ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥ នាក់​ទៀត​បាន​ស្លាប់ ខណៈ​អ្នកឆ្លង​ថ្មី​បាន​ធ្លាក់​ចុះ​ត្រឹម​ជាង​ ២០ ​នាក់

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃសៅរិ៍​នេះ​ថា អ្នក​ជំងឺកូវីដ-១៩​ចំនួន​ ៥ នាក់​ទៀតបាន​ស្លាប់ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅកម្ពុជា​បាន​កើន​ឡើង​ដល់ ២ ៩២៧ នាក់។

ក្រុមមន្ត្រីជំនាញសុខាភិបាលកំពុងដំណើរការយុទ្ធនាការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះអាជីវករនៅតាមផ្សា​រ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ​ ទូទាំងខេត្តកែប ដែលត្រូវបានរៀបចំដំបូងនៅបរិវេណខាងជើងផ្សារក្តាម នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

ក្រសួង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​និង​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​កូវីដ-១៩​ប្រភេទ​ថ្មី ​(B.1.1.529)

ក្រសួង​សុខាភិបាល​បាន​អំពាវនាវ និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺកូវីដ-១៩ ប្រភេទ​ថ្មី (B.1.1.529) ដែល​ក្រុម​បច្ចេកទេសរបស់​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​ឈ្មោះ​ថ្មី​នៃវីរុស​នេះ​ថា «អូមីក្រុង (Omicron)»។

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ នឹង​ធ្វើនៅ​ថ្ងៃទី២ ខែមករា ឆ្នាំ២០២២​វិញ

ង​ត្រូវ​ធ្វើឡើង​នៅថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅ​ឯ​ខេត្តសៀមរាប ប៉ុន្តែ​ត្រូវ​គោរព​គោលការណ៍​រក្សាការពារ​សុខភាព​និង​សុវត្ថិភាព​ពីជំងឺកូវីដ-១៩។

ក្រុមមន្ត្រីជំនាញសុខាភិបាលកំពុងដំណើរការយុទ្ធនាការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះអាជីវករនៅតាមផ្សា​រ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ​ ទូទាំងខេត្តកែប ដែលត្រូវបានរៀបចំដំបូងនៅបរិវេណខាងជើងផ្សារក្តាម នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥ នាក់​ទៀត​បាន​ស្លាប់ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៤០ នាក់

ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​ថ្មី​ចំនួន ៤០នាក់​បន្ថែម​ទៀត ខណៈ​អ្នកជំងឺ​ដែល​ស្លាប់​កាល​ពី​ម្សិលមិញ​មាន​ចំនួន ៥នាក់។

អាជ្ញាធរ​ថា ខ្លួន​កំពុង​ដោះស្រាយ​ករណី​ក្រុមហ៊ុន​បូមខ្សាច់​មួយ​ធ្វើ​ឱ្យទឹកលិច​ផ្ទះ​ពលរដ្ឋ​នៅ​ព្រែកប្រា

អភិបាល​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​បាន​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះទៅ​ពិនិត្យ​មើល និង​ដោះស្រាយ​ករណី​ក្រុមហ៊ុន​បូមខ្សាច់​មួយ បាន​ចាក់ដី​លុបបឹង​ ធ្វើ​ឱ្យ​ទឹកហៀរ​ចេញ​ជន់​លិច​ភូមិ​ និង​ផ្ទះ​សម្បែង​​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌច្បា​រអំពៅ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពិធីសម្ពោធទីស្ដីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៊ុន សែន បើក​ឱ្យ​គណបក្ស​នយោបាយ និង​កម្មករ​រួម​ទាំង​សាធារណជន​ជួប​ជុំ​គ្នា​ឡើង​វិញ​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បើក​ឱ្យ​គណបក្ស​នយោបាយ និង​កម្មករ រួមទាំង​ប្រជាពលរដ្ឋ​អាច​ជួបជុំ​គ្នា​ឡើង​វិញ ដោយ​មិន​កំណត់​ចំនួន​ទៀត​នោះ​ឡើយ។

ក្រុមគ្រូពេទ្យធ្វើការរៀបចំសពអ្នកជំងឺកូវីដម្នាក់ នៅមន្ទីរពេទ្យខេត្តកោះកុង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ចំនួន ៦០នាក់ និង​អ្នក​ស្លាប់​៥​នាក់

រសួងសុខាភិបាល​បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី ចំនួន ៦០​នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ជំងឺ​ចំនួន ៥នាក់ បាន​ស្លាប់​កាល​ពី​​ម្សិលមិញ។

អគារមណ្ឌលចត្តាឡីស័កមួយកន្លែងស្ថិតនៅខេត្តបន្ទាយមានជ័យ។

មនុស្ស​៧នាក់​ស្លាប់​និង​ជាង​១០​នាក់​កំពុង​សង្គ្រោះ ក្រោយ​ពួកគេ​ផឹក​អាល់កុល​លាយ​ទឹក​ភេសជ្ជៈ

មនុស្ស៧នាក់បានស្លាប់ និងជាង១០នាក់ទៀតកំពុងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យ ក្រោយ​ពួក​គេយកអាល់កុល​លាយ​ជាមួយទឹកភេសជ្ជៈ​ផឹក នៅ​ក្នុងមណ្ឌល​ធ្វើចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

WFP ថា​កម្មវិធី​ផ្ដល់​អាហារ​ពេលព្រឹក​តាម​សាលា​នៅ​ជនបទ​បាន​ត្រលប់​មកវិញ ស្របពេល​សាលារៀន​ទូទាំង​ប្រទេស​បើក​ដំណើរការ

មន្ត្រីអង្គការ​​កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅកម្ពុជា លើកឡើងថា កម្មវិធីផ្ដល់អាហារ​ពេលព្រឹកដល់​​កុមារនៅតាមសាលារៀននៅតំបន់ជនបទ បានចាប់ផ្ដើមដំណើរការឡើងវិញ ស្រប​ពេល​ដែល​សាលា​រៀន​នៅ​ទូទាំងប្រទេស​​បើកដំណើរការឡើងវិញ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុល ប្រមាណជិត១២តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

១០ខែឆ្នាំនេះ ក.ប.ប បង្រ្កាប​ទំនិញ​ខូច​គុណភាព​ជាង​៤១តោន និង​អាល់កុល​ក្លែងក្លាយ​ជាង​១៧៦តោន

មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា ក្នុងរយៈពេល​១០ខែ ឆ្នាំ២០២១នេះ មន្ត្រីជំនាញបាន​បង្ក្រាប និងបំផ្លាញចោលនូវទំនិញក្លែងក្លាយនិងខូចគុណភាពសរុបចំនួនជាង៤១តោន និង​អាល់កុលក្លែងក្លាយឬមេតាណុល​ជាង១៧៦តោន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ