បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

តុលាការ​មណ្ឌលគិរី​ថា​សមត្ថកិច្ច​មិនទាន់​ចាប់​ឧកញ៉ា៣នាក់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​បាន​នៅឡើយ​ទេ​

មន្ត្រី​តុលាការខេត្ត​មណ្ឌលគិរី​ អះអាង​ថា​ រយៈពេល​ជិត​ ៤ខែ​មកនេះ​ មិនទាន់​បាន​ដំណឹង​ពី​ការ​តាម​ចាប់ខ្លួន​ឧកញ៉ា៣នាក់​ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ មក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​បាន​នៅឡើយ​ទេ​។

ក្រុងព្រះសីហនុ

ក្រសួង​រៀបចំ​ដែនដី​បង្កើត​ក្រុមការងារ​ជាង១០០នាក់​ត្រួតពិនិត្យ​សំណង់​ទូទាំង​ប្រទេស​

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចាត់តាំង​មន្ត្រី​ក្រោម​ឱវាទ​ប្រមាណ​ជាង១៦០នាក់ ​ឱ្យ​ត្រួតពិនិត្យ​សំណង់​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត​ ក្រោយ​មាន​ហេតុការណ៍​បាក់​សំណង់​អគា​រប​ណ្ដា​លឱ្យ​មនុស្ស​ស្លាប់​ជាបន្តបន្ទាប់​នៅ​ខេត្ត​មួយចំនួន​។

អាជ្ញាធររកឃើញសំណង់ខុសច្បាប់ជិត២០០កន្លែងនៅបន្ទាយមានជ័យ

មន្ទីរ​រៀបចំ​ដែនដី​ នគរូប​នី​យក​ម្ម​ សំណង់ ​និង​សុរិយោដី ​ខេត្ត​បន្ទាយមានជ័យ​ រកឃើញការដ្ឋាន​សំណង់​ជិត២០០កន្លែងនៅខេត្តបន្ទាយមានជ័យ​ ចាប់ពី​ថ្ងៃទី០៦ ខែមករា​មក​ ដោយ​រក​ឃើញ​ថាការ​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​ និង​ខ្លះទៀត​ខុស​បច្ចេកទេស​។

សង្គម​ស៊ីវិល​រក​ឃើញ​កម្មករ​សំណង់​ជាង២០ម៉ឺន​នាក់​ឋិត​ក្នុង​ស្ថានភាព​ប្រឈម​គ្រោះថ្នាក់​

សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​ការងារ​ បាន​រក​ឃើញ​កម្មករ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ជាង២០ម៉ឺន​នាក់​កំពុង​ប្រឈម​គ្រោះថ្នាក់​ការងារ​ក្នុង​អត្រា​ខ្ពស់​បំផុត​ ធៀប​នឹង​វិស័យ​ដទៃ​ ខណៈ​ពួកគេ​ទទួល​បានការ​ផ្តល់​កិច្ចការពារ​ផ្នែក​សុខភាព​សុវត្ថិភាព​ និង​ការធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ​ក្នុង​កម្រិត​មួយ​ទាប​។

បាក់រលំអគារនៅខេត្តកែប ៣ មករា ២០២០

មេធាវី​ថា ​ម្ចាស់​អគារ​បាក់​រលំ​នៅ​​កែប​​​​​​​មិន​​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​ខាង​ព្រហ្ម​ទណ្ឌ

យ៉ាង​ហោច​ណាស់​មនុស្ស ៣៦​នាក់ បាន​ស្លាប់ ក្នុង​នោះ​មាន​ទាំង​កុមារ ៦​នាក់​ផង​ដែរ ខណៈ​មនុស្ស ២៣​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល ក្រោយ​ពី​អគារ​កំពុង​សាង​សង់​មួយ បាន​បាក់​រលំ​កាល​ពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០។
មេធាវី​ការពារ​ក្ដី​ឱ្យ​ម្ចាស់​សំណង់​អគារ​នោះ បាន​អះ​អាង​ថា កូន​ក្ដី​របស់​លោក មិន​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្ម​ទណ្ឌ​ទេ ប៉ុន្តែ ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​ខាង​សំណង​សម្រាប់​ជន​រង​គ្រោះ។

បាក់រលំអគារនៅខេត្តកែប ៣ មករា ២០២០

សង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលពង្រឹងអធិការកិច្ចសំណង់ដើម្បីបញ្ជៀសហេតុការបាក់អគារសង្កត់មនុស្សស្លាប់

សង្គមស៊ីវិលធ្វើការលើវិស័យការងារនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពអធិការកិច្ចសំ​ណង់របស់មន្រ្តីពាក់ព័ន្ធ ដែលពួកគេមើលឃើញថា នេះជាមូលហេតុចម្បងដែលបណ្តាលឱ្យកើតមានហេតុការបាក់រលំអគារសម្លាប់មនុស្សបន្តបន្ទាប់។

បាក់រលំអគារនៅខេត្តកែប ៣ មករា ២០២០

លោក ហ៊ុន សែន ព្រមាន​ចាត់​ការ​មន្ត្រី​ដែល​ជំរុញ​ឱ្យ​ដក​តំណែង​ថ្នាក់​ដឹកនាំ​ខេត្ត​កែប​ក្រោយ​អគារ​បាក់​រលំ

យ៉ាង​ហោច​ណាស់​មនុស្ស ៣៦​នាក់ បាន​ស្លាប់ ហើយ​ ២៣​នាក់​ទៀត បាន​រង​របួស ក្រោយ​ពី​អគារ​មួយ​បាន​បាក់​រលំ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ប៉ុន្តែ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​មិន​ដក​ហូត​តំណែង​ថ្នាក់​ដឹកនាំ​ខេត្ត​កែប​នោះ​ឡើយ បើទោះបី​ជា​មនុស្ស​មួយ​ចំនួន បាន​ជំរុញ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ លោក​ព្រមាន​ចាត់​វិធានការ​លើ​មន្ត្រី​ដែល​ជំរុញ​លោក​ឱ្យ​ដក​ហូត​តំណែង​ថ្នាក់​ដឹកនាំ​ខេត្ត​កែប​ទៅ​វិញ។

បាក់រលំអគារនៅខេត្តកែប ៣ មករា ២០២០

ហ៊ុន សែន៖ អភិបាល​ខេត្ត​កែប​នឹង​មិន​ត្រូវ​បាន​ដក​តំណែង​ទេ

លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា លោក​នឹង​មិន​ដក​ហូត​តំណែង​ថ្នាក់​ដឹកនាំ​ខេត្ត​កែប​នោះ​ឡើយ ក្រោយ​ពី​សំណង់​អគារ​កម្ពស់ ៧​ជាន់ បាន​បាក់​រលំ​នៅ​ក្នុង​ខេត្ត​នេះ។

បាក់រលំអគារនៅខេត្តកែប ៣ មករា ២០២០

ចំនួនអ្នកស្លាប់ករណីបាក់អគារកើនដល់១៣នាក់

របាយការណ៍បឋមរបស់សមត្ថកិច្ចគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៥ខែមករានេះ ករណីបាក់អគារនៅក្នុងក្រុងកែប រកឃើញជនរងគ្រោះ៣៥នាក់ក្នុង នោះស្លាប់១៣ និងរបួស២២។​ នេះបើតាមការបញ្ជាក់របស់លោក បែន តារា ស្នងការនគរបាលខេត្តកែប។​

បាក់រលំអគារនៅខេត្តកែប ៣ មករា ២០២០

លោកនាយករដ្ឋមន្ត្រីប្រចាំការនៅកន្លែងបាក់អគារពេញមួយយប់

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រចាំការនៅកន្លែងបាក់អគារនៅក្នុងក្រុងកែប ខេត្តកែប ពេញមួយយប់ ខណៈក្រុមការងារជួយសង្គ្រោះក៏ធ្វើសកម្មភាពរុករកពេញមួយយប់ដូចគ្នាដែរ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ