ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន៨២% ដំណើរការដោយមិនមានវិញ្ញាបនបត្រស្របច្បាប់

ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងប្រទេសចំនួន៨២% មិនមានលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនបត្រស្របច្បាប់។

ពិធី​ប្រារព្ធ​ខួបទី៧១ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ ​​ក្នុង​រាជធានី​ភ្នំ​ពេ​ញ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋាភិបាលណែនាំមន្ត្រីថា ការលើកកម្ពស់សិទ្ធិមនុស្សជាកាតព្វកិច្ច

រដ្ឋាភិបាលបានក្រើនរំឭកមន្ត្រីឱ្យពង្រឹងប្រសិទ្ធភាពលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីធានាថា សិទ្ធិមនុស្សជាកាតព្វ​កិ​ច្ចរបស់កម្ពុជា ដូចដែលបានចុះសន្ធិសញ្ញា និងអនុសញ្ញាជាមួយអង្គការសហប្រជាជាតិ។

ក្រសួងរ៉ែដកហូតការដ្ឋានប្រតិបត្តិធនធានរ៉ែចំនួន២១ ក្នុង​ឆ្នាំ២០១៩

ក្រសួងរ៉ែ និងថាមពល បានដកហូតអាជ្ញាបណ្ណការដ្ឋានប្រតិបត្តិធនធានរ៉ែចំនួន២១ និងពិន័យជាប្រាក់ជាង៨ម៉ឺនដុល្លារនៅក្នុង​ឆ្នាំ២០១៩​ តាមការសម្រេចរបស់តុលាការ។

អ្នក​​ដំណើរ​តាម​នាវា​វ៉េសស្ទើដាម​(Westerdam) នឹង​​ចាក​ចេញ​ពី​កម្ពុជា​​តាម​ព្រលាន​យន្តហោះខេត្ត​​ព្រះសីហនុ និង​​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ

មន្រ្តី​កម្ពុជា​អះអាងថា កប៉ាល់ទេសចរណ៍អាមេរិកឈ្មោះ វ៉េសស្ទើនដាំ (Westerdam) ដែល​ប្រទេសចំនួន​ប្រាំ​មួយ​ បាន​បដិសេធមិនឱ្យចូលចតនោះ បាន​ចូលចត​នៅកំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុហើយ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី​១៣ ខែ​កុម្ភៈនេះ។

ក្រសួងអប់រំណែនាំ​ទៅ​គ្រឹះស្ថាន​សិក្សា​ឱ្យ​ទប់ស្កាត់ភាពមិនប្រក្រតីនៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដីស្រលាញ់

ក្រសួងអប់រំប្រាប់ទៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឱ្យ​ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ ដោយថា ទិវានេះមិនមែនជាប្រពៃណីរបស់កម្ពុជា​នោះ​ទេ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។

ក្រសួងព័ត៌មាន​បង្កើតគណៈកម្មការដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន

ក្រសួងព័ត៌មាន សម្រេច​បង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ក្រោយក្រសួងនេះ​ស្នើទៅលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ឱ្យជួយផ្តល់មេធាវីការពាររឿងវិវាទរបស់ពួកគេ។

ហ៊ុន សែន ជួបពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង

លោក ហ៊ុន សែន គ្រោងធ្វើដំណើរទៅទីក្រុងវូហានថ្ងៃស្អែក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន នៅថ្ងៃស្អែក​ ដើម្បីបង្ហាញពីភាពកក់ក្តៅ ខណៈជំងឺកូរ៉ូណាថ្មីកំពុងរាលដាលនៅតំបន់នោះ។

បទល្មើសព្រៃឈើនៅមណ្ឌលគិរី

សមត្ថកិច្ចចាប់អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ៥៩នាក់ក្នុងឆ្នាំ២០១៩

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ អះអាងថា ក្នុងឆ្នាំ២០១៩ បានចាប់ និងបញ្ជូនខ្លួនអ្នកប្រព្រឹត្តបទល្មើសព្រៃឈើចំនួន៥៩នាក់ទៅតុលាការ។

លោក ហ៊ុន សែន ប្រកាស​ទៅ​ទីក្រុង​វ៉ូហាន​​ដើម្បី​សួរសុខទុក្ខជនជាតិខ្មែរ

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​ថា​ លោកនឹង​ធ្វើ​ដំណើរ​ទៅទីក្រុង​វ៉ូហាន ខេត្ត​ហ៊ើប៉ី ប្រទេស​ចិន ដើម្បី​​សួរ​សុខ​ទុក្ខ​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ ប្រសិន​ជា​រដ្ឋាភិបាល​ចិន​អនុញ្ញាត ដើម្បី​ផ្ចាញ់​អ្នក​រិះគន់​លោក។

លោក ស ខេង រំឭកឱ្យសង្គមស៊ីវិលបង្ហាញភាពស្មោះត្រង់ក្នុងការសហការគ្នា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ស្នើ​ដល់​អង្គការ​មិនមែនរដ្ឋាភិបាល​ឱ្យ​បង្ហាញ​តម្លាភាព​ការងារ​ជាមួយ​រដ្ឋាភិបាល​ ដោយ​​ថា ​ការមិន​បង្ហាញ​ព័ត៌មាន ហើយ​ចេញ​របាយការណ៍​រិះគន់​ពី​ការ​មិន​ទទួល​បាន​កិច្ច​សហការ​ពី​រដ្ឋ​ ជា​រឿង​មើល​បំណាំគ្នា និង​គ្មាន​ភាព​ជា​ដៃ​គូ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ