សុខភាព
ដោយ លោក ស៊ុន ណារិន
| ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦
ម៉ោង 2:09 PM
| 0
| 20322
រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារមួយទទួលបន្ទុកលើការងារគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ដោយក្រុមការងារនោះនឹងសិក្សាពីការគ្រប់គ្រងនិងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនគ្រប់គ្រងមន្ទីរពេទ្យនៅពេលខាងមុខ។ក្នុងសេចក្តីសម្រេចមួយចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយវីអូឌីទើបតែទទួលបាននៅថ្ងៃអង្គារនេះ ក្រុមការងារដែលបង្កើតនោះមានតួនាទីនិងភារកិច្ចធ្វើការងារជាមួយ ស្ថាបនិកនិងប្រធានមន្ទីរពេទ្យ លោក Beat Richnerនិងមន្រ្តីពាក់ព័ន្ធនឹងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលព័ត៌មាននិងគ្រប់គ្រងព័ត៌មាននិងសិក្សាលើទិដ្ឋភាពហិរញ្ញវត្ថុ ប្រតិបត្តិការ សេវាសុខាភិបាលនិងនីតិវិធីនៃ ការគ្រប់គ្រងរបស់មន្ទីរពេទ្យ។ ក្រុមការងារក៏នឹងសិក្សាបញ្ហាហិរញ្ញប្បទាននៃមូលនិធិគន្ធបុប្ផា ដើម្បីធានាចីរភាពនៃដំណើរការជាប្រចាំរបស់មន្ទីរពេទ្យទៅថ្ងៃអនាគតដោយផ្អែកលើគោលការណ៍សមស្របនិងប្រសិទ្ធភាព។
ដោយ លោក បូ សាវី
| ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០១៦
ម៉ោង 11:05 AM
| 0
| 6982
ជំនួយការអះអាងថាលោក វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករល្បីឈ្មោះរបស់កម្ពុជាមិនមានបញ្ហាផ្នែកសុខភាពធ្ងន់ធ្ងរត្រូវសម្រាកនៅមន្ទីរពេទ្យដូចការផ្សាយរបស់បណ្តាញសង្គមថ្មីៗនេះទេ ពោលលោកកំពុងស្នាក់នៅក្នុងគេហដ្ឋាននៅខេត្ដសៀមរាប។
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍
| ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦
ម៉ោង 5:12 PM
| 0
| 6996
ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសកុមារនិងជនចាស់ជរា ប្រុងប្រយ័ត្ននិងការពារពីជំងឺដែលអាចកើតមានដោយសារអាកាសធាតុក្តៅខ្លាំងដែលមានផលប៉ះពាល់អាចបណ្តាលឲ្យស្លាប់បាន។ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៦ មេសា ក្រសួងសុខាភិបាលបានឲ្យដឹងថាដោយសារមានការប្រែប្រួលអាកាសធាតុ ប្រទេសកម្ពុជាមានការកើនឡើងកម្តៅខុសពីធម្មតាដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្លាប់ ដោយសារជំងឺបេះដូងនិងសួតនិងមានជំងឺឆ្លងផ្សេងៗឬខ្វះចំណីផងដែរដោយសារមានភាពរាំងស្ងួតមិនអាចធ្វើការដាំដុះបាន។
ដោយ លោក ស៊ុន ណារិន
| ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦
ម៉ោង 5:22 PM
| 0
| 5861
ក្រសួងសុខាភិបាលទុករយៈពេល៦ខែសម្រាប់ម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈ បិទផ្សាយឬដាក់បម្រាមអំពីការហាមការជក់បារីឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងសាធារណៈ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយចុះថ្ងៃទី១៦ ខែមីនា ស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬកន្លែងសាធារណៈ មុននឹងឈានដល់ការចុះផាកពិន័យ។ អនុក្រឹត្យបញ្ជាក់ថាបន្ទាប់ពីអនុក្រឹត្យចូលជាធរមាន អ្នកគ្រប់គ្រងឬម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈ មានរយៈពេល៦ខែ ដើម្បីរៀបចំដាក់ស្លាកបម្រាមស្តីពីការហាមជក់បារីឬការបង្ហុយផ្សេងផលិតផលថ្នាំជក់។
ដោយ លោក អុិត សូធឿត
| ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០១៦
ម៉ោង 10:41 AM
| 0
| 4816
ក្រសួងបរិស្ថានឲ្យដឹងថា ករណីទឹកសមុទ្រនៅឆ្នេរសមុទ្រក្នុងខេត្តកែបដែលបានប្រែទៅជាពណ៌បៃតងនោះ មិនមានសារធាតុគ្រោះថ្នាក់ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់មនុស្ស និងបរិស្ថានទឹកនោះទេ ដោយក្រសួងបញ្ជាក់ថា ប្រជានេសាទនៅតែអាចធ្វើការនេសាទជាធម្មតា ប្រសិនបើករណីនេះកើតឡើងជាថ្មី។ កាលពីថ្ងៃសប្ដាហ៍មុន ទឹកសមុទ្រនៅភូមិសាស្ត្រខេត្តកែប បានប្រែទៅជាពណ៌បៃតងខុសពីធម្មតា ដោយសម្បូរទៅដោយស្លែ។ ក្រសួងបរិស្ថានប្រកាសឲ្យសាធារណជនផ្អាកចុះងូតទឹក និងបរិភោគអាហារសមុទ្រនៅក្នុងខេត្តកែបបណ្ដោះអាសន្ន ដើម្បីបញ្ចៀសការប៉ះពាល់សុខភាព។
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍
| ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១៦
ម៉ោង 11:19 AM
| 0
| 21758
សមត្ថកិច្ច ឲ្យដឹងថា កុមារចំនួន៣០នាក់ បានពុលអាហារដែលបណ្តាលឲ្យមានអាការៈក្អួតចង្អោរ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក ម៉ៅ តារា បានឲ្យវីអូឌីដឹងថានៅរសៀលថ្ងៃទី៣១ ខែមីនា ម្សិលមិញ ក្មេងៗដែលមានអាយុពី២ទៅ៣ឆ្នាំចំនួន៣០នាក់ បានមានអាការៈពុលអាហារនោះ គឺនៅភូមិពងគ្រៀល ឃុំព្រែកមាស ក្នុងស្រុកសៀមប៉ាង។ លោកស្នងការរូបនេះ បានដាក់ការសង្ស័យថា ការពុលនេះគឺបណ្តាលមកពីនំបញ្ចុក និងនំមួយប្រភេទទៀតដែលអ្នកភូមិតែងតែធ្វើក្នុងពិធីមួយនៅក្នុងភូមិ។ លោកថាសមត្ថកិច្ចបានបញ្ជូននំទាំងពីរប្រភេទនេះ ទៅកាន់មន្ត្រីជំនាញសុខាភិបាលដើម្បីធ្វើកោសលវិច័យរកមូលហេតុហើយ។ លោកបន្ថែមថា “នៅភូមិហ្នឹងគេធ្វើបុណ្យៗ ហើយគេទំនៀមទំលាប់ស្រុកភូមិហ្នឹងគេវិចនំវិចអីហើយចែកក្មេង … ហើយឪពុកម្តាយក្មេងៗអស់ហ្នឹងក៏មកចូលរួមជួយវិចនំវិចអីចឹងទៅណា វាមិនមានស្អីធ្ងន់ធ្ងរទេ វាគ្រាន់តែការពុលហ្នឹងគ្រាន់តែធ្វើទុក្ខចង់ក្អួតចង្អោរតែប៉ុណ្ណឹងទេ។ បើតាមលោក ម៉ៅ តារា ក្រោយពីបានបញ្ជូនក្មេងៗទាំងនោះទៅ ព្យាបាលនៅមណ្ឌលសុខភាពស្រុករួចមកក្មេងៗទាំង៣០នាក់នោះបានធូរស្រាល និងត្រលប់ទៅផ្ទះវិញអស់ហើយដែរ៕
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍
| ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦
ម៉ោង 4:51 PM
| 0
| 5736
រដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃពុធនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយជាទឹកប្រាក់ចំនួន៣៥លានដុល្លារអាមេរិកសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍកម្ពុជា។ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ខែមីនា ស្ថានទូតអាមេរិកប្រចាំកម្ពុជាឲ្យដឹងថារដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ថវិកាចំនួន៣៥លានដុល្លារអាមេរិកសម្រាប់វិស័យសុខភាពសាធារណៈនិងអប់រំ កម្មវិធីបរិស្ថាននិងកសិកម្មនៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបន្តថាទឹកប្រាក់នេះជាទឹកប្រាក់ដែលផ្តល់ឲ្យកម្ពុជាជាជំហានដំបូងក្នុងកញ្ចប់ទឹកប្រាក់ចំនួនប្រមាណ១៣៧លានដុល្លារដែលផ្តល់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍកម្ពុជារយៈពេល៣ឆ្នាំទៅលើវិស័យសុខាភិបាល អប់រំ បរិស្ថាននិងកសិកម្ម។
ដោយ លោក បូ សាវី
| ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦
ម៉ោង 9:44 PM
| 0
| 2163
អាជ្ញាធរជាតិអប្សរាណែនាំឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិប្រុងប្រយ័ត្នពីបញ្ហាសុខភាពនៅក្នុងខែមេសាខាងមុខនេះ ដោយអះអាងថាអាកាសធាតុនឹងបន្ដកើនកម្ដៅខ្លាំងនៅតំបន់ទេសចណ៍អង្គរ។នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៥ខែមីនា អាជ្ញាធរជាតិអប្សរាឲ្យដឹងថានៅក្នុងខែមេសាខាងមុខនេះ អាកាសធាតុនឹងបន្ដកើនកម្ដៅនិងរងសម្ពាធខ្យល់ក្ដៅខ្លាំងដែលនាំឲ្យះពាល់ដល់ភ្ញៀវជាតិនិងអន្ដរជាតិទស្សនានៅតំបន់រមណីយដ្ឋានអង្គរ។
ដោយ លោក លី វេហា
| ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦
ម៉ោង 11:38 AM
| 0
| 4928
ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការបរិភោគអាហារនិងស្រាក្នុងអំឡុងពេលចូលឆ្នាំថ្មីខាងមុខនេះ ដោយអះអាងថាដើម្បីជៀសផុតពីការពុលអាហារ។
ដោយ កញ្ញា ញ៉ែត ស្រីអូន
| ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០១៦
ម៉ោង 6:46 PM
| 0
| 3263
ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកដែលត្រូវធ្វើដំណើរទៅប្រទេសដែលមានការឆ្លងមេរោគជំងឺគ្រុនលឿងត្រូវចាក់វ៉ាក់សាំងការពារជំងឺនេះឲ្យបាន១ខែមុនធ្វើដំណើរ ហើយក្រសួងក៏តម្រូវឲ្យអ្នកធ្វើដំណើរពីប្រទេសទាំងនោះបង្ហាញភស្តុតាងបញ្ជាក់ពីការចាក់ថ្នាំបង្ការជំងឺនេះផងដែរ។
ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ