លោកសុខ ទូច៖ដាច់ភ្លើងមិនមែនហ៊ុន សែនបិទទេគឺជាគ្រោះធម្មជាតិ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា បញ្ហាខ្វះអគ្គិសនីប្រើប្រាស់គឺជារឿងគ្រោះធម្មជាតិដែលប្រទេសណាក៏ធ្លាប់ជួបដែរ ហើយថា មិនមែនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាបិទមិនឱ្យប្រើប្រាស់នោះទេ។​

ស ខេង ក្នុងថ្ងៃទិវាកាកបាទក្រហម ២០១៩

លោក ស ខេង រំឭក​កាក​បាទ​ក្រហម​ឱ្យ​ពង្រឹង​អព្យាក្រឹតភាព

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំឭកថា កាកបាទក្រហមជាអង្គការអព្យាក្រឹត មិនមែនជាអង្គការនយោបាយទេ លោកថា ដូចនេះ ការងារជួយជនងាយរងគ្រោះ ត្រូវធ្វើឡើងជាទូទៅ មិនត្រូវរើសអើងគណបក្សនយោ​បា​យណាមួយឡើ​​យ។

ហ៊ុន សែន កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​អ្នក​មាន​ទ្រព្យ​ធន​ចែក​​រំលែក​ដល់​អ្នក​ងាយ​រងគ្រោះ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជំរុញលើកទឹកចិត្តដល់អ្នកមានទ្រព្យធនច្រើន ចែករំលែកដល់ជនដែលងាយរងគ្រោះ ឬអ្នកក្រីក្រ ដើម្បីធានាពីសេចក្តីសុខក្នុងសង្គម។​

លោក ហ៊ុន សែន ប្តូរអភិបាលខេត្តបន្ទាយមានជ័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រផ្ទេរតួនាទីរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ឱ្យទទួលការងារផ្សេង ហើយតែងតាំងអភិបាលរង១រូបនៃខេត្តនេះជាអភិបាលខេត្តវិញ។

សាលារាជធានីណែនាំម្ចាស់អាជីវកម្មនៅតាមផ្លូវចំនួន ១៧ រើខ្សែកាប្លិ៍

សាលារាជធានីភ្នំពេញ ណែនាំទៅម្ចាស់អាជីវកម្មទាំងអស់ដែលកំពុងប្រើប្រាស់ខ្សែកាប៍្លអាកាសនៅតាមបណ្ដោលផ្លូវចំនួន១៧ ប្រញាប់រុះរើខ្សែកាប៍្លចេញក្នុងរយៈពេល១៥ ថ្ងៃដោយគិតចាប់ពីថ្ងៃទី៧ ខែឧសភា តទៅ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។

លោក ខៀវ កាញារីទ្ធ អះអាងថា វិស័យសារព័ត៌មានរីកចម្រើនជាបន្តបន្ទាប់

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើថា វិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ហើយបានបើកសិទ្ធិទូលាយសម្រាប់ការផ្សព្វផ្សាយដំណឹងពិតទាំងជាតិ និងអន្តរជាតិដល់ប្រជាពលរដ្ឋ ដោយមិនមានការគំរាមកំហែងអ្វីនោះទេ។​

រដ្ឋាភិបាលស្នើ​ឲ្យ​​ផ្អាក​ផ្សាយ​​គ្រឿង​ស្រវឹង​ថ្ងៃ​បុណ្យ​​សាសនា ខណៈ​សង្គម​ស៊ីវិល​ទាមទារ​វិធានការ​ជាក់​លាក់

ក្រសួងព័ត៌មានអំពាវនាវ​ទៅ​សារព័ត៌មាន​​ទាំង​អស់​ឲ្យ​ផ្អាកផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃប្រារព្ធពិធីបុណ្យ​​បែប​ព្រះ​ពុទ្ធ​សាសនា​នា​ពេល​ខាង​មុខ ខណៈ​ដែល​ក្រសួង​ក៏​បាន​ស្នើ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ឲ្យ​​ដាក់​សារ​ព្រមាន​លើ​សំបក​គ្រឿង​ស្រវឹង​ផង​ដែរ។

នាយករដ្ឋមន្ត្រី​ចំណាយ​លុយ​ជិត​២​រយ​លាន​រៀល ចែក​ឱ្យ​កម្មករ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយលុយជាង ១៨៥លានរៀល ​ឬប្រហែល ៤៦ ២៥០ ដុល្លារ ឲ្យទៅកម្មករនៅរោងចក្រមួយ ក្នុងទិវាពលកម្មអន្តរជាតិ១ឧសភានេះ ។

រដ្ឋាភិបាលរៀបចំកម្មវិធីរាំកំសាន្តដល់កម្មករនៅរោងចក្រមួយក្នុងទិវាពលកម្មអន្តរជាតិ

រដ្ឋាភិបាលយកទិវាពលកម្មអន្តរជាតិ១ឧសភានេះ រៀបចំឲ្យកម្មករនៅរោងចក្រមួយ បានពិសាអាហារជុំគ្នា និ​ង​រាំ​កំសាន្ត ខណៈនាយករដ្ឋមន្ត្រីថា រោងចក្រនោះផ្តល់ប្រាក់ឈ្នួលដល់កម្មករចន្លោះពី២២០ ទៅ២​៨០​ដុល្លារ។

វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ជាគម្រោង«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ប្រទេសចិន ស្ថិតនៅភាគឦសានប្រទេសកម្ពុជា។

អាជ្ញាធរ​ថា​ កម្រិត​ទឹក​ភ្លៀង​នៅ​មិន​ទាន់​គ្រប់គ្រាន់​​សម្រាប់ដំណើរការ​ទំនប់​វារី​អគ្គិសនី​

ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ លោក យឹម វិសិដ្ឋ បាន​ឲ្យ ​VOD ដឹង​តាម​សារអេឡិចត្រូនិក​ Email នៅ​ថ្ងៃ​នេះ​ ថា ​បើ​ទោះ​បី​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ភ្លៀង​បាន​ធ្លាក់​នៅ​តំបន់​វារី​អគ្គិសនី​មួយ​ចំនួន​ក៏​ដោយ ​តែ​កម្រិត​ទឹក​ភ្លៀង​ទាំង​នោះ​នៅ​មិន​ទាន់​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​ទំនប់​វារី​អគ្គិសនី​បាន​នៅ​ឡើយ​ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ