សន្តិសុខម្នាក់អង្គុយយាមនៅទីតាំងដែលអាជ្ញាធរដាក់រនាំងហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ក្រោយពេលដែលមានករណីផ្ទុះកូវីដ-១៩នៅផ្សារបឹងកេងកង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ដ​ផ្អាក​ការជួបជុំ​និង​ការងារ​អាជីវកម្មដែលមាន​ហានិភ័យ​ខ្ពស់​រយៈពេល​១៤​ថ្ងៃទៀត​

សាលា​រាជធានី​ភ្នំពេញ បន្តផ្អាក​ការ​ជួបជុំ ឬការ​ប្រមូល​ផ្ដុំ​លក្ខណៈឯកជន និង​សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម ដែល​មាន​ហានិភ័យខ្ពស់​ក្នុង​ភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញរយៈពេល​១៤​ថ្ងៃទៀត ដើម្បី​ទប់​ស្កាត់ការ​ឆ្លង​រីករាយ​ដាល​ជំងឺ​កូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងថ្ងៃទទួលជំនួយវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​​កូវីដ-១៩​ ស៊ីណូហ្វាម ១​លាន​ដូស​ទៀត​តាម​ការ​បញ្ជា​ទិញ​ពី​ចិន​ ​

ប្រមុខរដ្ឋាភិបាលអះអាងថា វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន១លានដូសបន្ថែមទៀតដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជា​ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ពលរដ្ឋមូលដ្ឋាននិងពលរដ្ឋមកពីចម្ងាយ នាំកូនៗរបស់ពួកគេទៅទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ កាលពីពេលកន្លងទៅ។ (angkorhospital.org)

មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ អំពាវ​នាវ​សុំ​​ជំនួយ​ពី​រដ្ឋា​ភិបាល​និង​សប្បុរសជន​​ដោយ​សារ​​កំពុង​​ជួប​​វិបត្តិ​​ហិរញ្ញ​វត្ថុ

តំណាងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប អំពាវនាវដល់រដ្ឋាភិបាលនិងសប្បុរសជនជួយ​ឧបត្ថម្ភ ខណៈមន្ទីរពេទ្យ​នេះ​កំពុងប្រឈម​នឹងវិបត្តិ​ហិរញ្ញ​វត្ថុសម្រាប់​ដំណើរ​ការ​និង​ជួយ​ព្យាបាល​ដល់​កុមារ ក្នុងអំឡុងវិបត្តិជំងឺ​កូវីដ​-១៩។

បុរសម្នាក់កំពុងជក់បារី។ (ហ៊ុយ ឧស្សាហ៍)

អង្គការ​មួយ​ជំរុញ​ឱ្យ​​​ដាក់​​សារ​​​ព្រមាន​សុខភាព​ថ្មី​​លើ​​កញ្ចប់​បារី​តាម​ការ​កំណត់​​​​របស់​​ក្រសួង​ ដើម្បីទប់ស្កាត់កុំឱ្យ​មាន​អ្នក​ជក់​បារី

អង្គការដែលធ្វើការផ្នែកសុខភាព ជំរុញ​ឱ្យ​ដាក់​សារព្រមាន​ថ្មីជារូបភាពនិងអក្សរនៅលើ​​កញ្ចប់បារីទាំងអស់ដែលចរាចរលើទីផ្សារ ចាប់ពីដើមខែសីហា ឆ្នាំ២០២១ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល ដើម្បីបង្ការនិងទប់ស្កាត់​កុំឱ្យមានអ្នកជក់បារីនាំឱ្យប៉ះពាល់ដល់សុខភាព។

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ថា​ក្រុមហ៊ុន​ឯកជន រុះរើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​គ្រឿង​ស្រវឹង​ចេញ​អស់​មុន​ថ្ងៃ​កំណត់

អាជ្ញាធរខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមហ៊ុនឯកជនដែលផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង បានរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មស្រា ឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរចេញអស់ពីខេត្តមួយនេះ ធ្វើឱ្យ​ខេត្តមានសោភ័ណភាព និងជួយកាត់បន្ថយការពិសារគ្រឿងស្រវឹងថែមទៀត។

ជប៉ុនប្រគល់រថយន្តសង្រ្គោះបន្ទាន់ ៣០គ្រឿងទៀត ដល់កម្ពុជា

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រគល់​រថយន្ត​សង្រ្គោះបន្ទាន់ ឬរថយន្តគិលានសង្គ្រោះ​ចំនួន​ ៣០គ្រឿង​ទៀតដល់​ប្រទេស​កម្ពុជា។ រថយន្តគិលាន​សង្គ្រោះទាំង​៣០​គ្រឿងនេះ​ បាន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​សុខាភិបាល​ជាច្រើន​រួចហើយ​នៅក្នុង​សប្តាហ៍នេះ។

អ្នកជំងឺកូវីដ-១៩ចំនួន២៤នាក់ទៀតបានស្លាប់ ខណៈអ្នកឆ្លងថ្មីជិត៩០០នាក់

អ្នកជំងឺ​កូវីដ-១៩​ចំនួន ២៤ នាក់ទៀត​ បានស្លាប់​ ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺផ្លូវដង្ហើម​មួយ​នេះ ​បានកើន​ឡើង​ដល់​ជាង ១០០០ នាក់។

ប្រធានអង្គការមួយស្លាប់ដោយសារបញ្ហាសួតធ្ងន់ធ្ងរ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩

ប្រធាន​អង្គការ​ព័ន្ធកិច្ចអប់រំ​កុមារ​កម្ពុជា​ម្នាក់ ស្ថិត​នៅក្រុង​សៀមរាប​ ខេត្តសៀមរាប បាន​ស្លាប់ដោយ​សារ​បញ្ហាសួត​ធ្ងន់ធ្ងរ បើទោះបី​ជា​លោក​បាន​ទទួល​ការព្យាបាល​ជំងឺកូវីដ-១៩​ ជាសះស្បើយ​ហើយក្តី។

ក្រសួង​កសិកម្ម​ហាម​ប្រើ​ប្រាស់​សារធាតុ​គ្រោះ​ថ្នាក់​ដល់​​សុខភាព​និង​ផលិត​កម្ម​សត្វ​

ក្រសួងកសិកម្ម ហាមប្រើប្រាស់សារធាតុគ្រោះថ្នាក់មួយចំនួនដែលប៉ះពាល់​ដល់​សុខភាពនិងផលិតកម្មសត្វ ក្រោយពីក្រសួង​រកឃើញថា សារធាតុគ្រោះថ្នាក់ទាំងនោះកំពុងចរាចរនៅតាមទីផ្សារ និងប្រើប្រាស់​ដោយ​ខុសច្បាប់នៅតាមកសិដ្ឋានចិញ្ចឹមសត្វ។

រដ្ឋា​ភិបាល​គ្រោង​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដល់​កុមារ​ក្រោម​អា​យុ​១៨​ឆ្នាំ

រដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់​កុមារចាប់ពីអាយុ១២ឆ្នាំ ដល់​១៧ឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បង្កើតភាពស៊ាំក្នុងសង្គម និង​ជាការគិតគូរមួយ​សម្រាប់​​ការ​បើកសាលារៀនឡើងវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ