បុរសម្នាក់កំពុងជក់បារី។ (ហ៊ុយ ឧស្សាហ៍)

សង្គមស៊ីវិលនិងសាកលវិទ្យាល័យមួយ ស្នើរដ្ឋាភិបាលដំឡើងពន្ធលើផលិតផលថ្នាំជក់

សង្គមស៊ីវិល និងសាកលវិទ្យាល័យ​ជាតិ​មានជ័យ ស្នើរដ្ឋាភិបាលដំឡើងពន្ធលើ​ផលិតផលថ្នាំជក់យ៉ាងហោចណាស់​​៧០ភាគរ​យ​​នៃតម្លៃលក់​រាយ​ ដើម្បីកាត់​បន្ថយអាត្រានៃការស្លាប់របស់ពលរដ្ឋដោយ​សារ​ថ្នាំ​ជក់ និង​ការកើនឡើងនៃប្រាក់ចំណូលជាតិ។

លោក ងួន ញ៉ិល ក្នុងពិធីចុះជួបមន្ត្រីមូលដ្ឋាននៅខេត្តកំពង់ធំ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

អនុ​ប្រធាន​ទី១​រដ្ឋសភា លោក ងួន ញ៉ិល ទទួល​មរណភាព​ដោយ​រោគាពាធ

អនុប្រធានទី១នៃរដ្ឋសភា លោក ងួន ញ៉ិល បានទទួលមរណភាពនៅ​ម៉ោង១០​និង​៣៦នាទី​ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា​នេះ ក្នុងជន្មាយុ៧៩​ឆ្នាំ ដោយរោគាពាធ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ ក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។

ក្រសួង​ប្រកាស​ឱ្យ​ប្រើប្រាស់​ឱសថ​ព្យាបាល​ជំងឺ​កូវីដ-១៩ Molnupiravir ផលិត​នៅឥណ្ឌា

ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ​ប្រើប្រាស់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់។

ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នាំគ្នា​ទៅ​ផ្ដល់​សំណាក​យក​ទៅ​ធ្វើតេស្ត នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

សង្គម​ស៊ីវិល​បារម្ភ​ថា ការ​បើក​ប្រទេស​ឡើងវិញ​នឹង​អាច​ឆ្លង​កូវីដ-១៩​ធ្ងន់ធ្ងរ​បើ​មិន​ពង្រឹង​វិធាន​សុខាភិបាល

​មន្ត្រីអង្គការសង្គមស៊ីវិល បារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ទ្រង់ទ្រាយធំឡើងវិញ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធមិនបានពង្រឹងការអនុវត្តវិធានសុខាភិបាលឱ្យបានតឹងរ៉ឹងទេនោះ។

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

មនុស្ស​៨​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ ខណៈឆ្លង​ថ្មី​ធ្លាក់​ចុះ​ជាង​១០០​នាក់

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃសៅរ៍​នេះ​ថា មនុស្ស​៨​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ នៅ​ថ្ងៃសុក្រ​ម្សិលមិញ ខណៈ​មនុស្ស​១០៦​នាក់​បាន​ឆ្លង​ជំងឺកូវីដ-១៩។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្រើន​រម្លឹក​ចុងក្រោយ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដូស​ទី៣

អាជ្ញាធររាជធានីភ្នំពេញ បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញប្រញាប់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដែលនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែតុលា ខាងមុខនេះ។

ទីតាំងផ្ទះមួយកកន្លែងស្ថិតនៅក្នុងក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌខ្សែហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ដោយមានការពាក់ព័ន្ធនឹងកូវីដ-១៩។ (ជន ចាន់រ៉ែន)

ក្រសួង​លើកលែង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកជំងឺ​កូវីដ-១៩ ដែល​បញ្ចប់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​តាម​ផ្ទះ

ក្រសួងសុខាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះអ្នកជំងឺកូវីដ-១៩ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យនិងព្យាបាលនៅតាមផ្ទះ។

អតីតប្រធានព្រៃសហគមន៍រុក្ខាវ័ន លោក ប៊ុន សាលួត ត្រូវបញ្ជូនទៅព្យាបាលក្រោយជួបថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

អតីត​ប្រធាន​ព្រៃសហគមន៍​រុក្ខាវ័ន ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរបួស​ធ្ងន់

អតីតប្រធានព្រៃសហគមន៍រុក្ខាវ័ន ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងកជើង និងបាក់ដងកាំបិតខាងស្ដាំ ក្រោយពីជួបប្រជុំជាមួយព្រះអង្គ ថូ ធូរស់ ដើម្បីជជែកគ្នាគ្រោងធ្វើសាលាសំណាក់នៅក្នុងតំបន់ទេសចរណ៍មួយក្នុងខេត្តឧត្ដរមានជ័យ កាលពីម្សិលមិញ។

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លងកូវីដ-១៩ថ្មីជិត​១៥០​នាក់ ខណៈអ្នកស្លា​ប់មា​ន​ចំនួន​១០នាក់

ក្រសួង​សុខាភិបាល ឱ្យដឹងថា អ្នក​ជំងឺកូវីដ-១៩ ចំនួន ១០ នាក់​បាន​ស្លាប់ ដោយ​អ្នក​នោះ​សុទ្ធសឹង​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ ខណៈអ្នក​ឆ្លង​ថ្មី ចំនួន១៤៤នាក់។

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យគុណភាពផលិតផលចិញ្ចឹមទារក និងកុមារ នៅតាមដេប៉ូចែកចាយនិងលក់ទឹកដោះគោ ក្នុងក្រុងប៉ោយប៉ែត ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

តុលាការ​នឹង​បើក​សវនាការ​ករណី​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ Nutrilatt នៅ​ចុង​ខែ​ក្រោយ

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ក្ដីករណីអាណាព្យាបាលទារក​ប្ដឹង​ម្ចាស់ក្រុម​ហ៊ុន​ម្សៅទឹក​ដោះគោ Nutrilatt ​នៅចុងខែវិច្ឆិកាខាងមុខនេះ ខណៈអាណាព្យាបាលទារករងគ្រោះ បានទទូចស្នើសុំឱ្យតុលាការឆាប់បញ្ចប់សំណុំរឿងមួយនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ