានី​ភ្នំពេញបាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ត្រួតពិនិត្យនិង​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ ដើម្បី​បញ្ចៀស​ការ​រំខាននិង​បង្ការ​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ។

នាយក​​រដ្ឋ​មន្ត្រី​ណែ​នាំ​​ឱ្យ​​ពលរដ្ឋ​​ការពារ​​សុខ​ភាព​និង​​ការពារ​​ខ្លួន​​ពី​​បាតុ​ភូត​​ខ្យល់​​កន្ត្រាក់​​ក្នុង​​រដូវ​ភ្លៀង​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋយកចិត្ត​ទុកដាក់​ថែរក្សា​សុខភាពនិង​ការពារ​ខ្លួន​ពី​បាតុភូត​ធម្មជាតិ​ខ្យល់​កន្ត្រាក់នៅក្នុង​រដូវភ្លៀង​នេះ។

អ្នក​ទេសចរ​​ជាង​៦០០​នាក់​ដែល​​ជាប់​​គាំង​​នៅ​​ក្រុង​​កោះ​​រ៉ុង ​ត្រូវ​​​បាន​​​ជួយ​​​កាន់​​​មក​​​ដី​​គោក​​​វិញ​​

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុបាន​ប្រើប្រាស់​ទូក​ទេសចរណ៍​ខ្នាត​ធំ​ល្បឿន​លឿន​ចំនួន៣គ្រឿង ដើម្បី​អន្តរាគមន៍​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិ​ជាង៦០០នាក់ដែល​ជាប់​គាំង​នៅ​ក្រុង​កោះ​រ៉ុង ដោយសារ​បញ្ហា​អាកាសធាតុ ឱ្យ​ត្រឡប់​មក​ដីគោក​ក្នុង​ក្រុង​ព្រះសីហនុ​វិញ។

ក្រុមហ៊ុន​​វារី​អគ្គិស​នី​​ស៊ី​ណូ​​ហាយ​ដ្រូ​​កំចាយ​​នឹង​​បើក​ទ្វារ​​ទំនប់​​រំដោះ​​ទឹក​​ចេញ​ពី​​អាង​​

ក្រុមហ៊ុន​ចិន​ ស៊ី​ណូ​ហាយ​ដ្រូ​កំចាយ​ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ទំនប់​វារី​អគ្គិស​នី​កំចាយ​ខេត្តកំពត នៅ​ថ្ងៃទី០៤ ខែសីហា បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ដោយ​ព្រមាន​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពីក្រុមហ៊ុន​ប្រាប់​ពី​គម្រោង​បើកទ្វារ​ទំ​នប់​ឆាប់​ៗដើម្បី​រំដោះ​ទឹក​ចេញពី​អាង​ស្តុក។

រាជ​រដ្ឋា​ភិបាល​បន្ត​​លើក​លែង​​ការ​​បង់​ពន្ធ​២​ខែ​​ទៀត​​ដល់​​សណ្ឋា​គារ​ ផ្ទះ​សំណាក់​ ភោ​ជ​នីយ​​ដ្ឋាន​ និង​​ទី​ភ្នាក់​ងារ​​ទេស​ចរណ៍​

​ក្រសួងទេសចរណ៍ប្រកាស​បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​រយៈពេល​ពីរ​ខែ​បន្ថែម​ទៀត ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញនិង​ខេត្ត​មួយចំនួន ខណៈ​កម្ពុជា​នៅ​បន្ត​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

សមត្ថ​កិច្ច​​បញ្ជូន​​មនុស្ស​ម្នាក់​​ទៅ​​តុលាការ បន្ទាប់​ពី​​បង្ក្រាប​​ក្លឹប​​កម្សាន្ត​​មួយ​​ក្នុង​​ខណ្ឌ​​សែន​សុខ​​

មេន​គរ​បាល​រាជធានី​ភ្នំពេញបានឱ្យ​ដឹង​ថា មនុស្សម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ក្រោយពី​ការ​ចុះ​បង្ក្រាប​នៅ​ទីតាំង​ក្លឹប​កម្សាន្ត​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ ដែល​បាន​ឃាត់ខ្លួន​មនុស្សដល់ទៅ​ជិត៣០០នាក់​កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងមក​នេះ។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

រដ្ឋ​មន្ត្រី​​ក្រសួង​​កសិកម្ម​​ថា​ ការ​​ដោះ​ស្រាយ​​បញ្ហា​​ដី​ធ្លី​​នៅ​​ខេត្ត​មណ្ឌល​គិរី​​មុន​គេដោយ​សារ​​មាន​ការ​​រំលោភ​​ដី​​រដ្ឋ​​ច្រើន​​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សា​ខុន អះអាង​ថា មូលហេតុ​ក្រុមការងារ​អន្តរក្រសួង​ចុះ​វាស់វែង​កំណត់​ដី​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​មុនគេ ដោយសារ​ខេត្ត​នេះ​ផ្ទុះឡើង​នូវ​ជម្លោះដីធ្លី ពិសេស​ការរំលោភ​បំពាន​ដី​របស់​រដ្ឋ​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ឯកជន​កាន់តែ​ច្រើន ប៉ុន្តែលោក​មិនបាន​បង្ហាញ​ទិន្នន័យ​លម្អិត​នោះ​ឡើយ។

លោក ស ខេង រំឭកមន្ត្រីឱ្យ​ឈប់លេងក្បួនទុកតំណែងមេប៉ុស្តិ៍ឱ្យសាច់ញាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្រើនរំឭកមន្ត្រីថា ឈប់លេងក្បួនទុកតំណែងមេប៉ុស្តិ៍ឱ្យ​សា​ច់​​ញ្ញាតិ​នៅ​ក្នុង​ដំណើរការ​ប្រឡងជ្រើសរើសមន្ត្រីនគរបាល ដោយ​លោក​ថា ទង្វើនោះប៉ះពា​ល់​ដល់វិ​ធា​​ន​​ការពង្រឹងសន្តិសុខនៅមូលដ្ឋាន។

ការ​សិក្សា​​មួយ​​រក​​ឃើញ​ថា​ អំពើ​​ហិង្សា​​ក្នុង​​គ្រួសារ​​ធ្លាក់​ចុះ​៣២​ភាគ​រយ​​អំឡុង​​វិបត្តិ​​កូ​វីដ​១៩​​

របាយការណ៍​សិក្សា​មួយ​រក​ឃើញថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​ធ្លាក់ចុះ​ដល់ទៅ៣២ភាគរយ អំឡុង​ពេល​វិបត្តិ​សុខភាព​សកល ដែល​បង្កឡើង​ដោយ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​កើតឡើង​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​នោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ