ថៃ​ដោះ​លែង​ពលករ​ខ្មែរ​១៤​នាក់​ក្នុង​ចំណោម​១៧​នាក់​ដែល​ល្មើស​បម្រាម​​រដ្ឋា​ភិបាល​​ថៃ​

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ពលករខ្មែរចំនួន ១៤នាក់ ក្នុងចំណោម ១៧នាក់ ដែលត្រូវបានអាជ្ញាធរថៃដោះលែងវិញ ក្រោយពេលពួកគេយល់ព្រមបង់ប្រាក់​ពិន័យចំនួន ៤ម៉ឺនបាត ឬស្មើជាង ១២០០ដុល្លារ សម្រាប់មនុស្សម្នាក់ ចំពោះការល្មើសបម្រាមរបស់ប្រទេសនេះកន្លងមក។

កម្ពុជា​​នឹង​​អនុញ្ញាត​​ពលករ​​ខ្មែរ​​ជាង​២០០​នាក់​​នៅ​​ម៉ាឡេស៊ី​​ត្រឡប់​​មក​​មាតុ​ប្រទេស​​វិញ​​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អះអាង​ថា រដ្ឋាភិបាល​បាន​ឯកភាព​ឱ្យ​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ពិសេស​អ្នកជាប់ឃុំ​ដែល​ត្រូវ​បាន​ដោះលែង និងពលករ​នេសាទ​នៅ​ទីនោះ បាន​វិលត្រឡប់​មក​កម្ពុជា​វិញ នៅពេល​រក​ឃើញថា​ ពួក​គេ​គ្មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។

ថៃ​​នឹង​​បញ្ជូន​​ពលករ​​ខ្មែរ​១៧​នាក់​​ដែល​​ល្មើស​​បម្រាម​​ទៅ​​តុលាការ ​បើ​​គ្មាន​​ប្រាក់​៤​ម៉ឺន​​បាត​​បង់​ថ្លៃ​​ពិន័យ​​

ក្រសួង​ការបរទេស​កម្ពុជា​បានឱ្យ​ដឹង​ថា ពលករ​ខ្មែរ ១៧នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ដោយសារ​ការបំពាន​បម្រាម​ច្បាប់​ក្នុង​គ្រាអាសន្ន ដោយ​ហាម​មិន​ឱ្យ​ពលរដ្ឋ​ជួបជុំ​ផឹកស្រា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្មាំ​ថ្មី នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ជំនុំជម្រះ​បន្ត ប្រសិនបើ​ពួក​គេ​គ្មាន​ប្រាក់បង់​ពិន័យ​ចំនួន ៤ម៉ឺន​បាត ឬ ស្មើ​ជាង ១២០០ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​មនុស្សម្នាក់​ទេ​នោះ។

រដ្ឋា​ភិបាល​នឹង​ឱ្យ​ពលរដ្ឋ​ខ្មែរ​១៥០​នាក់​ដែល​ជាប់​នៅ​​ម៉ា​ឡេ​ស៊ី​​ត្រឡប់​មក​វិញ ក្រោយ​បញ្ហា​កូវីដ​១៩​ធូរ​ស្បើយ ​

ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា ​ពលរដ្ឋខ្មែរ ១៥០នាក់ ដែល​ត្រូវ​បាន​ខកខាន​ក្នុង​ការ​វិលត្រឡប់​មក​កម្ពុជា ដើម្បី​ចូលរួម​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នឹង​អនុញ្ញាត​ឱ្យមក​កម្ពុជា​នៅពេល​ស្ថានភាព​ជំងឺ​នេះ​បាន​ប្រសើរ។

អគ្គ​នាយក​​ដ្ឋាន​​ពន្ធនាគារ​​ថា​ កំពុង​​ស្រាវ​ជ្រាវ​​រក​​អ្នក​​ផ្តើម​​គំនិត​​លួច​​រត់​ចេញ​​ពី​​ពន្ធនាគារ​​ខេត្ត​​កំពង់ស្ពឺ​​

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារក្រសួងមហាផ្ទៃ​ បាន​ឱ្យដឹង​ថា មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ផ្តើម​គំនិត និង​អ្នកសមគំនិត លួច​រត់ចេញ​ពី​ពន្ធនាគារ​នៅ​ខេត្ត​កំពង់ស្ពឺ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចោទប្រកាន់​បន្ថែម។

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។

អាកាស​ចរ​​ស៊ី​វិល​​ថា ​ក្រុមហ៊ុន​​សុំ​​លុប​ចោល​​ការ​​វិ​និ​យោ​គ​ព្រ​លា​ន​យន្ត​ហោះ​​ក្នុង​​ខេត្ត​កោះ​កុង​​

អាកាសចរ​ស៊ីវិល អះអាង​ថា គម្រោង​វិ​និ​យោ​គព្រលា​នយន្តហោះ​ក្នុង​ខេត្តកោះកុង ត្រូវ​ក្រុមហ៊ុន​លើក​សំណើសុំ​ធ្វើ​នៅកន្លែង​ថ្មី​វិញ ក្រោយ​សិក្សា​រក​ឃើញថា​ ផល​ប៉ះពាល់​សង្គម ​និង​បរិស្ថាន​មាន​ទំហំ​ធំ។

លោក​នាយក​រដ្ឋ​មន្ត្រី​អំពាវ​នាវ​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គោរព​ច្បាប់​ប្រទេស​គេ ​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅពលករ-ពលការិនី ដែលកំពុងរស់នៅ និងធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ ឱ្យគោរពតាមច្បាប់ និងបទបញ្ញត្តិទាំងឡាយដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោលចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុម ដែលពេលនេះប្រទេសគេកំពុងមានការហាមឃាត់តឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។

ក្រសួង​អំពាវ​នាវ​ទៅ​ពល​រដ្ឋ​រស់​នៅ​តំបន់​ខ្លះ​នៃ​សង្កាត់​បឹង​កេង​កង​១ ធ្វើ​តេស្ត​រក​កូវីដ​១៩​

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពាវនាវទៅប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងកេងកង១ នៅជិតតំបន់ជនជាតិវៀតណាម និងកាណាដា ដែលឆ្លងជំងឺកូវីដ១៩ ឱ្យទៅធ្វើតេស្តរកមេរោគនៅមន្ទីរពេទ្យ ក្រោយពីក្រសួងរកប្រភពដែលចម្លងលើមនុស្សទាំង ២នាក់មិនទាន់ឃើញនោះ។

លោក ស ខេង ទម្លាយ​ពី​ភាព​មិន​ប្រក្រតី​គម្រោង​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទម្លាយពីភាពមិនប្រក្រតីនៃការជាប់គាំងគម្រោងទម្លាក់លុយទិញរថយន្តពន្លត់អគ្គិភ័យសម្រាប់ពង្រាយតាមស្រុក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ។

លោក ស ខេង ថា​មន្ត្រី​រាជ​ការ​រង​អម្រែក​៣ ពេល​ប្រទេស​ជួប​ជំងឺ​កូវីដ​១៩​

រដ្ឋ​​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​ លោ​ក ​ស​ ខេ​ង ​អះអាងថា​ មន្ត្រីរាជ​ការពេលនេះបាន​រងនូវ​អម្រែ​ក៣​ ក្នុងកាលៈទេសៈដែលរដ្ឋាភិបាលបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ