អភិបាលកិច្ចល្អ

នាយក​រដ្ឋមន្ត្រីខ្មែរ​ចូល​រួម​កិច្ច​ប្រ​ជុំ​កំពូលអាស៊ី-អ៊ឺរ៉ុបចំនួន​២ថ្ងៃ​

ដោយ លោក ទូច សុខា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 10:03 AM | 0 | 2059

ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ដឹកនាំប្រ​តិភូទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ីអ៊ឺរ៉ុប​លើកទី​១១ នៅ​ប្រ​ទេស​ម៉ុងហ្គោលី ដោយ​នឹង​មាន​ការពិភាក្សា​ពី​បញ្ហា​តំបន់ ពាណិជ្ជកម្ម និង​បញ្ហា​បំរែបម្រួលអាកាសធាតុជាដើម។

នាយក​រដ្ឋមន្ត្រីខ្មែរ​ចូល​រួម​កិច្ច​ប្រ​ជុំ​កំពូលអាស៊ី-អ៊ឺរ៉ុបចំនួន​២ថ្ងៃ

អគ្គីសនីនឹងត្រូវកាត់ផ្តាច់នៅតំបន់មួយចំនួនរយៈពេល៤ថ្ងៃ​

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 11:07 AM | 0 | 4023

អគ្គីសនីកម្ពុជាប្រកាសថាតំបន់មួយចំនួននៅរាជធានីភ្នំពេញនិងខេត្តជាប់គ្នានេះ នឹងត្រូវបានផ្តាច់ភ្លើងរយៈពេល៤ថ្ងៃបន្តបន្ទាប់គ្នា ដោយសារតម្លើងបរិក្ខារនិងពង្រីកការដ្ឋានជួសជុលផ្លូវ។

អគ្គីសនីនឹងត្រូវកាត់ផ្តាច់នៅតំបន់មួយចំនួនរយៈពេល៤ថ្ងៃ

បំណងបីរបស់លោក​ កែម ឡី ស្រាវជ្រាវមិនទាន់ចប់​​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 9:35 AM | 2 | 41394

លោក កែម ឡី ជាអ្នកស្រាវជ្រាវពីបញ្ហាសង្គមនិងជាអ្នកវិភាគស្ថានការណ៍នយោបាយល្បីឈ្មោះមួយរូប ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់​កាលពីព្រឹកថ្ងៃទី១០ខែកក្កដា ធ្វើឲ្យ​គណបក្សនយោបាយ សង្គមស៊ីវិល និងសាធារ​ណជន​សម្តែងការសោកស្តាយ​និង​ថ្កោលទោសចំពោះឃាតកម្មនេះ។​

បំណងបីរបស់លោក​ កែម ឡី ស្រាវជ្រាវមិនទាន់ចប់​

សង្គ្រោះជាតិហៅសមាជិកសភារបស់ខ្លួនមកជុំគ្នានៅក្នុងបក្សដោយបារម្ភពីសុវត្ថិភាព​

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 5:20 PM | 0 | 10742

គណប​ក្សសង្គ្រោះជាតិបាន​ប្រកាសឲ្យ​ឥស្សរជនឬតំណាងរាស្ត្ររបស់ខ្លួន​មក​ជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្ស​មួយរយៈ ក្រោយពីមានការ​បាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី។

សង្គ្រោះជាតិហៅសមាជិកសភារបស់ខ្លួនមកជុំគ្នានៅក្នុងបក្សដោយបារម្ភពីសុវត្ថិភាព

ក្រសួងសាធារណការរៀបចំជញ្ជីងចល័តទប់ស្កាត់និងបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់​

ដោយ កញ្ញា ជី បូណ៌មី​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 11:17 AM | 0 | 1338

ក្រសួងសាធារណការនិងដឹកជញ្ជូនសម្រេចរៀបចំជញ្ជីងចល័តថ្លឹងយានយន្តដឹកទំនិញទាំងឡាយនៅតាមគោលដៅនានា ដោយថាដើម្បីធានានូវប្រសិទ្ធភាពនិងនិរន្តភាពក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងសាធារណការរៀបចំជញ្ជីងចល័តទប់ស្កាត់និងបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់

កម្ពុជា​បញ្ជាក់​ជំហរ​ជា​ថ្មី​មុន​ការចេញ​សាលក្រម​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 4:43 PM | 0 | 4694

​ក្រសួងការបរទេស​កម្ពុជា នៅថ្ងៃនេះ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​របស់​ប្រទេស​កម្ពុជា ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ចិន និង​ហ្វីលីពីន ៣​ថ្ងៃមុន​តុលាការអន្តរជាតិ​មួយ នឹង​ចេញ​សេចក្ដីសម្រេច​លើ​ជម្លោះ​ដែនដី​នេះ​។​
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ ក្រសួងការបរទេស​កម្ពុជា បាន​រំលឹក​ឡើងវិញ​ពី​ជំហរ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បញ្ជាក់​ជាថ្មី​ម្ដងទៀត​ថា ប្រទេស​កម្ពុជា នឹង​មិន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ដំណើរការ​របស់​តុលាការ​មជ្ឈត្តក​ម្ម​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ដែល​នឹង​ចេញ​សេចក្ដីសម្រេច​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា​ខាង​មុខ ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ឡើយ​។​

កម្ពុជា​បញ្ជាក់​ជំហរ​ជា​ថ្មី​មុន​ការចេញ​សាលក្រម​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

ហាងកាហ្វេGloria Jean’sដែលមានម្ចាស់ជាក្មួយនាយករដ្ឋមន្រ្តី អាចរងផលប៉ះពាល់ដោយសាររបាយការណ៍Global Witness​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 5:14 PM | 0 | 24419

បន្ទាប់ពីអង្គការគ្លូបល វីតណេស(Global Witness)ទម្លាយការរកស៊ីជំនួញធំៗរបស់ត្រកូល ហ៊ុន សារព័ត៌មានអូស្រ្តាលីABCបានចុះផ្សាយថាការផ្តល់សិទ្ធិ(Franchise)ឲ្យបើកហាងកាហ្វេ​Gloria Jean’sនៅកម្ពុជា អាចនឹងរងផលប៉ះពាល់ ដោយសារក្មួយរបស់នាយករដ្ឋមន្រ្តីជាអ្នកទិញសិទ្ធិលក់ពីប្រទេស​អូស្រ្តា​លី​​​។

ហាងកាហ្វេGloria Jean’sដែលមានម្ចាស់ជាក្មួយនាយករដ្ឋមន្រ្តី អាចរងផលប៉ះពាល់ដោយសាររបាយការណ៍Global Witness

បក្សប្រឆំាងថាមិនទាន់កំណត់ទីតំាងថ្មីលើកអង់តែនទូរទស្សន៍សង្គ្រោះជាតិ​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 11:34 AM | 0 | 2254

គណបក្ស​ប្រឆំាង​អះអាងថាមិនទាន់កំណត់ទីតំាងថ្មី​លើកអង់តែនទូរទស្សន៍សង្គ្រោះជាតិនៅឡើយ ខណៈ​​អា​ជ្ញាធរ​មិនអនុញ្ញាតឲ្យលើកអង់តែនទូរទស្សន៍នោះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយថាមានពល​រដ្ឋ​មួយ​ចំនួន​ប្តឹងតវ៉ា​។

បក្សប្រឆំាងថាមិនទាន់កំណត់ទីតំាងថ្មីលើកអង់តែនទូរទស្សន៍សង្គ្រោះជាតិ​

បក្សប្រឆំាងថា​អង្គភាពប្រឆំាងអំពើពុករលួយគួរ​ស៊ើបអង្កេតគ្រួសារត្រកូលហ៊ុន ​រឿងធ្វើជំនួញ​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 3:54 PM | 0 | 6116

គណបក្ស​ប្រឆំាងលើកឡើងថាអង្គភាពប្រឆំាងអំពើពុក​រលួយគួរតែ​ធ្វើ​ការស៊ើបអង្កេត បន្ទាប់ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស (Global Witness) បានរកឃើញថាសមាជិកគ្រួសារត្រកូល​ហ៊ុន របស់នាយករដ្ឋមន្រ្តីខ្មែរ មានកាន់កាប់ច្រើនក្រុមហ៊ុនដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។

បក្សប្រឆំាងថា​អង្គភាពប្រឆំាងអំពើពុករលួយគួរ​ស៊ើបអង្កេតគ្រួសារត្រកូលហ៊ុន ​រឿងធ្វើជំនួញ​

រដ្ឋាភិបាលបានបន្ត​ឃាត់ខ្លួនជនជាតិវៀតណា​មជិត១០០នាក់​ទៀត​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 10:08 AM | 0 | 1605

រដ្ឋាភិបាលឲ្យដឹងថាស្ថាប័នជំនាញបាន​បន្តឃាត់ខ្លួន​ជនអន្តោប្រវេសន៍វៀតណាមជិត១០០នាក់ទៀតនៅខណ្ឌច្បារអំពៅ​ ដោយសង្ស័យថាពួកគេលួចឆ្លងដែននិងកំពុងស្នាក់នៅក្នុង​ប្រទេសកម្ពុជាដោយ​ខុសច្បាប់​។

រដ្ឋាភិបាលបានបន្ត​ឃាត់ខ្លួនជនជាតិវៀតណា​មជិត១០០នាក់​ទៀត​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required